ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​នាង​ចេ​ន​ណា សម្តែង​ការ​គាំទ្រ និង​ចូលរួម​ពី​ចម្ងាយ​ចំពោះ​ព្រឹ​ត្ត​ការណ៍​ដើរ​ថ្មើរជើងគាំទ្រ​រាជរដ្ឋាភិបាល​និង​កងទ័ព​ជួរ​មុខ

3 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​ទោះបីជា​មិន​បាន​ចូលរួម​ដោយ​ផ្ទាល់ ប៉ុន្តែ​ព្រះ​នាង​ចេ​ន​ណា បានសម្តែង​​ការ​គាំទ្រ​ពី​ចម្ងាយ​ចំពោះ​ព្រឹ​ត្ត​ការណ៍​ការ​ធ្វើ​ដំណើរ​ថ្មើ​ជើង ដើម្បី​បង្ហាញ​ការ​រួម​គ្នា​ជា​ធ្លុង​មួយ​គាំទ្រ​ដល់​រាជរដ្ឋាភិបាល និង​កងកម្លាំង​ជួរ​មុខ​កម្ពុជា ដែល​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០២៥…

រាជធានី​ភ្នំពេញ ៖ បើ​ទោះបីជា​មិន​បាន​ចូលរួម​ដោយ​ផ្ទាល់ ប៉ុន្តែ​ព្រះ​នាង​ចេ​ន​ណា បានសម្តែង​​ការ​គាំទ្រ​ពី​ចម្ងាយ​ចំពោះ​ព្រឹ​ត្ត​ការណ៍​ការ​ធ្វើ​ដំណើរ​ថ្មើ​ជើង ដើម្បី​បង្ហាញ​ការ​រួម​គ្នា​ជា​ធ្លុង​មួយ​គាំទ្រ​ដល់​រាជរដ្ឋាភិបាល និង​កងកម្លាំង​ជួរ​មុខ​កម្ពុជា ដែល​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០២៥ ។

ក្នុងអំឡុងពេល​កំពុង​បំពេញការងារ​សិល្បៈ​នៅ​ក្នុង​ប្រទេស​ចិន ព្រះ​នាង ចេ​ន​ណា បាន​បង្ហោះ​សំ​ណេ​រ​នៅ​លើ​បណ្តាញ​សង្គម ដោយ​បង្ហាញ​ពី​ទឹកចិត្ត​ពី​ការ​ចូលរួម​ជាមួយ​បងប្អូន​ខ្មែរ​ទាំង​អស់ពី​ចម្ងាយ​ក្នុង​នាម​ជា​ពលរដ្ឋ​ម្នាក់ និង​ជា​សិល្បករ​មួយ​រូប​ក្នុង​នាម​ជា​ខ្មែរ​តែមួយ ។ តាមរ​យៈស​ណេ​រ ព្រះ​នាង ចេ​ន​ណា បាន​លើក​ឡើង​ថា ថ្វី​ដ្បិតតែ​ពេល​នេះ ខ្ញុំ​កំពុង​បំពេញការងារ​សិល្បៈ​នៅ​ប្រទេស​ចិន​ក៏​ពិតមែន ប៉ុន្តែ​បេះដូង និង​អារម្មណ៍​ខ្ញុំ​ស្ថិត​ជាប់​នៅ​នឹង​ប្រទេស​កម្ពុជា​យើង​ជា​និច្ច ។

ព្រះ​នាង​បន្ត​ថា ថ្ងៃនេះ ជា​ថ្ងៃ​ដ៏​មហោឡារិក នៃ​ការ​បង្ហាញ​នូវ​ស្មារតី​ខ្មែរ​តែ​មួយ​រស់ នៅ​ក្រោម​ម្លប់​សន្តិភាព រួម​សាមគ្គី​គ្នា គ្រប់​វ័យ គ្រប់​ភេទ គ្រប់​តួនាទី​ឋានៈ ទាំង​អ្នកនយោបាយ​ក្តី ទាំង​មន្ត្រីរាជការ ទាំង​អាជីវករ សិស្ស​និស្សិត​បញ្ញា​វ័​ន្ត មហាជន​គ្រប់​ស្រទាប់​ដោយភាត​រៈ បេ្ត​ជ្ញា ថែរក្សា ការពារ បូរណភាព​ទឹកដី មិន​ឱ្យ​បរទេស​ណា​ឈ្លានពាន ឬ​មើលងាយ​ខ្មែរ​បាន​ឡើយ ។

ព្រះ​នាង​បញ្ជាក់​ថា ក្នុង​នាម​ខ្ញុំ​ជា​ពលរដ្ឋ​ម្នាក់ និង​ជា​សិល្បករ​មួយ​រូប ខ្ញុំ​សូម​ចូលរួម​ជា​បងប្អូន​ទាំងអស់​គ្នា​ពី​ចម្ងាយ ក្នុង​នាម​ជា​ខ្មែរ​តែ​មួយ​🇰🇭 ។ ខ្ញុំ និង​ក្រុម​គ្រួសារ សូម​គោរព​គាំទ្រ​រាល់​ការ​សម្រេចចិត្ត​របស់​សម្ដេច​តេ​ជោ​ហ៊ុន សែន បិតា​សន្តិភាព​នៃ​កម្ពុជា និង​សម្ដេច​បវរ​ធិ​បតី ព្រមទាំង​ថ្នាក់ដឹកនាំ​ដែល​ខិតខំ​ប្រឹងប្រែង ការពារ​ជាតិខ្មែរ ការពារ​ទឹកដី​ខ្មែរ ការពារ​ប្រជាជន​ខ្មែរ​ដោយ​ស្មារតី​យកចិត្តទុកដាក់​ខ្ពស់​បំផុត ។

គួរ​បញ្ជាក់​ថា ព្រឹ​ត្ត​ការ​នៃ​ការ​ធ្វើ​ដំណើរ​ថ្មើ​ជើង ដើម្បី​បង្ហាញ​ការ​រួម​គ្នា​ជា​ធ្លុង​មួយ គាំទ្រ​ដល់​រាជរដ្ឋាភិបាល និង​កងកម្លាំង​ជួរ​មុខ​កម្ពុជា ដែល​បាន​ធ្វើ​ឡើង​នា​ព្រឹក​ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០២៥ បាន​ក្លាយជា​ព្រឹ​ត្ត​ការណ៍​ដ៏​អស្ចារ្យ​មួយ ដែល​មាន​ប្រជាពលរដ្ឋ​ចូលរួម​ជា​ច្រើន​ម៉ឺន​នាក់ ។

ក្នុង​នោះ​ដែរ​គេ​ក៏​ឃើញ​មាន​អ្នកសិល្បៈ​ជា​ច្រើន​បាន​ចូលរួម​ផង​ដែរ ដោយ​ម្នាក់​ៗ​បាន​បង្ហាញ​នូវ​ឆ​ន្ទះ​ស្នេហា​ជាតិ រួបរួម​ជា​ខ្មែរ​តែ​មួយ និង​គាំទ្រ​ទៅ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា និង​លើកទឹកចិត្ត​ទៅ​កាន់​កងទ័ព​ជួរ​មុខ​ទាំងអស់​សម្រាប់​ការពារ​បូរណភាព​ទឹកដី​ពី​ការ​ឈ្លានពាន​ពី​ប្រទេស​ជិតខាង ៕

Evoto

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ