ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​ចាប់បង្ខាំង​មនុស្សជំរិត​ទារ​ប្រាក់​ចាប់​ចិន-ខ្មែរ៨នាក់

1 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០២៥​កន្លង​មកនេះ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បាន​ទទួល​បណ្តឹង​តាម​រយៈ​ទូរស័ព្ទ​ដៃ​ពី​ករណី​ចាប់​បង្ខាំង​មនុស្ស​ខុសច្បាប់​និង​ជំរិត​ទារប្រាក់ បង្ក​ដោយ​ជនសង្ស័យ​មួយ​ក្រុម​ជា​ជនជាតិ​ចិន ជិះ​រថយន្ត ១​គ្រឿង…

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០២៥​កន្លង​មកនេះ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បាន​ទទួល​បណ្តឹង​តាម​រយៈ​ទូរស័ព្ទ​ដៃ​ពី​ករណី​ចាប់​បង្ខាំង​មនុស្ស​ខុសច្បាប់​និង​ជំរិត​ទារប្រាក់ បង្ក​ដោយ​ជនសង្ស័យ​មួយ​ក្រុម​ជា​ជនជាតិ​ចិន ជិះ​រថយន្ត ១​គ្រឿង ម៉ាក TOYOTA ALPHARD ពណ៌​ស បាន​ធ្វើ​សកម្មភាព​ចាប់​ជន​រង​គ្រោះ​ម្នាក់​ឈ្មោះ JACKY TANG SAI TING ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជនជាតិ​ចិន សញ្ជាតិ​កា​ណា​ដា ចេញពី​សណ្ឋាគារ​មួយ​កន្លែង ស្ថិត​ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មកា​រា រាជធានី​ភ្នំពេញ ។

ក្រោយ​មាន​ហេតុការណ៍​ខាងលើ​កើតឡើង ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​នាយ​ឧត្តមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ និង​លោក​ឧត្តមសេនីយ៍ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ លោក​ឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នី​រ័​ត្ន វរសេនីយ៍ឯក ហែម បូ​ណា និង​វរសេនីយ៍ឯក ឆាន់ គី​ម​លី អនុប្រធាន​នាយកដ្ឋាន បាន​ដឹកនាំ​កម្លាំង​ជំនាញ​របស់​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង​ខេត្ត​ព្រះ​សីហ​នុ ខេត្តកណ្តាល និង​រាជធានី​ភ្នំពេញ ធ្វើការ​ស្រាវជ្រាវ​តាម​ជំនាញ រហូត​កំណត់​បាន​អត្តសញ្ញាណ​របស់​ក្រុម​ជនសង្ស័យ​ខាងលើ ។

លុះ​នៅ​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០២៥ កម្លាំង​ជំនាញ​របស់​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​បាន​ធ្វើការ​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ​ខាងលើ នៅ​ចំណុច​ស្ថិត​ក្នុង​ផ្លូវ​លេខ​៥៨ ភូមិ​ដី​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។

រហូត​នៅ​ថ្ងៃ​ទី​២៨ ខែកញ្ញា ឆ្នាំ​២០២៥ វេលា​ម៉ោង​១៧​និង​៤០​នាទី កម្លាំង​ជំនាញ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ជា​បន្តបន្ទាប់ ចំនួន​៨​នាក់ មាន​ជនជាតិ​ចិន​និង​ខ្មែរ​រួម​មាន​៖
១-​ឈ្មោះ ZHU LI MIN ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ ជនជាតិ​ចិន ។
២-​ឈ្មោះ HE YE ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិ​ចិន ។
៣-​ឈ្មោះ HE SHUAI ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិ​ចិន ។
៤-​ឈ្មោះ WANG HUA XIE ភេទ​ប្រុស អាយុ​៦០​ឆ្នាំ ជនជាតិ​ចិន ។
៥-​ឈ្មោះ យឿ​ន វ​ឌ្ឍ​នា ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិ​ខ្មែរ ។
៦-​ឈ្មោះ ដោម សីហា ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជនជាតិ​ខ្មែរ ។
៧-​ឈ្មោះ យ៉ា ចំរុង ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិ​ខ្មែរ ។
៨-​ឈ្មោះ វ៉ែន ដា​វីត ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិ​ខ្មែរ ។

ប្រតិបត្តិការ​នេះ​បាន​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ​ម្នាក់​ទៀត​ដែល​ក្រុម​ជនសង្ស័យ​កំពុងធ្វើការ​បង្ខាំង​មានឈ្មោះ MA CHANG ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិ​ចិន នៅ​ចំណុច​សង្កាត់​បា​វិត ក្រុង​បា​វិត ខេត្តស្វាយរៀង​ផង​ដែរ ។

បច្ចុប្បន្ន ជនសង្ស័យ​ខាងលើ​ត្រូវ​បាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​ច្បាប់​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ