ទំនិញចិនបានហូរចូលប្រទេសកម្ពុជាច្រើនជាងគេ ក្នុងរយ:ពេល៨ខែនៃឆ្នាំ២០២៥ កន្លងមកនេះ ។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាការកម្ពុជា ។

រយៈពេល៨ខែ នៃឆ្នាំ២០២៥ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានអះអាងថា ពីខែមករា ដល់ខែសីហា ឆ្នាំ២០២៥ ស្ថិតិបានបង្ហាញថា ដៃគូពាណិជ្ជកម្មកំពូលទាំង៣ របស់កម្ពុជា គឺចិន ដោយការនាំចូលមានតម្លៃជាង១១,៦៣ពាន់លានដុល្លារ និងការនាំចេញ គឺជាង១ពាន់លានដុល្លារ ។
សហរដ្ឋអាមេរិក ការនាំចូលមានតម្លៃ២៤៣លានដុល្លារ ហើយការនាំចេញវិញ គឺមានតម្លៃដល់ទៅ៨,៣១ពាន់លានដុល្លារ ។ វៀតណាម នាំចូលមានតម្លៃសរុប២,៨៤ ពាន់លានដុល្លារ ហើយនាំចេញទៅវិញ គឺ២,៧៤ ពាន់លានដុល្លារ ។
នៅក្នុងអំឡុងពេលនេះ ទំហំពាណិជ្ជកម្មសរុបរបស់កម្ពុជាឡើងដល់៤២,១៥ពាន់លានដុល្លារ នៅក្នុងនោះនាំចេញជាង២០,១៨ពាន់លានដុល្លារ ហើយនាំចូលមកវិញ គឺជិត២២ ពាន់លានដុល្លារ ៕
ចែករំលែកព័តមាននេះ