ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បែ.ក​ថ្នាំ​លាយឡំ​និង​គំនុំ​ទា.ញ​ដងចប​ស្ទាក់​វា.យ​បុរស​ម្នាក់​ស្លា.ប់​មុខ​ផ្ទះ

2 ម៉ោង មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ បុរស​ម្នាក់ដែល​គេ​អះអាង​ថា មាន​សភាព​ដូច​ជា​មនុស្ស ​«​បែក​ថ្នាំ​»​ផង ត្រូវ​កម្លាំង​សមត្ថកិច្ចឡោម​ព័ទ្ធ​ចាប់ខ្លួន​បាននា​ប៉ុន្មាន​នាទី​ក្រោយ ពី​ជន​នេះ​បាន​ស្ទាក់​វាយ​ជា​ច្រើន​ដងចប​ទៅ​លើ​អ្នក​ភូមិ​ម្នាក់ដែល​កំពុង​ជិះ​ម៉ូតូ​ឆ្លងកាត់​ខាង​មុខ​ផ្ទះ​ខ្លួន បណ្ដាល​ឲ្យ​ដួល​ស្លាប់​ភ្លាម​ៗ​ក្បែរ​ម៉ូតូ កាលពី​វេលា​ម៉ោង​៩​​ព្រឹក​ថ្ងៃ​ទី១៩ មិថុនា…

ខេត្តបាត់ដំបង​ ៖ បុរស​ម្នាក់ដែល​គេ​អះអាង​ថា មាន​សភាព​ដូច​ជា​មនុស្ស ​«​បែក​ថ្នាំ​»​ផង ត្រូវ​កម្លាំង​សមត្ថកិច្ចឡោម​ព័ទ្ធ​ចាប់ខ្លួន​បាននា​ប៉ុន្មាន​នាទី​ក្រោយ ពី​ជន​នេះ​បាន​ស្ទាក់​វាយ​ជា​ច្រើន​ដងចប​ទៅ​លើ​អ្នក​ភូមិ​ម្នាក់ដែល​កំពុង​ជិះ​ម៉ូតូ​ឆ្លងកាត់​ខាង​មុខ​ផ្ទះ​ខ្លួន បណ្ដាល​ឲ្យ​ដួល​ស្លាប់​ភ្លាម​ៗ​ក្បែរ​ម៉ូតូ កាលពី​វេលា​ម៉ោង​៩​​ព្រឹក​ថ្ងៃ​ទី១៩ មិថុនា នៅ​ចំណុច​ភូមិ​ស្វាយ​ជ្រុំ ឃុំ​អូរ​ដំបង​២ ស្រុក​សង្កែ​។

សេចក្ដី​រាយ​ការ​ណ៏​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ ធឿ​ន វ​ណ្ណា ហៅខ្នា ភេទប្រុស ​អាយុ​៤២​ឆ្នាំ រស់នៅ​ចំណុច​កើតហេតុ​។ រីឯ​ជន​រង​គ្រោះ​ឈ្មោះ ធី ឈុ​ន ភេទប្រុស ​អាយុ​៤៧​ឆ្នាំ រស់នៅ​ក្នុងភូមិ ឃុំ​ជាមួយ​គ្នា​នឹង​ជនសង្ស័យ​ ។ បើ​តាម​ព័​ត៌មាន​បឋមពីអ្នក​ភូមិ និងសមត្ថកិច្ចបាន​អះអាង​ថា ជន​នេះ​ ជា​មនុស្ស​ប្រើប្រាស់​ថ្នាំ​ញៀន និងធ្លាប់​ត្រូវ​បាន​ចាប់​បញ្ជូន​ទៅ​មណ្ឌលបន្សាប​គ្រឿងញៀន​ទៀត​ផង​។

ប្រភព​ខ្លះ​បាន​និយាយ​ថា ជនសង្ស័យ​បាន​ប្រើប្រាស់​ដងចប ស្ទាក់​វាយ​ទៅ​លើ​ជន​រង​គ្រោះ ពេល​កំពុង​ជិះ​ម៉ូតូ រីឯ​ប្រភព​ខ្លះ​ទៀត​បាន​ប្រាប់​ថា ជន​ដៃដល់​ប្រើ​កាំ​បិតស្ទាក់​កាប់​ជន​រង​គ្រោះ​។ ព្រោះ​នៅ​ពេល​សមត្ថកិច្ច​កំពុង​ឡោម​ព័ទ្ធ​ចាប់ខ្លួន​ជន​ដៃដល់​រូប​នេះ គេ​ឃើញ​ជន​នេះ​កាន់​កាំបិត​ផង កាន់​ពូថៅ​ផង​។ កម្លាំង​ការិយាល័យ​ជំនាញនៃ​ស្នងការ​ខេត្ត ដែល​ដឹកនាំ​ដោយ​លោក ឈឿ​ង គឺ​ម​សុង ស្នងការ​រង​ទ​ទូល​ផែន​ព្រហ្មទណ្ឌ បាន​ចុះ​ទៅ​កាន់​កន្លែង​កើតហេតុ ដែល​មាន​កម្លាំង​ជំនាញ នៃ​អធិការ​ស្រុក​សង្កែជា​ច្រើន​នាក់បាន​ចូលរួម​ផង បាន​ធ្វើការ​ឡោម​ព័ទ្ធ​ចាប់ខ្លួន​ជន​ដៃដល់ ដែល​កំពុង​ស្រែក​ឡោ​ឡា​នៅ​ក្នុងផ្ទះ​។

បើ​តាម​សមត្ថកិច្ច​បាន​ប្រាប់​ថា ក្រោយ​ស្ទាក់​វាយ​សម្លាប់​ជន​រង​គ្រោះ ជន​ដៃដល់​មិន​បាន​រត់គេច​ខ្លួន​ចោលផ្ទះ​ទេ ខណៈ​ជន​រង​គ្រោះ​ដេក​ស្លាប់​ក្បែរ​ម៉ូតូ​លើ​ដងផ្លូវខាង​មុខ​ផ្ទះ​ជន​ដៃដល់​រូ​បនេះ​។ នៅ​កន្លែង​កើតហេតុ គេ​ឃើញ​ជន​ដៃដល់​ដ៏​សាហាវ​ឃោ​រឃៅ​នេះ បាន​អើត​ចេញពី​មាត់​ទ្វាររបង​ផ្ទះ ស្រែក​ជេរ​ប្រមាថ និងតវ៉ា​ជាមួយ​កម្លាំង​សមត្ថកិច្ច ដែល​ឈរ​ត្រៀបត្រា​ឡោម​ព័ទ្ធ​ផ្ទះ ក្បែរ​សាកសព​ជន​រង​គ្រោះ​។

ប៉ុន្តែ​បាន​ប៉ុន្មាន​នាទី​ក្រោយ ទើបត្រូវ​កម្លាំង​សមត្ថកិច្ច​ឆ្មក់​ចូល​ទៅ​ចាប់​សង្កត់ក​ជាប់​អូស​ចេញ​ក្រៅ ញាត់​ចូល​ក្នុង​រថយន្ត​តែ​ម្ដង​។ មូលហេតុ​ដែល​នាំ​ឲ្យ​បុរស​ចិត្ត​ឃោរឃៅ​នេះ ហ៊ាន​លើក​ដងចប​វាយ​សម្លាប់​ជន​រង​គ្រោះ ដែល​កំពុង​ជិះ​ម៉ូតូ​កាត់មុខ​ផ្ទះ​ខ្លួន គឺដោយសារ​តែ​«​គំនុំ​»​។ នេះ​ជា​ចម្លើយ​បឋម​បែប​រវើរវាយ​របស់​ជនសង្ស័យ ដែល​លោក ឈឿ​ង គឹ​ម​សុង ស្នងការ​រង បាន​សួរនាំ​នៅ​ពេល​ចាប់​បាន​ភ្លាម​ៗ​។

លោក ឈឿ​ង គឹ​ម​សុង បាន​ប្រាប់​ថា ពេល​ត្រូវ​បាន​សួរនាំ​ដំបូង ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​វាយ​សម្លាប់​ជន​រង​គ្រោះ​មែន​។ ជន​នេះ​បាន​និយាយ​ថា មូលហេតុ​ដែល​ខ្លួន​វាយ​សម្លាប់​ជន​រង​គ្រោះ ព្រោះតែ​ខឹង​នឹង​ជន​រង​គ្រោះ​បាញ់​ដំបូលផ្ទះ​ខ្លួន​។ លោក​ឈឿ​ង គឹ​ម​សុង បាន​ស្រង់​ចម្លើយ​បឋម​របស់​ជនសង្ស័យ​ថា ដំបូង​ខ្លួន បាន​យក​ដងចប ស្ទាក់​វាយ​ទៅ​លើ​ជន​រង​គ្រោះ ហើយ​បាន​វាយ​ជា​ច្រើន​ដងចប​ទៀត នៅ​ពេល​ជន​រង​គ្រោះ​ដេក​ដួល​លើ​ផ្លូវ​ជាមួយនឹង​ម៉ូតូ​។

ប៉ុន្តែ​ក្រោយ​ពី​វាយ​ជន​រង​គ្រោះ​បែក​ខ្ទេច​មុខ​ស្លាប់​ហើយ ទើប​ជន​នេះរ​ត់ទៅ​ទាញ​កាំបិត​និង​ពូថៅ​មក​កាន់ ដើម្បី​រារាំង និងគំរាម​សមត្ថកិច្ច​ទៀត ពេល​សមត្ថកិច្ច​ចុះ​អន្តរា​គម​ន៍តែ​ប៉ុន្មាន​នាទី​ក្រោយ ក៏​ត្រូវ​កម្លាំង​សមត្ថកិច្ច​រាប់​សិប​នាក់​ឡោម​ព័ទ្ធ​ចាប់​បាន​តែ​ម្ដង​។ ពេល​នេះ សមត្ថកិច្ច​បាន​នាំ​ខ្លួន​ជនសង្ស័យ​រូប​នេះ មក​កាន់​អធិការ​ស្រុក​សង្កែ ដើម្បី​សាកសួរចាត់ការ​តាម​នីតិវិធី​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ