ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុគ្គលិកឃ្លាំងស្តុកកេសស្នោរបានជ.ក់បារីគោះកន្ទុយបង្កជាភ្លើងឆេះយ៉ាងសន្ធោសន្ធៅ ផ្អើលក្បែរវត្តពោធិ៍ញាណ

14 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អគ្គិភ័យ​ឆាបឆេះ​កេស​ស្នោ​ខាងក្នុង​ឃ្លាំង​ស្តុក​កេស​ស្នោ​ក្បែរ​ក្លោ​ង​ទ្វារ​វត្ត​ពោធិ៍​ញាណ ផ្អើល​ពលរដ្ឋ​នឹង​សមត្ថកិច្ច​មួយ​ប្រាវ ។ អគ្គិភ័យ​នេះ បង្ក​ភ្ញាក់ផ្អើល​វេលា​ម៉ោង​០២​រសៀល ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០២៥…

រាជធានី​ភ្នំពេញ ៖ អគ្គិភ័យ​ឆាបឆេះ​កេស​ស្នោ​ខាងក្នុង​ឃ្លាំង​ស្តុក​កេស​ស្នោ​ក្បែរ​ក្លោ​ង​ទ្វារ​វត្ត​ពោធិ៍​ញាណ ផ្អើល​ពលរដ្ឋ​នឹង​សមត្ថកិច្ច​មួយ​ប្រាវ ។

អគ្គិភ័យ​នេះ បង្ក​ភ្ញាក់ផ្អើល​វេលា​ម៉ោង​០២​រសៀល ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០២៥ ក្បែរ​វត្ត​ពោធិ៍​ញាណ តាម​បណ្តោយ​ផ្លូវ​បេតុង ក្នុង​សង្កាត់​បឹង​ទំពុន​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បានអោយ​ដឹង​ថា មុន​កើតហេតុ មាន​ពលរដ្ឋ​បានឃើញ​មាន​ផ្សែង​ហ៊ុយ​ចេញ​ឃ្លាំង​ខាងលើ​យ៉ាង​សន្ធោសន្ធៅ ។ ស្រប​ពេល​នោះ​ក៏​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ដល់​ពលរដ្ឋ​ក្បែរ​នោះ​ប្រញាប់​រាយការណ៍​ជូន​សមត្ថកិច្ច​ជំនាញ ដើម្បី​មក​អន្តរាគមន៍​កុំអោយ​មានការ​រាលដាល​កាន់តែ​ខ្លាំង ។

ប្រភព​ពី​សមត្ថកិច្ច​បានអោយ​ដឹង​ថា ចំពោះ​មូលហេតុ សមត្ថកិច្ច​បាន​ស្រាវជ្រាវ​រក​ឃើញ​ថា បណ្តាល​មក​ពី​បុគ្គលិក​ជ​.​ក់​បារី​នឹង​បាន​គោះ​កន្ទុយ​ចូល​ក្នុង​កេស​ស្នោ​បង្កើត​ជា​អណ្តាតភ្លើង ។

អគ្គិភ័យ​នេះ​ដែរ​បាន​ឆាបឆេះ​កេស​ស្នោ​អស់​មួយ​ចំនួន​តូច​នឹង​ត្រូវ​បាន​សមត្ថកិច្ច​យក​បំពង់​បា​.​ញ់​ពន្លត់​អោយរ​លត់​ទៅ​វិញ​ជា​ស្ថាពរ​មិន​បង្ក​អោយ​រាលដាល​នោះ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ