ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាមេរិក និង​រុស្ស៊ី​ត្រៀម​ជួប​គ្នា​នៅ​ម៉ាឡេស៊ី​និយា​យ​ពី​បញ្ហា​អ៊ុយ​ក្រែន

11 ម៉ោង មុន

ទី​ក្រុង​គូឡាឡំាពួរ​៖ រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក​​បាន​ចាក​ចេញ​​ដំណើរ​ពី​ទី​ក្រុង​វ៉ាស៊ីន​តោន​សំដៅ​ទៅ​ទី​ក្រុង​គូឡា​ឡាំពួរ ប្រ​ទេស​ម៉ាឡេស៊ី ​ដើម្បី​ចូលរួម​កិច្ច​ប្រជុំ​ជា​មួយ​សមាគម​អាស៊ាន​។ ឆ្លៀត​នៅ​ក្នុង​ឱកាស​នោះ គេ​រំពឹង​ថា​លោក​ក៏​នឹង​ជួប​សម​ភាគី​រុស្ស៊ី​​ជា​លក្ខណៈ​ទ្វេ​ភាគី​ផង​ដែរ​។ ប្រធាន​បទ​សំខាន់​គឺ​បញ្ហា​អ៊ុយ​ក្រែន​។​ គម្រោង​ជួប​សន្ទនា​គ្នា​​លើក​នេះ​អាច​ជា​វិញ្ញាសាដ៏​សំខាន់​១​​នៅ​ពេល​ភាព​តាន​តឹង​រវាង​អាមេរិក និង​រុស្ស៊ី​ចាប់​ផ្ដើម​កើត​ឡើង​ជា​ថ្មី​បន្ទាប់​ពី​រុស្ស៊ី​​​វាយ​ប្រហារ​កាន់​តែ​ខ្លាំង​ឡើង​ៗ​។ ហេតុ​នេះ​អាមេរិក​កំពុង​ដាក់​ជា​ចម្ងល់​ថា​តើ​ថ្នាក់​ដឹក​នាំ​រុស្ស៊ី​ពិត​ជា​មាន​ចិត្ត​ចង់​បញ្ចប់​សង្គ្រាម​ដែរ​ឬ​ទេ​។​…

ទី​ក្រុង​គូឡាឡំាពួរ​៖ រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក​​បាន​ចាក​ចេញ​​ដំណើរ​ពី​ទី​ក្រុង​វ៉ាស៊ីន​តោន​សំដៅ​ទៅ​ទី​ក្រុង​គូឡា​ឡាំពួរ ប្រ​ទេស​ម៉ាឡេស៊ី ​ដើម្បី​ចូលរួម​កិច្ច​ប្រជុំ​ជា​មួយ​សមាគម​អាស៊ាន​។ ឆ្លៀត​នៅ​ក្នុង​ឱកាស​នោះ គេ​រំពឹង​ថា​លោក​ក៏​នឹង​ជួប​សម​ភាគី​រុស្ស៊ី​​ជា​លក្ខណៈ​ទ្វេ​ភាគី​ផង​ដែរ​។ ប្រធាន​បទ​សំខាន់​គឺ​បញ្ហា​អ៊ុយ​ក្រែន​។​ គម្រោង​ជួប​សន្ទនា​គ្នា​​លើក​នេះ​អាច​ជា​វិញ្ញាសាដ៏​សំខាន់​១​​នៅ​ពេល​ភាព​តាន​តឹង​រវាង​អាមេរិក និង​រុស្ស៊ី​ចាប់​ផ្ដើម​កើត​ឡើង​ជា​ថ្មី​បន្ទាប់​ពី​រុស្ស៊ី​​​វាយ​ប្រហារ​កាន់​តែ​ខ្លាំង​ឡើង​ៗ​។

ហេតុ​នេះ​អាមេរិក​កំពុង​ដាក់​ជា​ចម្ងល់​ថា​តើ​ថ្នាក់​ដឹក​នាំ​រុស្ស៊ី​ពិត​ជា​មាន​ចិត្ត​ចង់​បញ្ចប់​សង្គ្រាម​ដែរ​ឬ​ទេ​។​ ​លោក​រូប៊ី​យ៉ូ និង​លោក​ឡាវ​រ៉ូស​នឹង​ចូល​រួម​វេទិកា​សេដ្ឋ​កិច្ច​តំបន់​អាស៊ាន​នៅ​ទី​ក្រុង​គូឡា​ឡាំពួរ​បន្ទាប់​ពី​អាមេរិក​សម្រេច​ចិត្ត​​ផ្ដល់​​ជំនួយ​យោ​ធា​​​ទៅ​ឱ្យ​អ៊ុយ​ក្រែន​ដូច​ធម្ម​តា​ឡើង​វិញ​ ជា​ពិសេស​អាវុធ​សម្រាប់​ការ​ពារ​ខ្លួន​​។ នៅ​ពេល​សម្លឹង​ឃើញ​ថា​បញ្ហា​អ៊ុយ​ក្រែន​ពិបាក​ដោះ​ស្រាយ​ និង​សម្លឹង​ឃើញ​ថា​សង្គ្រាម​ផ្ទុះ​ឡើង​កាន់​តែ​ខ្លាំង លោក​ត្រាំ​បង្ហាញ​អារម្មណ៍​មួរ​ម៉ៅ​យ៉ាង​ខ្លាំង​។​​

ក្រៅ​ពី​បញ្ហា​អ៊ុយ​ក្រែន​ លោក​រូប៊ី​យ៉ូ​ក៏​នឹង​ពិភាក្សា​អំពី​បញ្ហា​ប្រឈម​ជា​ច្រើន​ទៀត​ជា​មួយ​អាស៊ាន​ ជា​ពិសេស ការ​ទុក​ពេល​ឱ្យ​ប្រហែល​បី​សប្ដាហ៍​ទៀត​ដើម្បី​ឱ្យ​ប្រទេស​នានា​ចរ​ចា​ជា​មួយ​អាមេរិក​មុន​ពេល​ឱសាន​វាទ​បិទ​បញ្ចប់​ត្រឹម​ចុង​ខែ​កក្កដា​។ បន្ទាប់​មក​ឈាន​ដល់​ការ​អនុវត្ត​ការ​ដំឡើង​ពន្ធ​ចាប់​ពី​ថ្ងៃ​ទី​១ ខែ​សីហា​។ ហេតុ​នេះ​វា​នឹង​ក្លាយ​ជា​បញ្ហា​ចម្រូង​ចម្រាស​មួយ​។ ការ​ដំឡើ​ង​ពន្ធ​​អាច​ជា​​ឧប​សគ្គ​ចំពោះ​នយោបាយ​របស់​អាមេរិក​ដែល​ចង់​ដាក់​ជើង​ចូល​ទ្វី​ប​អាស៊ី និង​ប៉ាស៊ី​ហ្វិច​ដើម្បី​ទប់​ទល់​នឹង​ការ​ពង្រីក​ឥទ្ធិ​ពល​របស់​ប្រទេស​ចិន​។​

​មន្ត្រី​ជាន់​ខ្ពស់​នៅ​ក្រសួង​ការ​បរទេស​អាមេរិក​ថ្លែង​ថា​បញ្ហា​ដំឡើង​ពន្ធ​មិន​មែន​ជា​របៀប​វារៈ​សំខាន់​ដែល​លោក​រូប៊ី​យ៉ូ​ត្រូវ​យក​មក​ជជែក​គ្នា​ទេ​។ លោក​ត្រាំ​ចង់​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ចំពោះ​បញ្ហា​សុវត្ថិ​ភាព និង​សន្តិ​សុខ​​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​។ ចំណុច​មួយ​ទៀត​គឺ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ឧក្រិដ្ឋ​កម្ម​ឆ្លង​ដែន​។ ទោះ​បី​បញ្ហា​ពន្ធមិន​សំខាន់​ពេក​ ប៉ុន្តែ​ក៏​មិន​អាច​មិន​និយាយ​សោះ​នោះ​ទេ​។

សម្ព័ន្ធ​មិត្ត​សំខាន់ៗ​របស់​អាមេរិក​នៅ​ទ្វីប​អាស៊ី​ដូច​ជា​ជប៉ុន​ និង​កូរ៉េ​ខាង​ត្បូង​ប្រឈម​នឹង​ការ​ដំឡើ​ង​ពន្ធ​​២៥%​។ ដូច្នេះ​ ពួក​គេ​ចង់​ចរ​ចា​គ្នា​បន្ថែម​ទៀត​ដើម្បី​ទទួល​បាន​ការ​អនុ​គ្រោះ​ពន្ធ។ តាម​ទស្សនៈ​របស់​នាយក​រដ្ឋ​មន្ត្រី​ម៉ាឡេស៊ី​ក្នុង​នាម​ប្រធាន​អា​ស៊ាន​ប្ដូរ​វេន​​ឆ្នាំ​នេះ លោក​​យល់​ថា​​​​​ប្រទេស​មហា​អំណាច​កំពុង​យក​បញ្ហា​ពាណិជ្ជ​កម្ម​ និង​ការ​ដំឡើង​ពន្ធ​ធ្វើ​ជា​អាវុធ​ដ៏​មុត​ស្រួច​សម្រាប់​​​ប្រជែង​គ្នា​ផ្នែក​ភូមិ​សាស្ត្រ​នយោបាយ​។ លោក​ថ្លែង​ដូច្នេះ​ជា​ប្រយោល​ដោយ​មិន​បញ្ចេញ​ឈ្មោះ​ប្រទេស​ណា​ទេ​​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ