រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាល បានអោយដឹងថា ជំងឺគ្រុនឈា.មកំពុងមាននិន្នាការកើនឡើងហើយ ដូច្នេះ ឪពុកម្តាយត្រូវប្រុងប្រយ័ត្ន ហើយឆាប់នាំកូនទៅពេទ្យ បើសិនជាកូនមានគ្រុនក្តៅខ្លាំងដល់៣៩ ឬ៤០អង្សារសេ ។

ក្រសួងសុខាភិបាល នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៥ បានលើកឡើងថា ក្នុងអំឡុងពេលរដូវវស្សានេះជំងឺគ្រុនឈាមមាននិន្នាការកើនឡើង ចាប់តាំងពីចុងខែមេសា ឆ្នាំ២០២៥ និងអាចបន្តកើនជាបន្តបន្ទាប់ ដោយសារមានកំណើនទឹកភ្លៀងដែលបង្កឱ្យមានទឹកដក់នៅក្នុងវត្ថុដក់ទឹកដូចជា សំបកកង់ឡាន សំបកកង់ម៉ូតូចាស់ៗត្រឡោកដូង កែវ ចានជ័រ ក្រឡដែលបោះបង់ចោលពាង អាង ធុងដាក់ទឹក ទឹកថូផ្កា ចានទ្រជើងតុ ទូ និងពែង ដែលបង្កើតជាប្រភពដក់ទឹក និងជម្រកសត្វមូសខ្លា ។
រូបតំណាងដោយ AI ក្រសួងសុខាភិបាល បានបន្តទៀតថា ប្រសិនបើលោកអ្នក ឬសមាជិកគ្រួសារមានរោគសញ្ញាគ្រុនក្តៅខ្លួនខ្លាំងភ្លាមៗចាប់ពី៣៩ ទៅ៤០អង្សាសេ សូមស្វែងរកការពិគ្រោះយោបល់ និងពិនិត្យព្យាបាលជាបន្ទាន់ នៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតលោកអ្នកបំផុតឱ្យបានឆាប់តាមដែលអាចធ្វើទៅបានក្នុងអំឡុង៤៨ម៉ោងយ៉ាងតិច។
រូបតំណាងដោយ AI ក្រសួងក៏ស្នើអោយប្រជាជនមានការប្រយ័ត្នប្រយ៉ែង និងលុបបំបាត់ជម្រកខ្លាដែលជាភ្នាក់ងាយចម្លងជំងឺនេះដល់មនុស្សផងដែរ ៕
ចែករំលែកព័តមាននេះ