ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្តីប្រពន្ធ​នាំ​កូនស្រី​ពិការចេញពីថៃ​មកដល់​ភូមិ​កំណើត​

3 ម៉ោង មុន
  • កំពត

ខេត្តកំពត ៖ គ្រួសារ​មួយ​នេះ​ពិតជា​វេទនា​ពេក​ណាស់ ដែល​នៅ​ក្នុង​ចំណោម​សមាជិកគ្រួសារ​៦​នាក់ កូនស្រី​ច្បង​អាយុ​១៩​ឆ្នាំ បាន​ពិការ​ជើង​ស្ដាំ​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ប្រទេស​ថៃ ។គ្រួសារ​ដែល​មានកូន​ស្រី​ជា​ជន​ពិការ​នេះ គឺ​លំបាក​ពេក​ហើយ ដោយ​នាង​បត់ជើង​តាម​ឆ្អឹងជំនីរ ហើយ​បាន​ចាក​ចេញពី​ប្រទេស​ថៃ​កាលពី​ថ្ងៃ​ទី​១៤…

ខេត្តកំពត ៖ គ្រួសារ​មួយ​នេះ​ពិតជា​វេទនា​ពេក​ណាស់ ដែល​នៅ​ក្នុង​ចំណោម​សមាជិកគ្រួសារ​៦​នាក់ កូនស្រី​ច្បង​អាយុ​១៩​ឆ្នាំ បាន​ពិការ​ជើង​ស្ដាំ​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ប្រទេស​ថៃ ។
គ្រួសារ​ដែល​មានកូន​ស្រី​ជា​ជន​ពិការ​នេះ គឺ​លំបាក​ពេក​ហើយ ដោយ​នាង​បត់ជើង​តាម​ឆ្អឹង
ជំនីរ ហើយ​បាន​ចាក​ចេញពី​ប្រទេស​ថៃ​កាលពី​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០២៥​កន្លង​ទៅ ឆ្លង
កាត់​តាម​ច្រក​ភ្នំ​ដី ខេត្តបាត់ដំបង មក​ដល់​ភូមិកំណើត​នៅ​ភូមិ​បឹង​ធំ ឃុំ​អង្គ​សុរភី ស្រុក​កំពង់
ត្រាច ខេត្តកំពត ។

តាម​ការ​រៀបរាប់​របស់​ឪពុក​ឈ្មោះ ហុ​ឹ​ម គាន អាយុ​៤៤​ឆ្នាំ ថា គ្រួសារ​គាត់​មានកូន​ចំនួន​៤​នាក់ ក្នុង​នោះ​ស្រី​ម្នាក់​ឈ្មោះ ភ័​ណ ស្រី​មន់ អាយុ​១៩​ឆ្នាំ ។ កូនស្រី​គាត់​រូប​នេះ​បាន​ជួប​គ្រោះ​អកុសល ពេល​ចេញ​ទៅ​ធ្វើការ​នៅ​ស្រុក​ថៃ​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ធ្ងន់​រហូត​ដល់​កាត់​ជើង​ស្ដាំ​កាលពី​ឆ្នាំ​មុន ។ បច្ចុប្បន្ន កូនស្រី​របស់​គាត់​មិន​ទាន់​ជា​របួស​ទេ ហើយ​ត្រូវ​បត់ជើង​តាម​ឆ្អឹងជំនីរ ។

ទោះជា​កូនស្រី​ពិការ​បែប​នេះ​ក្ដី ស្រប​ពេល​អាជ្ញាធរ​ថៃ​ប្រកាស​ឱ្យ​ពលរដ្ឋ​ខ្មែរ​ចាក​ចេញពី​ប្រទេស​គេ ខណៈ​មានការ​ប៉ះទង្គិច​គ្នា​រវាង​កងទ័ព​ថៃ​និង​កងទ័ព​ខ្មែរ​នៅ​តាម​ព្រំដែន គាត់​ក៏​នឹកឃើញ​ខ្លាច​គេ​ធ្វើបាប​កូន ប្រពន្ធ ក៏​នាំ​គ្នា​ចេញ​មក​ពី​ថៃ​ទាំង​អត់​សោហ៊ុយ ដោយ​ឱ្យ​បងប្អូន​វេរ​លុយ​ធ្វើ​សោ​ហ៊ុយមក​ដល់​ភូមិកំណើត គឺ​ភូមិ​បឹង​ធំ ឃុំ​អង្គ​សុរភី ស្រុក​កំពង់ត្រាច ។

លោក ហុ​ឹ​ម គាន និយាយ​រៀបរាប់​ទៀត​ថា ដោយសារ​តែ​កូនស្រី​គាត់​ជួប​គ្រោះថ្នាក់​ច​រា
ចរណ៍​ធ្ងន់​បែប​នេះ​ហើយ ទើប​គាត់​ត្រូវ​បង្ខំចិត្ត​លក់​ដី​និង​ផ្ទះ​មើល​កូន​ៗ​ដែល​នៅ​តូច​ៗ និង​ពិការ​ដោយ​បាន​លក់​ដីស្រែ​និង​ផ្ទះ​អស់ ។ លុះ​ពេល​ត្រឡប់​មក​វិញ​មិន​មានផ្ទះ​សម្បែង​ជ្រកកោន​ទៀត​ទេ គឺ​ស្នាក់​នៅផ្ទះ​បងប្អូន​ជីដូនមួយ​សិន ។

បុរស​រូប​នេះ​បាន​និយាយ​ត្អូញត្អែរ​ថា គ្មាន​អ្វី​សង្ឃឹមថា​បាន​លុយ​មើលថែ​កូនស្រី​ពិការ​ទៀត
ទេ ។ នៅ​ស្រុក​ថៃ​ស្មាន​តែ​បាន​សុខសាន្ត​ដឹង​អី​ដូច​រស់​ក្នុង​ឋាននរក​ភ្នែក​ស្រស់​ស្រាប់តែ​គេ​ដេញ​ចេញ​ទៀត ក៏​មក​ស្រុក​កំណើត​វិញ និង​មិន​មាន​សល់​អ្វី​ទៀត​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ