ខេត្តបន្ទាយមានជ័យ ៖ សមត្ថកិច្ចឃាត់ខ្លួនជនជាតិថៃចំនួន៣នាក់ ក្រោយវ៉ៃជនរងគ្រោះជាជនជាតិថៃដូចគ្នាតាមបញ្ជាបងធំ ព្រោះខឹងជនរងគ្រោះហ៊ានជល់កែវជាមួយស្រីបងធំត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥ ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតប្រាប់ថា ជនសង្ស័យ៣នាក់ ១-ឈ្មោះ ណុបថាឡាត់ ប៉ាន ថានុន (NOPPAYAT PANTHANON) ភេទប្រុស អាយុ២១ឆ្នាំ ២-ឈ្មោះ ផាណាត់ សូផាផាត់កូ ស៊ីន (THANAT SOPHAPHATKO SIN) ភេទប្រុស អាយុ២៤ឆ្នាំ៣.ឈ្មោះ ឆមីន នេនឌី (CHAI MIN NENDEE) ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅក្រុងប៉ោយប៉ែត ។

លោកបានបញ្ជាក់ថា ក្រោយទទួលពាក្យបណ្តឹងជនរងគ្រោះជាជនជាតិថៃបានប្តឹងជនសង្ស័យទាំង៣នាក់ និងបក្សពួក១ក្រុមទៀត ធ្វើសកម្មភាពទៅលើខ្លួនបណ្តាលសន្លប់បាត់ស្មារតី កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥ ស្ថិតនៅចំណុចផ្សារទឹកពុះ ក្នុងភូមិក្បាលស្ពានមួយ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ថា ក្រោយទទួលបណ្តឹងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត សហការជាមួយសន្តិសុខផ្សារសន្តិសុខផ្សារទឹកពុះ ស្រាវជ្រាវឃាត់ខ្លួនបានទាំង៣នាក់នាំយកសាកសួរ ។ ពួកគេបានសារភាពថា ខ្លួនពិតព្រួតវ៉ៃទៅលើជនរងគ្រោះម្នាក់ឯងរហូតដល់សន្លប់តាមបញ្ជាបងធំអោយវ៉ៃដែលហ៊ានជល់កែវជាមួយស្រីរបស់គាត់ ។
ចែករំលែកព័តមាននេះ