ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក កឹ​ម សុខា ត្រូវ​បាន​លើកលែងទោស

8 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខរដ្ឋ​ស្តីទី បាន​ប្រកាស​លើកលែងទោស លោក កឹ​ម សុខា…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខរដ្ឋ​ស្តីទី បាន​ប្រកាស​លើកលែងទោស លោក កឹ​ម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ។

យោង​តាម​ព្រះរាជក្រឹត្យ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខរដ្ឋ​ស្តីទី ចេញផ្សាយ​នៅ​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០២៦ បាន​ត្រាស់​បង្គាប់​លើកលែងទោស​ឱ្យ​ទណ្ឌិត​ឈ្មោះ កឹ​ម សុខា ភេទ​ប្រុស កើត​ឆ្នាំ​១៩៥៣ ដែល​ត្រូវ​បាន តុលាការ​សម្រេច​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​កំណត់ ២៧​ឆ្នាំ តាម​អំណាច​សាលដីកា ព្រហ្មទណ្ឌ​ស្ថាពរ​លេខ ៧៩០ ក្រ​XI “​អ​.​ណ​” ចុះ​ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​២០២៦ របស់ សាលាឧទ្ធរណ៍​ភ្នំពេញ ។

ព្រះរាជក្រឹត្យ បាន​បន្ថែម​ថា ការ​លើកលែងទោស​នេះ អនុវត្ត​ចំពោះតែ​ទោស​ដាក់​ពន្ធនាគារ ដែល​ជា​មូលទោស​ប៉ុណ្ណោះ ដោយ​មិន​អនុវត្ត​ចំពោះ​ទោស​បន្ថែម​ឡើយ ។

សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវ​ទទួល​បន្ទុក​អនុវត្ត​ព្រះរាជក្រឹត្យ​នេះ ចាប់ពី​ថ្ងៃ​ឡាយព្រះហស្តលេខា​តទៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ