ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យប្រធានព្រឹទ្ធសភា ៖ គ្មានសម័យណាថៃញញើ.តខ្មែរដូចសម័យសម្តេចតេជោ និងសម្តេចបវរធិបតីនោះទេ

7 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​ប្រធាន​ព្រឹទ្ធសភា កម្ពុជា​បាន​អះអាង​ថា គ្មាន​សម័យ​កាលណា​ដែល​ថៃ​កោតខ្លាច​ញញើត​ខ្មែរ ជាង​សម័យ​តេ​ជោ ហ៊ុន សែន និង​សម្តេច​ធិ​បតី ហ៊ុន…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​ប្រធាន​ព្រឹទ្ធសភា កម្ពុជា​បាន​អះអាង​ថា គ្មាន​សម័យ​កាលណា​ដែល​ថៃ​កោតខ្លាច​ញញើត​ខ្មែរ ជាង​សម័យ​តេ​ជោ ហ៊ុន សែន និង​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត​នោះ​ទេ ។

ការ​លើក​ឡើង​របស់​ឯកឧត្តម ជា ធី​រិ​ទ្ធ អ្នកនាំពាក្យ​ព្រឹទ្ធសភា​បន្ទាប់​ពី​មាន​មតិ​និយាយ​អំពី​សម្តេច​តេ​ជោ និង​លោក ថា​ក់ ស៊ិ​ន​ស៊ី​ណា​វ៉ា​ត់​ត្រា ជា​បង​ប្អូនធម៌​នឹង​គ្នា ហើយ​មិន​អាច​ដោះស្រាយ​បញ្ហា​ព្រំដែន​ចេញ​បាន​នោះ​ទេ ខណៈ​បញ្ហា​ព្រំដែន​កម្ពុជា​-​ថៃ​កំពុង​ឡើងក​ម្តៅ​ជា​ខ្លាំង និង​ស្រប​ពេល​មានការ​ផ្សព្វផ្សាយ​សំឡេង​សន្ទនា​រវាង​សម្តេច​តេ​ជោ និង​លោកស្រី ផែ​ថង​ថា​ន ស៊ី​ណា​វ៉ា​ត់​ត្រា នាយក​រដ្ឋមន្ត្រី​ថៃ កាលពី​ថ្ងៃ​១៨ មិថុនា ។

ក្នុង​សំឡេង​សន្ទនា​នោះ លោកស្រី ផែ​ថង​ថា​ន បាន​ស្នើ​ឲ្យ​សម្តេច​តេ​ជោ បើក​ច្រកព្រំដែន​ដើម្បី​នាំ​ចូល​បន្លែ​ផ្លែ​ឈើ​ពី​ថៃ ប៉ុន្តែ​ត្រូវ​បាន​សម្តេច​បដិសេធ​ដោយ​ឲ្យ​ភាគី​ថៃ​ជា​អ្នក​បិទ​មុន ត្រូវ​តែ​ជា​អ្នក​បើក​មុន ។

អ្នកនាំពាក្យ​ប្រធាន​ព្រឹទ្ធសភា បាន​លើក​ឡើង នា​ថ្ងៃ​១៨ មិថុនា ថា តាំងពី​មាន​ជម្លោះព្រំដែន​ជាមួយ​ថៃ ខ្លួន​លោក​ផ្ទាល់​តែងតែ​ឮ​សម្តេច​តេ​ជោ មាន​ប្រសាសន៍​ថា រឿង​បងប្អូន​ធម៌​ជា​រឿង​ដាក់​ដោយឡែក​មួយ​ផ្សេង​ទៀត ប៉ុន្តែ​រឿង​ទឹកដី​ជា​រឿង​ជាតិ ដោយ​មិន​អាចយ​កមក​លាយឡំ​ជាមួយ​រឿង​ទឹកដី ដើម្បី​ឲ្យ​គេ​ប្រមាថ និង​ឈ្លានពាន​បាន​ទេ ។

ឯកឧត្តម​បាន​គូសបញ្ជាក់​ថា​៖ «​ខ្ញុំ​ហ៊ាន​និយាយ​ថា គ្មាន​សម័យ​កាលណា ដែល​ថៃ​ញញើត​ខ្មែរ​ជាង​សម័យ​តេ​ជោ និង​ធិ​បតី​នោះ​ទេ ។ បើ​អាន​ប្រវត្តិសាស្ត្រ មេដឹកនាំ​ខ្មែរ​ខ្លះ​កាលពី​អតីតកាល ធ្លាប់​ត្រូវ​បាន​សៀម​ប្រើប្រាស់​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ