ខេត្តស្ទឹងត្រែង ៖ គ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ បុកជាមួយនឹងម៉ូតូ បណ្ដាឲ្យយុវជនម្នាក់ស្លា.ប់បាត់បង់ជីវិត បន្ទាប់ពីបញ្ជូនទៅដល់មន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងប្រហែល១៨ និង៤៦នាទីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥ លើកំណាត់ផ្លូវលេខ២ ស្ថិតភូមិបាចុង សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ។
តាមប្រភពព័ត៌មានឲ្យដឹងថា វេលាកើតហេតុខាងលើ ជនរងគ្រោះឈ្មោះ ស្រ៊ី លាងស៊ីម ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរកម្មករ នៅភូមិព្រែ សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង បើកបរម៉ូតូម៉ាក់ហុងដាឌ្រីមពណ៌ខ្មៅ ផ្លាកលេខ ស្ទឹងត្រែង 1B-0462 បើកបរក្នុងទិសដៅពីលិចទៅកើត ដល់ចំណុចកើតហេតុ បានបុក ជាមួយម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ស្លាកលេខ ស្ទឹងត្រែង 1A.7172 បើកបរឈ្មោះ ហ៊ុន រស្មី ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរបុគ្គលិកអង្គការ ទីលំនៅភូមិអូរី ឃុំអូរី ស្រុកថាឡាបរិវាត់ ក្នុងទិសដៅ បញ្ច្រាសទិសគ្នា បណ្តាលអោយរងរបួសធ្ងន់ រួចបន្តទៅប៉ះម៉ូតូមួយគ្រឿងទៀត ដែលកំពុងធ្វើដំណើរលើដងផ្លូវនោះ ក៏បណ្តាលរងរបួសស្រាលដែរ ។
យោងតាមរបាយការណ៍របស់អធិការនគរបាលក្រុងស្ទឹងត្រែង បានឱ្យដឹងថា ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានបណ្ដាលឲ្យយុវជនឈ្មោះស្រ៊ី លាងស៊ីម ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរកម្មករ នៅភូមិព្រែ សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង រង់របួសធ្ងន់ហើយស្លា.ប់បន្ទាប់បញ្ជូនទៅដល់មន្ទីរ៊ពេទ្យខេត្ត។ ចំណែកជនរងគ្រោះ ២នាក់ទៀត រងរបួសធ្ងន់ម្នាក់ និងស្រាលម្នាក់ ។
ក្រោយកើតហេតុភ្លាមៗកម្លាំងនគរបាលបានចុះទៅដល់កន្លែងកើតហេតុ ធ្វើកំណត់ហេតុ វាស់វែងជាក់ស្ដែង និងនាំយកម៉ូតូទាំង ៣គ្រឿងនោះ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក ។ ដោយឡែក ស.ពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណី ។ ឯអ្នករករបួសសម្រាកព្យាបាលនៅមន្ទីរបង្អែកពេទ្យខេត្ត ៕


ចែករំលែកព័តមាននេះ