ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​ច្រើន​ម៉ឺន​នាក់​ដើរ​ថ្មើរជើង​និង​គ្រវីទង់ជាតិ​គាំទ្រ​ដល់​កម្លាំង​ជួរ​មុខ

7 ម៉ោង មុន

ប្រជាជន​កម្ពុជា​ជា​ច្រើន​ម៉ឺន​នាក់​​នៅ​ថ្ងៃ​ទី​១៨ ខែ មិថុនា បាន​គ្រវី​ទង់ជ័យ​ជាតិ​និង​មាន​ទឹកមុខ​ស្នាមញញឹម​ក្នុង​ការ​ដើរ​ថ្មើរជើង​រួម​គ្នា​ជា​ធ្លុង​មួយ​ដើម្បី​គាំទ្រ​ដល់​កងទ័ព​នៅ​សមរភូមិ​មុខ​ដែល​កំពុង​ការពារ​ទឹកដី​នៅ​ចំពោះ​មុខ​ជម្លោះព្រំដែន​ជាមួយ​ថៃ​។ មហា​កម្លាំង​សាមគ្គី​នៃ​ប្រជាជាតិ​ខ្មែរ​មក​ពី​គ្រប់​មជ្ឈដ្ឋាន គ្រប់​និន្នាការ​នយោបាយ និង​សាសនា បាន​មក​ជួបជុំ​គ្នា​ក្រោម​ស្មារតី​ខ្មែរ​តែ​មួយ គាំទ្រ​ដល់​រាជរដ្ឋាភិបាល និង​កងកម្លាំង​ជួរ​មុខ​កម្ពុជា…

ប្រជាជន​កម្ពុជា​ជា​ច្រើន​ម៉ឺន​នាក់​​នៅ​ថ្ងៃ​ទី​១៨ ខែ មិថុនា បាន​គ្រវី​ទង់ជ័យ​ជាតិ​និង​មាន​ទឹកមុខ​ស្នាមញញឹម​ក្នុង​ការ​ដើរ​ថ្មើរជើង​រួម​គ្នា​ជា​ធ្លុង​មួយ​ដើម្បី​គាំទ្រ​ដល់​កងទ័ព​នៅ​សមរភូមិ​មុខ​ដែល​កំពុង​ការពារ​ទឹកដី​នៅ​ចំពោះ​មុខ​ជម្លោះព្រំដែន​ជាមួយ​ថៃ​។

មហា​កម្លាំង​សាមគ្គី​នៃ​ប្រជាជាតិ​ខ្មែរ​មក​ពី​គ្រប់​មជ្ឈដ្ឋាន គ្រប់​និន្នាការ​នយោបាយ និង​សាសនា បាន​មក​ជួបជុំ​គ្នា​ក្រោម​ស្មារតី​ខ្មែរ​តែ​មួយ គាំទ្រ​ដល់​រាជរដ្ឋាភិបាល និង​កងកម្លាំង​ជួរ​មុខ​កម្ពុជា ក្នុង​ជំហរ​ដោះស្រាយ​បញ្ហា​ជម្លោះព្រំដែន​ដោយ​សន្តិវិធី ការពារ​ភាព​ត្រឹមត្រូវ និង​បូរណភាព​ទឹកដី​របស់​ព្រះរាជាណាចក្រ​កម្ពុជា តាម​រយៈ​កា​ធ្វើ​ដំណើរ​ថ្មើរជើង “​ព្យុហយាត្រា​សាមគ្គីភាព (Solidarity March)” ពីមុខ​សាល​មហោស្រព​កោះ​ពេជ្រ ឆ្ពោះទៅ​កាន់​វិមាន​ឯករាជ្យ ។

សូម​កោតសរសើរ និង​ថ្លែងអំណរគុណ ចំពោះ​ស្មារតី​ចូលរួម​យ៉ាង​ផុសផុល ដែល​នេះ​ជា​ទឹកចិត្ត​ដ៏​ធំធេង​សម្រាប់​រាជរដ្ឋាភិបាល និង​កងកម្លាំង​ជួរ​មុខ​កម្ពុជា​ដើម្បី​បន្ត​បេសកកម្ម​ការពារ​ជាតិ ការពារ​បូរណភាព​ទឹកដី​កម្ពុជា​ឱ្យ​បានជា​ដាចខាត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ