ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកមាន​រោគ​ស​ញ្ញាទាំងនេះ​បញ្ជាក់​ថា អ្នក​កើត​ជំងឺរើម​ហើយ

11 ម៉ោង មុន

មន្ទីរពេទ្យ​បង្អែក ស្អាង បាន​ប្រកាស​នា​ថ្ងៃ​ទី​៩ ខែកក្កដា​នេះ​ថា អំពី​ជំងឺរើម ZOSTER ។ ១.​សង្ខេប​ន័​យៈ ជំងឺរើម គឺជា​ការ​រលាក​ស្បែក​ស្រួច​ស្រាវ​បង្ក​ដោយ​វីរុស…

មន្ទីរពេទ្យ​បង្អែក ស្អាង បាន​ប្រកាស​នា​ថ្ងៃ​ទី​៩ ខែកក្កដា​នេះ​ថា អំពី​ជំងឺរើម ZOSTER ។

១.​សង្ខេប​ន័​យៈ

ជំងឺរើម គឺជា​ការ​រលាក​ស្បែក​ស្រួច​ស្រាវ​បង្ក​ដោយ​វីរុស ដែល​ធ្វើ​ឱ្យ​កន្ទួល ពងបែក និង​ឈឺចាប់ នៅ​កន្លែង​ដំបៅ ។ ជំងឺរើម បណ្តាល​មក​ពី​ការ​ប្រតិកម្ម​ឡើង​វិញ​នៃ​វីរុស Herpesvirus​។ ជំងឺ​នេះ​ច្រើន​កើត​លើ​មនុស្ស​វ័យ​ចំណាស់​។ ជំងឺរើម​លើ​អ្នក​វ័យក្មេង និង​វ័យ​កណ្តាល ជា​សញ្ញា​ប្រព័ន្ធ​ការពារ​ថយ​ចុះ​។

២. រោគ​សញ្ញា​គ្លីនិក

-​សញ្ញា​ដំបូង​មិន​ជាក់លាក់​ដូច​ជា គ្រុនក្តៅ ល្ហិតល្ហៃ

-​ឈឺផ្សា ក្រហាយ និង​រមាស់ ត្រង់​កន្លែង​ស្បែក​រលាក ។

-​បន្ទះ​កន្ទួល​ក្រហម មាន​កញ្ចុំ​ពងទឹក​បែក បង្ក​ជា​ក្រ​ម៉​រ

-​ជំងឺរើម​នៅ​ភ្នែក កើតមក​ដោយ​មានការ​រលាក​កែវភ្នែក​។

៣.​កន្លែង​ចូល​ចិត្ត​កើត

ជា​ទូទៅ​វាយលុក​លើ​ផ្ទៃ​ស្បែក វា​ច្រើន​កើត​លើ​ដងខ្លួន​។ បើ​មែក​ទី​១​នៃ Trigeminus(V) រង​ការ ប៉ះពាល់​ភ្នែក​នឹង​ចូលរួម​ក្នុង​ជំងឺ​នេះ​Ophthalmic Zoster​។ ចំពោះ​អ្នក​ថយ​ចុះ​ប្រព័ន្ធ​ការពារ​ខ្លួន គេ​ឃើញ មានការ​ប៉ះពាល់​លើ​ស្បែក ច្រើន​រួម​ទាំង​ការ​វាយលុក​ទូទៅ​ដែរ​។

៤.​រោគវិនិច្ឆ័យ

ផ្អែក​លើ​រោគ​សញ្ញា​គ្លីនិក

៥.​កា​រវិ​វ​ត្តៈ

-​មនុស្ស​ចាស់​អាច​មានការ​ឈឺចាប់​នៅ​កន្លែង​ជំងឺ​យូរ ក្រោយ​ជា​(Post herpetic neuralgia)​។

-Ophthalmic Zoster​អាច​ធ្វើ​ឱ្យ​ខូចខាត​ជា​ដំណំ​ដល់​ការ​មើល ដូចនេះ​ត្រូវ​ពិភាក្សា​ជាមួយ គ្រូពេទ្យ ជំនាញ ខាង​ភ្នែក​ជា​ប្រញាប់​។

-​កា​រវិ​វត្ត​លើ​អ្នក​ថយ​ចុះ​ប្រព័ន្ធ​ការពារ​ខ្ឡួ​ន អាច​ធ្ងន់​ស្មុគស្មាញ

-​ជា​រឿយ​ៗ​មាន​សន្លាក​ត្រង់​កន្លែង​ដំបៅ

៦.​ការ​ព្យាបាលៈ

-​លេបថ្នាំ​បំបាត់​ឈឺចាប់​កម្រិត​ខ្លាំង Pentazole ៤​ដង​/​ថ្ងៃ រយៈពេល​៧​ទៅ​១០​ថ្ងៃ​។

-​លេបថ្នាំ​ប្រឆាំង​វីរុស Acyclovir ៨០០​ម​.​ក្រ ៥​ដង​/​ថ្ងៃ រយៈពេល​៧​ទៅ​១០​ថ្ងៃ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ