រដ្ឋបាលក្រុងបាងកកកំពុងញាប់ដៃញាប់ជើងត្រៀមទប់ទល់នឹងជំនន់ពីទំបន់ចៅប្រាយ៉ា និងជំនោរសមុទ្រឡើងខ្ពស់ ដែលនឹងធ្វើឱ្យសហគមន៍តាមដងទន្លេចៅប្រាយ៉ា និងតំបន់ទាបៗជាច្រើន ប្រឈមនឹងការលិចលង់ លើកទី១ ចាប់ពីថ្ងៃទី ៣-៦ តុលា និងលើកទី២ ចាប់ពីថ្ងៃទី ៩-១២ តុលា ២០២៥។

មន្ត្រីជាន់ខ្ពស់រដ្ឋបាលក្រុងបាងកកបញ្ជាក់ថា តាមការព្យាករណ៍ពីនាយកដ្ឋានឧតុនិយមថៃ ស្តីពីជំនោរសមុទ្រឡើងខ្ពស់ ស្របពេលដែលអាជ្ញាធរបញ្ចេញទឹកពីទំនប់ចៅប្រាយ៉ាកើនឡើងដល់អត្រា២៤០០ម៉ែត្រគូបក្នុងមួយវិនាទី ចាប់ពីម៉ោង១០:០០ ព្រឹកថ្ងៃទី២ តុលា នឹងធ្វើអោយកម្រិតទឹកទន្លេចៅប្រាយ៉ាកើនឡើងចាប់ពីថ្ងៃទី ៣-៦ តុលា ។

បន្ថែមលើនេះ ប្រជាពលរដ្ឋក្រុងបាងកក ត្រូវព្រមានឱ្យប្រុងប្រយ័ត្ន ចំពោះជំនោរសមុទ្រឡើងខ្ពស់សារជាថ្មីម្ដងទៀត ក្នុងអំឡុងថ្ងៃទី ៩-១២ តុលា ២០២៥។ តើតំបន់ណាខ្លះនៃក្រុងបាងកក លិចលង់ធ្ងន់ធ្ងរជាងគេនោះ?
ចែករំលែកព័តមាននេះ