ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លី​ដងសន្ទូច​ទៅ​ស្ទូចត្រី ជាប់​ផ្លែ​សន្ទូច​នៅ​កណ្តាល​ស្រះ ខំ​ចុះ​ទៅ​ដោះ ដូច​ចុះ​ទៅ​ស្លា.ប់​

50 វិនាទី មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ យុវជន​ម្នាក់​បាន​ស្លាប់​បាត់បង់​អាយុជីវិត នៅ​ស្រះ​ចំណុច​ត្រពាំង​៧ ស្ថិត​នៅ​ភូមិ​ពូ​តាង ឃុំ​ពូ​ជ្រៃ ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី ខណៈ​ពេល​កំពុង​ស្ទូចត្រី ផ្លែ​សន្ទូច​បាន​ជាប់​ហ្នឹង​សម្រាស់…

ខេត្តមណ្ឌលគិរី ៖ យុវជន​ម្នាក់​បាន​ស្លាប់​បាត់បង់​អាយុជីវិត នៅ​ស្រះ​ចំណុច​ត្រពាំង​៧ ស្ថិត​នៅ​ភូមិ​ពូ​តាង ឃុំ​ពូ​ជ្រៃ ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី ខណៈ​ពេល​កំពុង​ស្ទូចត្រី ផ្លែ​សន្ទូច​បាន​ជាប់​ហ្នឹង​សម្រាស់ យុវជន​នោះ​ក៏​បាន​ចុះ​ទៅ​ដោះ​ដូច​ចុះ​ទៅ​ស្លាប់ ដែល​ហេតុ​នោះ​បាន​កើតឡើង​កាលពី​វេលា​រសៀល​ថ្ងៃ​ទី​១ ខែតុលា ​ឆ្នាំ​២០២៥​ ។

ជន​រង​គ្រោះ​ឈ្មោះ ម៉េ​ង លី​ហ៊ួ ភេទប្រុស អាយុ​១៧​ឆ្នាំ ទីលំនៅ​ភូមិ​ពូ​តាង ឃុំ​ពូ​ជ្រៃ ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី​។

​តាម​សាក្សី​បញ្ជាក់​ឲ្យ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​កើតហេតុ​ ជនរងគ្រោះ​​បាន​លី​ដងសន្ទូច​ទៅ​ស្ទូចត្រី​នៅ​ស្រះ​មួយ​ដែល​មាន​ចម្ងាយ​ប្រមាណ​៣០០​ម៉ែត្រ​ពី​ភូមិ​រស់នៅ​។ ពេល​ទៅ​ដល់​ជន​រង​គ្រោះ​បាន​ឈរ​ស្ទូចត្រី​ធម្មតា ក៏​ស្រាប់តែ​ផ្លែ​សន្ទូច​ជាប់​ហ្នឹង​សម្រាស់​នៅ​កណ្តាល​ទឹកស្រះ ហើយ​ពេល​នោះ​ជន​រង​គ្រោះ​បាន​ចុះ​ទៅ​ដោះ​ផ្លែ​សន្ទូច រួច​ហែល​ត្រឡប់​មក​ច្រាំង​វិញ ប៉ុន្តែ​ទំនង​ដោយ​កម្លាំង នឹង​អស់ដៃអស់ជើង ម្យ៉ាង​ក្នុង​ស្រះ​នោះ​មាន​សារា យ​ដុះ​ច្រើន មិន​អាច​ហែល​បន្ត​ទៅ​មុខ​ទៀត​បាន ជន​រង​គ្រោះ​ក៏​លង់ទឹក​ស្លាប់​តែ​ម្តង​ទៅ​។

ក្រោយ​កើតហេតុ​ ទើប​សាច់ញាតិ​ជន​រង​គ្រោះ បាន​ផ្តល់​ព័ត៌មាន​ឲ្យ​សមត្ត​កិច្ច​នគរបាល​មូលដ្ឋាន​បានដឹង បន្ទាប់​មក​សមត្ថកិច្ច​បាន​បង្កើត​គណកម្មការ​ជំនាញ​ថ្នាក់​ស្រុក ខេត្ត ក្រោម​ការ​សម្របសម្រួល​ពី​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង បាន​ចុះ​ទៅ​ពិនិត្យ និង​ធ្វើ​កោសល​វិ​ច្ច័​យ​លើ​សាកសព​តាម​នីតិវិធី ហើយ​ក៏​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសារ​លង់ទឹក​ពិតប្រាកដ​មែន ដោយ​មិន​ជាប់​ពាក់​ពន្ធ​បទល្មើស​ណាមួយ​នោះ​ទេ​។ សាកសព​ជនរងគ្រោះ​ ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ