ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់​២​នាក់,រ.បួ.ស​៣​នាក់​ដោយ​ការ​បើក​ឡា​ន​ដេ.ញ​បុ.ក និង​ចា.ក់​នឹង​កាំ​.បិ.ត​នៅ​អង់​គ្លេស

11 ម៉ោង មុន

ទី​ក្រុង​ឡុង៖ បុរស​ម្នាក់​​​បើក​ឡាន​បុក​មនុស្ស​នៅ​ខាង​ក្រៅ​វិហារ​មួយ​កន្លែង​​នៃ​ប្រទេស​អង់​គ្លេស​ភាគ​ខាង​ជើង និង​​ក្រោយ​មក​មនុស្ស​​ដដែល​នោះ​​​​​យក​​កាំបិត​​​ចាក់​អ្នក​ដទៃ​។ ហេតុ​ការណ៍នេះ​​បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​២​នាក់ និង​របួស​៣​នាក់​។ ក្រោយ​មក​ ជន​​​​ដៃ​ដល់​ដែល​មាន​គ្នា​តែ​ម្នាក់​​នោះ​ក៏​បាន​ស្លាប់​ដែរ​បន្ទាប់​ពី​សមត្ថ​កិច្ច​ចុះ​ធ្វើ​អន្តរាគមន៍ និង​បាញ់​ប្រហារ​ទៅ​លើ​គាត់​។​ ​ករណី​នេះ​កើត​ឡើង​​ចំ​ពេល​មនុស្ស​កំពុង​ជួប​ជុំ​គ្នា​នៅ​វិហារ​គ្រិស្ត​សាស​នា​ដែល​រៀប​ចំ​​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​​តាម​ជំនឿ​របស់​ជន​ជាតិ​ជ្វីប​។ តាម​រយៈ​ការ​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​អ៊ិច​ជា​ហូរ​ហែ…

ទី​ក្រុង​ឡុង៖ បុរស​ម្នាក់​​​បើក​ឡាន​បុក​មនុស្ស​នៅ​ខាង​ក្រៅ​វិហារ​មួយ​កន្លែង​​នៃ​ប្រទេស​អង់​គ្លេស​ភាគ​ខាង​ជើង និង​​ក្រោយ​មក​មនុស្ស​​ដដែល​នោះ​​​​​យក​​កាំបិត​​​ចាក់​អ្នក​ដទៃ​។ ហេតុ​ការណ៍នេះ​​បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​២​នាក់ និង​របួស​៣​នាក់​។ ក្រោយ​មក​ ជន​​​​ដៃ​ដល់​ដែល​មាន​គ្នា​តែ​ម្នាក់​​នោះ​ក៏​បាន​ស្លាប់​ដែរ​បន្ទាប់​ពី​សមត្ថ​កិច្ច​ចុះ​ធ្វើ​អន្តរាគមន៍ និង​បាញ់​ប្រហារ​ទៅ​លើ​គាត់​។​ ​ករណី​នេះ​កើត​ឡើង​​ចំ​ពេល​មនុស្ស​កំពុង​ជួប​ជុំ​គ្នា​នៅ​វិហារ​គ្រិស្ត​សាស​នា​ដែល​រៀប​ចំ​​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​​តាម​ជំនឿ​របស់​ជន​ជាតិ​ជ្វីប​។

តាម​រយៈ​ការ​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​អ៊ិច​ជា​ហូរ​ហែ សមត្ថ​កិច្ច​អះ​អាង​ថា​ខ្លួន​បាន​ទទួល​ការ​ហៅ​ទូរ​ស័ព្ទ​ដើម្បី​​ធ្វើ​អន្តរា​គមន៍​​នៅ​វិហារ​របស់​ជន​ជាតិ​ជ្វីប​នៃ​តំបន់​ក្រាំ​សល​ (Crumpsall) ក្រោយ​ម៉ោង​៩:៣០​ព្រឹក​។ អ្នក​ហៅ​ទូរ​ស័ព្ទ​នោះ​ប្រាប់​ថា​ខ្លួន​ឃើញ​រថ​យន្ត​មួយ​គ្រឿង​បើក​​យ៉ាង​លឿន​​តម្រង់​ទៅ​រក​មនុស្ស​នៅ​ទី​សា​ធារណៈ​ និង​ឃើញ​មនុស្ស​ម្នាក់​ត្រូវ​ជន​ដៃ​ដល់​ចាក់​នឹង​កាំ​បិត​។

ស្ត្រី​ម្នាក់​ឈ្មោះ​ឆាវ៉ា ឡេវីន (Chava Lewin) ដែល​រស់​នៅ​ក្បែរ​វិហារ​នោះ​ប្រាប់​ថា​មុន​ដំបូង ​អ្នក​ស្រី​​ស្ដាប់​​ឮ​សំឡេង​លាន់​ឮ​យ៉ាង​កង​រំពង​។ ពេល​នោះ​​អ្នក​ស្រី​​គិត​ថា​ប្រហែល​ជា​គេ​បាញ់​កាំ​ជ្រួច​ហើយ​មើល​ទៅ​។ លុះ​ពេល​ប្ដី​របស់​​អ្នក​ស្រី​រត់​វឹង​ចូល​ទៅ​ក្នុង​ផ្ទះ​​ និង​ប្រាប់​ថា​ «មាន​អំពើ​ភេរវ​កម្មកើត​ឡើ​ងហើយ»​ ទើប​អ្នក​ស្រី​ដឹង​ច្បាស់​ថា​មាន​អ្វី​កើត​ឡើង​។ សាក្សី​ម្នាក់​ប្រាប់​អ្នក​ស្រី​ថា​រថ​យន្ត​មួយ​គ្រឿង​នោះ​បើក​បុក​របង​​វិហារ​។

អ្នក​ស្រី​ឡេវីន​​មុន​ដំបូង​គិត​ថា​ប្រហែល​ជា​អ្នក​បើក​ឡាន​នោះ​មាន​បញ្ហា​ធ្វើ​ទុក្ខ​បេះ​ដូង​​ហើយ​មើល​ទៅ​​​​។ មិន​យូរ​ប៉ុន្មាន​ អ្នក​បើក​ឡាន​រូប​នោះ​ក៏​យក​កាំ​បិត​ចាក់​អ្នក​ដែល​នៅ​​ក្បែរ​​​ៗ​គាត់​។ គាត់​ដើរ​សំដៅ​ទៅ​រក​ភ្នាក់​ងារ​សន្តិ​សុខ​ប្រចាំ​វិហារ​ និង​ព្យាយាម​ដើរ​ចូល​ទៅ​ក្នុង​វិហារ​។ ប៉ុន្មាន​នាទី​ក្រោយ​មក អ្នក​ស្រី​ស្ដាប់​ឮ​ស្នូរ​​​កាំ​ភ្លើង​របស់​​សមត្ថ​កិច្ច​។ នោះ​ជា​ការ​បាញ់​ត្រូវ​ចំ​បុរស​ជា​ជន​ដៃ​ដល់​។

តាម​រយៈ​វីឌីអូ​ឃ្លីប​ដែល​គេ​បង្ហោះ​ត​គ្នា​នៅ​លើ​បណ្ដាញ​សង្គម គេ​ឃើញ​សមត្ថ​កិច្ច​ប្រដាប់​ដោយ​កាំ​ភ្លើង​បាន​ភ្ជង់​បុរស​ម្នាក់​។ គេ​ស្ដាប់​ឮ​អ្នក​​ធ្វើ​​ដំណើរ​កាត់​ទី​​នោះ​​ស្រែក​ថា​បុរស​ជា​ជន​ដៃដល់​មាន​គ្រាប់​បែក​ គាត់​ប្រុង​ចុច​គន្លឹះ​ឱ្យ​ផ្ទុះ​ហើយ​​។ នៅ​ពេល​បុរស​នោះ​ព្យាយាម​ងើប​ឡើង​ គេ​ស្ដាប់​ឮស្នូរ​គ្រាប់​កាំភ្លើង​។ បន្ទាប់​មក​ បុរស​ជា​ជន​ដៃ​ដល់​ក៏​ដួល​គ្រឹប​ទៅ​លើ​ដី​បាត់​មាត់​បាត់​ក​តែ​ម្ដង​។

របាយ​ការណ៍​បឋម​របស់​សមត្ថ​កិច្ច​បង្ហាញ​ថា​មនុស្ស​បួន​នាក់​រង​របួស​ និង​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ដោយ​សារ​ការ​បើក​ឡាន​បុក និង​ការ​ចាក់​នឹង​កាំ​បិត​។ ក្រោយ​មក​ គេ​ទទួល​របាយ​ការណ៍​ថា​ចំនួន​អ្នក​របួស​កើន​ឡើង​ដល់​៥​នាក់​​។ នេះ​បើ​យោង​តាម​កា​រផ្សាយ​របស់​ទី​ភ្នាក់​ងារ​ព័ត៌​មាន​អេភី និង​ប្រភព​ដទៃ​ទៀត​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ