ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ខេត្ត​ព្រះ​សីហ​នុ បង្ក្រាប​ករណី​ហិង្សា និង​លួច​ម៉ូតូ ឃាត់ខ្លួន​ជនសង្ស័យ៧​នាក់ បញ្ជូន​ទៅ​តុលាការ

7 ម៉ោង មុន

ខេត្ត​ព្រះ​សីហ​នុ ៖ អនុវត្ត​តាម​អនុសាសន៍​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​នាយ​ឧត្តមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ និង​ការ​ចង្អុល​ណែនាំ​ជា​ប្រចាំ​របស់​ឧត្តមសេនីយ៍ឯក ស រ​ដ្ឋា អគ្គស្នងការ​រង…

ខេត្ត​ព្រះ​សីហ​នុ ៖ អនុវត្ត​តាម​អនុសាសន៍​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​នាយ​ឧត្តមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ និង​ការ​ចង្អុល​ណែនាំ​ជា​ប្រចាំ​របស់​ឧត្តមសេនីយ៍ឯក ស រ​ដ្ឋា អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ កម្លាំង​ជំនាញ ផែនការ​ងារ​ព្រហ្មទណ្ឌ បាន​ចុះ​បង្ក្រាប បាន​ករណី​មួយ​ចំនួន ៖

១-​ករណី​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស ប្រើ​ដាវ កាំបិត និង​ដង​ឆត្រ វាយ​កាប់​បំផ្លាញ​ម៉ូតូ កើតឡើង​កាលពី​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០២៦ នៅ​ចំណុច​ក្រោយ​ធនាគារ ABA ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស សង្កាត់​បិត​ត្រាំ​ង ក្រុង​កំពង់សោម ។ សមត្ថកិច្ច​បាន​ស្រាវជ្រាវ និង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​០៦​នាក់ ព្រមទាំង​ដកហូត​វត្ថុ​តាង​រួម​មាន ដាវ កាំបិត និង​ផ្លា​ក​លេខ​ម៉ូតូ​របស់​ជន​រង​គ្រោះ ។

២- ករណី​អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស (​លួច​ម៉ូតូ​ដោយ​កាច់​សោក​) កើតឡើង​នៅ​សង្កាត់​លេខ​១ ក្រុងព្រះសីហនុ ។ កម្លាំង​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​០១​នាក់ និង​ដកហូត​ម៉ូតូ​ពាក់ព័ន្ធ រួម​ទាំង​ឧបករណ៍​សម្រាប់​ធ្វើ​សកម្មភាព​លួច ។ ម៉ូតូ​ត្រូវ​បាន​ប្រគល់​ជូន​ម្ចាស់​ដើម​វិញ ដោយ​មានការ​អនុញ្ញាត​ពី​អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ ។

បច្ចុប្បន្ន ជនសង្ស័យ​ទាំង​០៧​នាក់ ត្រូវ​បាន​ការិយាល័យ​ជំនាញ កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ