ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពង់​ផែ​ទេសចរណ៍​ដែក​បណ្តែត​ទឹក​ក្រុង​កំពង់​ចាម​នឹង​ចាប់ផ្តើម​ដំណើរការ​ឆ្នាំ​២០២៦​ហើយ​សង្ឃឹម​​ទទួល​អ្នកទេសចរ​មក​លេង​ច្រើន

2 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​​ ៖ ​កំពង់​ផែ​ទេសចរណ៍​ដែក​បណ្តែត​ទឹក ​នៅ​ទីក្រុង​កំពង់ចាម​​នឹង​ចាប់ផ្តើម​ដំណើរការ​នៅ​ក្នុង​ឆ្នាំ​២០២៦​ខាង​មុខ ហើយ​សង្ឃឹមថា​​ ទទួល​បាន​អ្នកទេសចរ​ទៅ​ទស្សនា​មាន​ចំនួន​ច្រើន​ ។ ​នេះ​បើ​តាម​អ្នកនាំពាក្យ​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​ ។ ឯកឧត្តម…

រាជធានី​ភ្នំពេញ​​ ៖ ​កំពង់​ផែ​ទេសចរណ៍​ដែក​បណ្តែត​ទឹក ​នៅ​ទីក្រុង​កំពង់ចាម​​នឹង​ចាប់ផ្តើម​ដំណើរការ​នៅ​ក្នុង​ឆ្នាំ​២០២៦​ខាង​មុខ ហើយ​សង្ឃឹមថា​​ ទទួល​បាន​អ្នកទេសចរ​ទៅ​ទស្សនា​មាន​ចំនួន​ច្រើន​ ។ ​នេះ​បើ​តាម​អ្នកនាំពាក្យ​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​ ។

ឯកឧត្តម ផ​ន រឹម អ្នកនាំពាក្យ​ក្រសួង​សាធារណការ​បាន​ឲ្យ​ដឹង​ថា ថ្ងៃ​ទី​៣ ខែតុលា ឆ្នាំ​២០២៥​ ខេត្តកំពង់ចាម​មានភ័ព្វ​វាសនា​ក្រៃ​លែង ដែល​ទទួល​បាន​គម្រោង​ថ្មី​មួយ​បន្ថែម​ទៀត​​របស់​រាជរដ្ឋាភិបាល អនុវត្ត​ការ​សាងសង់​ដោយ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន គឺ​កំពង់​ផែ​ទេសចរណ៍​កំពង់ចាម​ ។  

ឯកឧត្តម​បាន​លើក​ឡើង​ថា កំពង់​ផែ​ទេសចរណ៍​ដែក​បណ្តែត​ទឹក​ក្រុង​កំពង់ចាម ស្ថិត​នៅ​
ទីតាំង​ទីលាន​ចំណត​កំពង់ចម្លង​ចាស់ដែល​មាន​វា​នា​ដឹក​ជញ្ជូន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ពី
​ប្រ​ទេស​វៀតណាម​ចូល​ចត​ទៅ​តាម​កាលវិភាគ​ដែល​បាន​គ្រោងទុក​ ។

ជាមួយ​គ្នា​នោះ​ដែរ​ ឯកឧត្តម​បាន​បញ្ជាក់​ថា​«ការ​ដាក់​ដំណើរ​ប្រតិបត្តិការ​កំពង់​ផែ​នេះ​នៅ​ពេល​អនាគត ពិតជា​ផ្តល់​ឱកាស​ដ៏​វិសេស ដើម្បី​អភិវឌ្ឍ​តំបន់​ក្រុង​កំពង់ចាម ឲ្យ​មានការ​រីក​ចម្រើន​បាន​យ៉ាង​ឆាប់រហ័ស​។​ម្យ៉ាងវិញទៀត ស្ថិត​នៅ​ក្នុង​ទីតាំង​ភូមិសាស្ត្រ​ជាប់​នឹង​គម្រោង​ពង្រីក​ផ្លូវ​នាវាចរណ៍​ពី​ភ្នំពេញ​មក​កំពង់ចាម និង​ផ្លូវ​នាវាចរណ៍​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ កំពង់​ផែ​​ទេសចរណ៍​នេះ នឹង​បន្ត​ទទួលភ្ញៀវ​ទេសចរ​កាន់តែ​ច្រើន​ថែម​ទៀតនៅ​ពេល​អនាគត» ​។

ជាមួយ​គ្នា​នោះ​ដែរ ​ឯកឧត្តម​អ្នកនាំពាក្យ​បាន​បន្ថែម​ថា​នៅ​ពេល​សាងសង់​ចប់​រួចរាល់ កំពង់​ផែ​ទេសចរណ៍​ដែក​បណ្តែត​ទឹក​ក្រុង​កំពង់ចាម​នឹង​ត្រូវ​ប្រគល់​ជូន​រដ្ឋបាល​ខេត្តកំពង់ចាម​ជា​អ្នក​គ្រប់គ្រង និង​ប្រតិបត្តិការ ​។

​បើ​តាម​អ្នកនាំពាក្យ​បាន​ឲ្យ​ដឹង​ថា ផ្អែក​តាម​ផែនការ​នៃ​ការ​អនុវត្ត​គម្រោងការ​សាងសង់​សំណង់​កំពង់​ផែ​ទេសចរណ៍​ដែក​បណ្តែត​ទឹក​សម្រាប់​ដំណាក់កាល​ទី​១​នេះ នឹង​ប្រើប្រាស់​
រយៈពេល​២៤​ខែ​ ។ ជាមួយ​គ្នា​នេះ​ផង​ដែរ ការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ដំណាក់កាល​ទី​២ ដែល​រួម​មាន​អគារ​រដ្ឋបាល និង​កន្លែង​រង់ចាំ​សម្រាប់​ភ្ញៀវ​ទេសចរ​នឹង​ចាប់ផ្តើម​នៅ​ឆ្នាំ​២០២៦​ ។

ជា​រួម​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន នឹង​ខិតខំ​បញ្ចប់​ការ​សាសង់​គម្រោង​ដ៏​សំខាន់​នេះ​ឲ្យ​រួចរាល់​តាម​ការ​គ្រោងទុក​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ