រាជធានីភ្នំពេញ ៖ ឯកឧត្ដម ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោ ហ៊ុនសែន បានផ្ញើសារប្រាប់នាយករដ្ឋមន្ត្រីថៃ និងអ្នកនាំពាក្យក្រសួងការបរទេសថៃថា ប្រជាប្រិយភាពសម្តេចតេជោ និងសម្តេចធិបតី មានក្នុងបេះដូងខ្មែរគ្រប់គ្នារួចហើយ អត់ត្រូវការប្រជាប្រិយភាពអីទៀតទេ ។ នេះបើយោងតាមតាមក្រសួងព័ត៌មានបានបង្ហោះនាយប់ថ្ងៃទី១៨ ខែមិថុនានេះ ។

ឯកឧត្ដម ជា ធី រិទ្ធ បានលើកឡើងបែបនេះ តាមរយៈសារសំឡេង លើបណ្តាញ តេឡក្រាម អ្នកនាំពាក្យព្រឹទ្ធសភា និងគណបក្សប្រជាជនកម្ពុជា នាល្ងាចថ្ងៃទី១៨ខែមិថុនា បន្ទាប់ពីនាយករដ្ឋមន្ត្រីថៃ បានចោទប្រកាន់សម្តេចតេជោថា បានទម្លា.យឃ្លីបសន្ទនារវាងលោកស្រី និងសម្តេចថា ចង់បានប្រជាប្រីយភាព ។

ឯកឧត្ដម ជា ធីរិទ្ធ ថ្លែងថា សម្រាប់ប្រជាប្រិយភាព របស់សម្តេចតេជោ និងសម្តេចធិបតី ហ៊ុន ម៉ាណែត គឺមាននៅក្នុងចិត្តរបស់ប្រជាពលរដ្ឋខ្មែរ ជាយូរមកហើយ ប្រជាពលរដ្ឋខ្មែរគាំទ្រ និងស្រឡាញ់ សម្តេចតេជោ ដែលជាថ្នាក់ដឹកនាំប្រកបដោយ ភាពវ័យឆ្លាត និងពោរពេញដោយយុទ្ធសាស្ត្រនៅក្នុងការដោះស្រាយទប់ទល់ជាមួយសត្រូវ ឈ្លានពាន ហើយសំឡេងរបស់ប្រជាពលរដ្ឋខ្មែរ ដែលឈរជាមួយសម្តេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា ឈរជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលជាអនុប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រីកម្ពុជា។
ហើយនៅក្នុងក្រប ខណ្ឌរាជរដ្ឋាភិបាលប្រទេសកម្ពុជា សំឡេងរបស់កម្ពុជា គឺជាសំឡេងតែមួយ សូមកុំបារម្ភ និងគិតពីប្រជាប្រិយភាពសម្តេចតេជោ និងសម្តេចធិបតីអី គឺគិតតែពីរឿងប្រទេស និងផ្ទៃក្នុងខ្លួនឯង ខណៈដែលមានការបែងចែក មិនមានការ ស្ដាប់គ្នា មិនឯកភាពគ្នា ដោយយោធាផ្សេង និងរដ្ឋាភិបាលផ្សេង ដែលពិបាកក្នុងការរកដំណោះស្រាយបញ្ហាព្រំដែនជាមួយកម្ពុជា៕
ចែករំលែកព័តមាននេះ