ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរថ្លើ.មកាន់តែធំ ! កា.ត់សោចូលលួចហាងលក់​ម្ហូបជប៉ុន

11 ម៉ោង មុន

ចោរ​២​នាក់ បាន​ធ្វើ​សកម្មភាព​កាត់​សោ​ហាង​លក់​ម្ហូប​ជប៉ុន រួច​ចូល​លួច​សម្ភារ​: និង​លុយ​សរុប​គិត​ជា​សាច់ប្រាក់​ប្រមាណ​៥​ពាន់​ដុល្លារ រួច​រត់គេច​ខ្លួន​បាត់ ។ ហេតុការណ៍​នេះ បាន​កើតឡើង កាលពី​វេលា​ម៉ោង​០៣​និង​២០​នាទី​ទៀប​ភ្លឺ ឈាន​ចូល​ថ្ងៃ​ទី​០៩…

ចោរ​២​នាក់ បាន​ធ្វើ​សកម្មភាព​កាត់​សោ​ហាង​លក់​ម្ហូប​ជប៉ុន រួច​ចូល​លួច​សម្ភារ​: និង​លុយ​សរុប​គិត​ជា​សាច់ប្រាក់​ប្រមាណ​៥​ពាន់​ដុល្លារ រួច​រត់គេច​ខ្លួន​បាត់ ។

ហេតុការណ៍​នេះ បាន​កើតឡើង កាលពី​វេលា​ម៉ោង​០៣​និង​២០​នាទី​ទៀប​ភ្លឺ ឈាន​ចូល​ថ្ងៃ​ទី​០៩ ខែកក្កដា ឆ្នាំ​២០២៥ នៅ​ចំណុច​ហាង​យីហោ Metal Rice Bowl Teppanyaki (​លក់​ម្ហូប​បែប​ជប៉ុន​) តាម​បណ្តោយ​ផ្លូវ​លេខ​១២៣ ភូមិ​៤ សង្កាត់​ទួល​ទំពូង​ទី​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។

យោង​តាម​ការ​បញ្ជាក់​ពី​ស្ត្រី ជា​តំណាង​ម្ចាស់​ហាង​ជនជាតិ​បរទេស បាន​ប្រាប់​អោយ​ដឹង​ថា ពេល​ព្រឹក​ឡើង រូប​គាត់ បាន​មក​បើកទ្វារ ដើម្បី​បើកហាង​លក់ដូរ ខណៈ​ដើរមក​ដល់​ខាង​មុខទ្វារ ក៏​ស្រាប់តែ​ឃើញ​សោ​ដែល​ខ្លួន​បាន​ចាក់​នោះ​បាន​ដាច់ ទើប​មានការ​ភ្ញាក់ផ្អើល​ឡើង ហើយរ​ត់ទៅ​មើល​សម្ភារៈ​ខាងក្នុង​ហាង​បាន​បាត់​អស់ និង​សាច់ប្រាក់​សុទ្ធ​មួយ​ចំនួន ។ ខណៈនោះ​ដែរ ជន​រង​គ្រោះ បើក​មើល​កាំ​មេ​រ៉ា​សុវត្ថិភាព ប្រទះ​ឃើញ​ជនសង្ស័យ​០២​នាក់ បាន​ធ្វើ​សកម្មភាព​កាត់​សោ​ចូល​លួច​ក្នុង​ហាង និង​លួច​យក​សម្ភារៈ ។

ប្រភព​ដដែល​បន្ត​ថា សម្ភារៈ​ដែល​បាត់បង់​រួម​មាន ៖ កំ​ព្យូ​ទ័​រ​, អាយ​ផេ​ត​, ទូរស័ព្ទ​ម៉ាក Iphone, ម៉ាស៊ីន​គិតលុយ​, ស្រា និង​សាច់ប្រាក់​មួយ​ចំនួន ដោយ​គិត​ជា​ទឹកប្រាក់​សរុប អស់​ប្រហែល ៥​ពាន់​ដុល្លារ ។ ចំណែក​ជនសង្ស័យ​ទាំង​០២​នាក់​ខាងលើ រត់គេច​ខ្លួន​បាត់​ស្រមោល ។

ក្រោយ​កើតហេតុ ជន​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នរ​គ​បាល​ទួល​ទំពូង​ទី​១ ដើម្បី​ធ្វើការ​ស្រាវ​រកមុខ​សញ្ញា​យក​មក​ដាក់ទោស​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ