ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ស្គាល់​ភេសជ្ជៈ​បំបាត់​ស្ត្រេ​.ស សម្រាប់​អ្នក​មិន​ចេះ​ផឹក​កាហ្វេ

7 ម៉ោង មុន

តើ​អ្នកជា​មនុស្ស​ចូល​ចិត្ត​ផឹក​កាហ្វេ​ដើម្បី​បំបាត់​ស្ត្រេ​ស​មែន​ទេ? នេះ​គឺ​គ្រាន់បើ​ជាង​យក​ស្រា​មក​ធ្វើ​ជា​ដំណោះស្រាយ​។ តែ​សម្រាប់​អ្នក​ដែល​មិន​ចេះ​ផឹក​កាហ្វេ​វិញ តើ​មាន​ភេសជ្ជៈ​អ្វី​អាច​ដោះស្រាយ​បញ្ហា​នេះ​បាន? ថ្ងៃនេះ​អ្នក​នឹង​បាន​ស្គាល់​ភេសជ្ជៈ​៤​ប្រភេទ ដែល​ជួយ​ឱ្យ​អ្នកមាន​អារម្មណ៍​ស្រស់ស្រាយ​បាន សម្រាប់​អ្នក​មិន​ចេះ​ផឹក​កាហ្វេ​។ ១. ទឹកដោះគោទឹកដោះគោ​ត្រឹមតែ ១​កែវ​មាន​ផ្ទុក​បរិមាណ​ខ្ពស់​នៃ​វីតាមីន…

តើ​អ្នកជា​មនុស្ស​ចូល​ចិត្ត​ផឹក​កាហ្វេ​ដើម្បី​បំបាត់​ស្ត្រេ​ស​មែន​ទេ? នេះ​គឺ​គ្រាន់បើ​ជាង​យក​ស្រា​មក​ធ្វើ​ជា​ដំណោះស្រាយ​។ តែ​សម្រាប់​អ្នក​ដែល​មិន​ចេះ​ផឹក​កាហ្វេ​វិញ តើ​មាន​ភេសជ្ជៈ​អ្វី​អាច​ដោះស្រាយ​បញ្ហា​នេះ​បាន? ថ្ងៃនេះ​អ្នក​នឹង​បាន​ស្គាល់​ភេសជ្ជៈ​៤​ប្រភេទ ដែល​ជួយ​ឱ្យ​អ្នកមាន​អារម្មណ៍​ស្រស់ស្រាយ​បាន សម្រាប់​អ្នក​មិន​ចេះ​ផឹក​កាហ្វេ​។

១. ទឹកដោះគោ
ទឹកដោះគោ​ត្រឹមតែ ១​កែវ​មាន​ផ្ទុក​បរិមាណ​ខ្ពស់​នៃ​វីតាមីន ជាតិ​រ៉ែ ប្រូតេអ៊ីន កាល់ស្យូម និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​។ សារធាតុ​ទាំង​អស់នេះ​មាន​ប្រសិទ្ធិ​ភាព​កម្ចាត់​រាល់​រ៉ា​ឌី​កាល់​សេរី​ដែល​បញ្ចេញ​ដោយ​ភាព​តានតឹង ឬ​ស្ត្រេ​ស​។

២. ទឹកក្រូច​ឆ្មារ
ជាតិ​កាហ្វេ​អ៊ី​ន​ក្នុង​កាហ្វេ​ពេល​ខ្លះ​អាច​នឹង​បណ្ដាល​ឱ្យ​អ្នកមាន​អារម្មណ៍​កាន់តែ​ស្ត្រេ​ស​ថែម ដោយសារ​តែ​វា​ធ្វើ​ឱ្យ​បេះដូង​របស់​អ្នក​លោត​ខ្លាំង​ពេក និង មាន​អារម្មណ៍​មូល​ជ្រុល​។ ដូច្នេះ​ដើម្បី​ជា​ការ​ប្រសើរ​អ្នក​អាច​ទទួលទាន​ទឹកក្រូច​ឆ្មារ​ក្ដៅ​ឧណ្ហ​ៗ​ជំនួស​វិញ​។ អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​បន្ថែម​ទឹកក្រូច​ឆ្មារ​ម្ខាង​ក្នុង​ទឹក​ក្ដៅ​ឧណ្ហ​ៗ ១ ពែង រួច​កូរ​ឱ្យ​សព្វ សឹម​ទទួលទាន​។ អ្នក​ក៏​អាច​បន្ថែម​ទឹកឃ្មុំ​បន្តិច​ចូល​ដើម្បី​បង្កើន​រសជាតិ​ផង​ដែរ​។

៣. តែ​បៃតង
ភេសជ្ជៈ​នេះ​មាន​ផ្ទុក​កាហ្វេ​អ៊ី​ន​តិច​ជាង​កាហ្វេ ប៉ុន្តែ​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ​ដែល​ជួយ​សម្រួល​ដល់​អារម្មណ៍​។ ការ​ទទួលទាន​តែ​បៃតង​មួយ​ពែង​អាច​ជួយ​ឱ្យ​អ្នកមាន​អារម្មណ៍​ស្វាង​និង​ធូរស្រាល​បាន​យ៉ាង​ឆាប់រហ័ស​។

៤. តែ​ខ្មៅ
តែ​ខ្មៅ មាន​ផ្ទុក​សម្បូរ​ទៅ​ដោយសារ​ធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​អារម្មណ៍​។ វា​មាន​ឥទ្ធិពល​លើ​ផ្លូវចិត្ត​និង​រាង​កាយ​ដោយ​ការ​ទទួលទាន​តែ​ខ្មៅ​ជា​ប្រចាំ​អាច​ផ្ដល់​នូវ​សុខភាព​ល្អ​និង​កាត់​បន្ថយ​ហានិភ័យ​នៃ​ភាព​តានតឹង​ក្នុង​អារម្មណ៍​។ ពិសេស​នោះ​តែ​ខ្មៅ​មាន​រសជាតិ​ល្វីង​និង​ពណ៌​ដិត​ខ្លាំង​ស្រ​ដៀង​កាហ្វេ​ដែរ​។ ដូចនេះ​វា​ល្អ​សម្រាប់​អ្នក​ចូល​ចិត្ត​កាហ្វេ តែ​ផឹក​កាហ្វេ​មិន​បាន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ