ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ីរ៉ង់-អាម៉េរិក ត្រូវរ៉ូវគ្នារឿងក្របខ័ណ្ឌចរចា ប៉ុន្តែកិច្ចព្រមព្រៀងនៅមិនច្បាស់

8 ម៉ោង មុន

ទីក្រុងតេហេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បានប្រកាសជាបន្ទាន់នៅថ្ងៃចន្ទនេះថា ភាគីអ៊ីរ៉ង់និងសហរដ្ឋអាម៉េរិកបានឈានដល់ការព្រមព្រៀងលើក្របខ័ណ្ឌទូទៅមួយហើយ ប៉ុន្តែការសម្រេចបាននូវកិច្ចព្រមព្រៀងសន្តិភាពជាផ្លូវការគឺមិនទាន់អាចកើតមានឡើងក្នុងពេលឆាប់ៗខាងមុខនេះឡើយ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Xinhua។ តំណាងរដ្ឋាភិបាលទីក្រុងតេហេរ៉ង់រូបនេះបានគូសបញ្ជាក់យ៉ាងច្បាស់ថា កិច្ចពិភាក្សា និងការចរចាដែលកំពុងប្រព្រឹត្តទៅនៅពេលនេះ…

ទីក្រុងតេហេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បានប្រកាសជាបន្ទាន់នៅថ្ងៃចន្ទនេះថា ភាគីអ៊ីរ៉ង់និងសហរដ្ឋអាម៉េរិកបានឈានដល់ការព្រមព្រៀងលើក្របខ័ណ្ឌទូទៅមួយហើយ ប៉ុន្តែការសម្រេចបាននូវកិច្ចព្រមព្រៀងសន្តិភាពជាផ្លូវការគឺមិនទាន់អាចកើតមានឡើងក្នុងពេលឆាប់ៗខាងមុខនេះឡើយ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Xinhua។

តំណាងរដ្ឋាភិបាលទីក្រុងតេហេរ៉ង់រូបនេះបានគូសបញ្ជាក់យ៉ាងច្បាស់ថា កិច្ចពិភាក្សា និងការចរចាដែលកំពុងប្រព្រឹត្តទៅនៅពេលនេះ គឺធ្វើឡើងក្នុងគោលបំណងតែមួយគត់ គឺដើម្បីបញ្ចប់សង្គ្រាមនិងជម្លោះយោធារវាងប្រទេសទាំងពីរតែប៉ុណ្ណោះ ពោលគឺភាគីអ៊ីរ៉ង់មិនមានការជជែកដេញដោល ឬពិភាក្សាអំពីបញ្ហាកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ដូចដែលខាងសហរដ្ឋអាម៉េរិកធ្លាប់បានទាមទារនោះឡើយ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ