រាជធានីភ្នំពេញ ៖ សមត្តកិច្ចការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ បានធ្វើការនាំខ្លួនស្ត្រីពាណិជ្ជករជនជាតិខ្មែរម្នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ដែលជាការធ្វើ ឡើងទៅតាមដីកាបញ្ជាឲ្យចូលខ្លួន របស់អយ្យការ ។

តាមដីកាបញ្ជាឲ្យចូលខ្លួនបានបញ្ជាក់ថា តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឃើញសំណុំរឿងព្រហ្មទណ្ឌពាក់ពន្ធលើឈ្មោះ ឈុន ស្រីនាថ ភេទស្រី អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះ១១២ ផ្លូវលេខ១៦ ភូមិព្រែកថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ឲ្យចូលបង្ហាញខ្លួននៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ឲ្យបានមុនថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ នៅរៀងរាល់ម៉ោងធ្វើការ ដើម្បីសាកសួរលើបណ្តឹងព្រហ្មទណ្ឌពីបទ.ឆបោក រំលោ.ភលើទំនុកចិត្ត និងក្លែងឯកសារសាធារណៈ តាមពាក្យបណ្តឹងរបស់ពាណិជ្ជករដូរគ្នា ។
ទំនងដោយខ្លាចស្ត្រីខាងលើត្រូវគេចវេសមិនចូលខ្លួន សមត្ថកិច្ចបានអនុវត្តតាមនីតិវិធី និងនាំខ្លួនជនសង្ស័យជូនតំណាងអយ្យការ ដើម្បីធ្វើការសាកសួរមុនកាលកំណត់ ៕
ចែករំលែកព័តមាននេះ