ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​បវរ​ធិ​បតី​កោតសរសើរ​ចំពោះមហា​កម្លាំង​សាមគ្គី​ខ្មែរ​មក​ពី​គ្រប់​មជ្ឈដ្ឋាន គ្រប់​និន្នាការ​នយោ​បាយ និង​សាសនា​គាំទ្រ​រាជរដ្ឋាភិបាល​ដោះ​ស្រាយ​ព្រំដែន

6 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖​សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត​ នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​កោតសរសើរចំពោះ​មហា​កម្លាំង​សាមគ្គី​ខ្មែរ​មក​ពី​គ្រប់​មជ្ឈដ្ឋាន គ្រប់​និន្នាការ​នយោបាយ និង​សាសនា​គាំទ្រ​រាជរដ្ឋាភិបាល​ដោះ​ស្រាយ​ព្រំដែន​ជាមួយ​ថៃ​ដោយ​សន្តិវិធី​។ សម្តេច​បវរ​ធិ​បតី​បាន​សរស​លើ​បណ្តាញ​សង្គម​នៅ​ថ្ងៃ​ទ​១៨ មិថុនា ឆ្នាំ​២០២៥​យ៉ាង​ដូច្នេះ​ថា​៖”មហា​កម្លាំង​សាមគ្គី​នៃ​ប្រជាជាតិ​ខ្មែរ​មក​ពី​គ្រប់​មជ្ឈដ្ឋាន គ្រប់​និន្នាការ​នយោបាយ…

រាជធានី​ភ្នំពេញ​៖​សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត​ នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​កោតសរសើរចំពោះ​មហា​កម្លាំង​សាមគ្គី​ខ្មែរ​មក​ពី​គ្រប់​មជ្ឈដ្ឋាន គ្រប់​និន្នាការ​នយោបាយ និង​សាសនា​គាំទ្រ​រាជរដ្ឋាភិបាល​ដោះ​ស្រាយ​ព្រំដែន​ជាមួយ​ថៃ​ដោយ​សន្តិវិធី​។

សម្តេច​បវរ​ធិ​បតី​បាន​សរស​លើ​បណ្តាញ​សង្គម​នៅ​ថ្ងៃ​ទ​១៨ មិថុនា ឆ្នាំ​២០២៥​យ៉ាង​ដូច្នេះ​ថា​៖”
មហា​កម្លាំង​សាមគ្គី​នៃ​ប្រជាជាតិ​ខ្មែរ​មក​ពី​គ្រប់​មជ្ឈដ្ឋាន គ្រប់​និន្នាការ​នយោបាយ និង​សាសនា បាន​មក​ជួបជុំ​គ្នា​ក្រោម​ស្មារតី​ខ្មែរ​តែ​មួយ គាំទ្រ​ដល់​រាជរដ្ឋាភិបាល និង​កងកម្លាំង​ជួរ​មុខ​កម្ពុជា ក្នុង​ជំហរ​ដោះស្រាយ​បញ្ហា​ជម្លោះព្រំដែន​ដោយ​សន្តិវិធី ការពារ​ភាព​ត្រឹមត្រូវ និង​បូរណភាព​ទឹកដី​របស់​ព្រះរាជាណាចក្រ​កម្ពុជា តាម​រយៈ​កា​ធ្វើ​ដំណើរ​ថ្មើរជើង “​ព្យុហយាត្រា​សាមគ្គីភាព (Solidarity March)” ពីមុខ​សាល​មហោស្រព​កោះ​ពេជ្រ ឆ្ពោះទៅ​កាន់​វិមាន​ឯករាជ្យ​” ។

សម្តេច​បវរ​ធិ​បតី​ក៏សូម​កោតសរសើរ និង​ថ្លែងអំណរគុណ ចំពោះ​ស្មារតី​ចូលរួម​យ៉ាង​ផុសផុល ដែល​នេះ​ជា​ទឹកចិត្ត​ដ៏​ធំធេង​សម្រាប់​រាជរដ្ឋាភិបាល និង​កងកម្លាំង​ជួរ​មុខ​កម្ពុជា​ដើម្បី​បន្ត​បេសកកម្ម​ការពារ​ជាតិ ការពា​បូរណភាព​ទឹកដី​កម្ពុជា​ឱ្យ​បានជា​ដាចខាត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ