ធនាគារជាតិកម្ពុជា កំពុងចង់រកស៊ីជាមួយធនាគារចិន
លោកស្រី ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអះអាងថា លោកស្រីបានកំពុងពិភាក្សាពីអាជីវកម្មមួយចំនួន របស់ធនាគារជាតិនៃកម្ពុជាជាមួយធនាគារចិនហុងកុងក្នុងទីផ្សារ ប្រទេសចិន ។…
លោកស្រី ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអះអាងថា លោកស្រីបានកំពុងពិភាក្សាពីអាជីវកម្មមួយចំនួន របស់ធនាគារជាតិនៃកម្ពុជាជាមួយធនាគារចិនហុងកុងក្នុងទីផ្សារ ប្រទេសចិន ។…
លោកស្រី ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអះអាងថា លោកស្រីបានកំពុងពិភាក្សាពីអាជីវកម្មមួយចំនួន របស់ធនាគារជាតិនៃកម្ពុជាជាមួយធនាគារចិនហុងកុងក្នុងទីផ្សារ ប្រទេសចិន ។
លោកស្រី បានចែករំលែកនៅលើបណ្តាញសង្គមផ្ទាល់ខ្លួន នាថ្ងៃទី១១ ខែកញ្ញាថា « ខ្ញុំ និងសហការី បានជួបពិភាក្សាជាមួយលោក ស៊ុន យូ (Sun Yu ) នាយកប្រតិបត្តិ និងលោក វ៉ាង ហួប៊ិន (Wang Huabin) នាយករងប្រតិបត្តិរបស់ធនាគារចិនហុងកុង (Bank of China- Hong Kong) ដែលជាធនាគារមេ ធនាគារចិននៅកម្ពុជា និងធនាគារចិនទូទាំងពិភពលោក ។ យើងបានពិភាក្សាពីអាជីវកម្មមួយចំនួន របស់ធនាគារជាតិនៃកម្ពុជា ជាមួយធនាគារចិនហុងកុង ក្នុងទីផ្សារប្រទេសចិន និងស្វែងរកចំណុចឈ្នះ ឈ្នះ របស់ស្ថាប័ន្នយើងទាំង២» ។
លោកស្រី បានអះអាងថា Bank of China ជាធនាគាររដ្ឋធំជាងគេនៅប្រទេសចិន និងជាធនាគារធំជាងគេ លើពិភពលោក បើគិតពីទ្រព្យសកម្មរបស់ធនាគារនោះ ។
វត្តមានរបស់លោកស្រី ជា សិរី នៅហុងកុងនាពេលនេះជាផ្នែកមួយនៃកម្មវិធីដែលលោកស្រីចូលរួមនៅក្នុងព្រឹត្តិការណ៍ Belt and Road Summit ៕
ចែករំលែកព័តមាននេះ