ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​កា.ប់​ឆ្ការព្រៃ​ក្នុង​ចំការ​ដូង​ក្បែរ​ជើងភ្នំ​ ប្រទះ​ឃើញ​កាំភ្លើ.ង​៣​ដើម និង​គ្រា.ប់​ជា​ច្រើន

3 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​៖ កាំភ្លើង​វែង​ចំនួន​០៣​ដើម​និង​គ្រាប់​ចំនួន​៤០​គ្រាប់​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ យក​ទៅ​ប្រគល់​ជូន​សមត្ថកិច្ច ខណៈ​ដែល​កំពុង​តែ​កាប់​ឆ្ការព្រៃ​ក្នុង​ចំការ​ដូង​មួយ​កន្លែង​ក្បែរ​ជើងភ្នំ​។ សមត្ថកិច្ច​ស្រុក​សំរោង​ទង​បាន​និយាយ​ឱ្យ​ដឹង​ថា ការ​ប្រទះ​ឃើញ​កាំភ្លើង​០៣​ដើម​និង​គ្រាប់​៤០​គ្រាប់ គឺ​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០២៥ ឈ្មោះ…

ខេត្តកំពង់ស្ពឺ​៖ កាំភ្លើង​វែង​ចំនួន​០៣​ដើម​និង​គ្រាប់​ចំនួន​៤០​គ្រាប់​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ យក​ទៅ​ប្រគល់​ជូន​សមត្ថកិច្ច ខណៈ​ដែល​កំពុង​តែ​កាប់​ឆ្ការព្រៃ​ក្នុង​ចំការ​ដូង​មួយ​កន្លែង​ក្បែរ​ជើងភ្នំ​។

សមត្ថកិច្ច​ស្រុក​សំរោង​ទង​បាន​និយាយ​ឱ្យ​ដឹង​ថា ការ​ប្រទះ​ឃើញ​កាំភ្លើង​០៣​ដើម​និង​គ្រាប់​៤០​គ្រាប់ គឺ​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០២៥ ឈ្មោះ ហេង សា​រ៉ុ​ន ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ រស់នៅ​ក្នុងភូមិ​តាំង​គម្ពី ឃុំ​ទំព័រ​មាស ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ បាន
ទៅ​កាប់​ឆ្ការ​សំអាត​ចំការ​ដូង​របស់​ខ្លួន​ចំណុច​ភ្នំ​វែង ខាងជើង​ភូមិ​ប្រជៀវ​បាត​ចម្ងាយ​ប្រហែល​៤០០០​ម៉ែត្រ ស្ថិត​នៅ​ក្នុងភូមិ​ប្រជៀវ​បាត​  ឃុំ​ទំព័រ​មាស ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។

សមត្ថកិច្ច​ស្រុក​សំរោង​ទង​បាន​និយាយ​បន្ត​ថា ការ​ប្រទះ​ឃើញ​អា​វុ​ចំនួន​០៣​ដើម​នោះ មាន​ទី​១~ អាវុធ​ម៉ាក​M16 ចំនួន​០១​ដើម បង់​១ និង​គ្រាប់​ចំនួន​១៩​គ្រាប់ អាវុធ​ទី​២~​ម៉ាក​AK47​ចំនួន​០១​ដើម បង់​០២ និង​គ្រាប់​ចំនួន​២១​គ្រាប់ និង​អាវុធ​ទី​០៣~ ម៉ាក​CKC​ចំនួន​០១​ដើម​ខូច​។

សមត្ថកិច្ច​ស្រុក​សំរោង​ទង​បាន​បញ្ជាក់​ថា កាលពី​វេលា​ម៉ោង​១១​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​០១ ខែតុលា ឆ្នាំ​២០២៥ ឈ្មោះ ហេង សា​រ៉ុ​ន បាន​មក​បំភ្លឺ​និង​ប្រគល់​អាវុធ​ឱ្យ​សមត្ត​កិច្ច ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ទំព័រ​មាស ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ដើម្បី​ធ្វើការ​ស្រាវជ្រាវ នឹង​យក​ទៅ​ប្រគល់​ជូន​ស៊ី​ម៉ាក់​បន្ត​ទៀត​ផង​ដែរ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ