ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិនហៅតាក់ស៊ីជិះ រួច​គំរាមឱ្យ​បើករក​កន្លែង​ស្ងាត់​អ្នករត់តាក់ស៊ីភ័.យប្រើល្បិ.ចមួយនេះ ទើប​រួចខ្លួន

5 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​ ៖ ជនជាតិ​ចិន​ម្នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​ឃាត់ខ្លួន​ប្រគល់​ឱ្យ​សមត្ថកិច្ច ខណៈ​ដែល​ជិះ​រថយន្ត​តាក់​សុ​ី​មក​ពី​ខេត្ត​ព្រះ​សីហ​នុ ក្នុង​គោលបំណង​ទៅ​រាជធានី​ភ្នំពេញ តាម​ផ្លូវ​ល្បឿន​លឿន ប៉ុន្តែ​មក​ដល់​ចំណត​កំពង់ស្ពឺ​ខាងលិច បែរជា​ដក​ទូរស័ព្ទ​អ្នកបើកបររថយន្ត​តាក់​សុ​ី ថែម​ទាំង​បញ្ជា​ឱ្យ​បត់​តាម​ផ្លូវជាតិ​លេខ​៤ ត្រឡប់​ទៅ​ទិស​ខាងលិច​វិញ…

ខេត្តកំពង់ស្ពឺ​ ៖ ជនជាតិ​ចិន​ម្នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​ឃាត់ខ្លួន​ប្រគល់​ឱ្យ​សមត្ថកិច្ច ខណៈ​ដែល​ជិះ​រថយន្ត​តាក់​សុ​ី​មក​ពី​ខេត្ត​ព្រះ​សីហ​នុ ក្នុង​គោលបំណង​ទៅ​រាជធានី​ភ្នំពេញ តាម​ផ្លូវ​ល្បឿន​លឿន ប៉ុន្តែ​មក​ដល់​ចំណត​កំពង់ស្ពឺ​ខាងលិច បែរជា​ដក​ទូរស័ព្ទ​អ្នកបើកបររថយន្ត​តាក់​សុ​ី ថែម​ទាំង​បញ្ជា​ឱ្យ​បត់​តាម​ផ្លូវជាតិ​លេខ​៤ ត្រឡប់​ទៅ​ទិស​ខាងលិច​វិញ ដើម្បី​រក​កន្លែង​ស្ងាត់​ដើម្បី​ធ្វើ​សកម្មភាព សំណាងល្អ​​អ្នកបើកបរ​​រថយន្ត​​​តាក់ស៊ី ធ្វើជាសុំ​ទិញ​ទឹក​ផឹក​ ឱកាសល្អ​ស្រែក​ឱ្យ​ប្រជាពលរដ្ឋ ជួយ​ឃាត់​ជនជាតិ​ចិន​នោះ​បាន​។

ការ​ឃាត់ខ្លួន​ជនជាតិ​ចិន​គំរាម​តៃកុង​រថយន្ត​ខាងលើ​នេះ​បាន​កាលពី​ម៉ោង​១២​និង​១៧​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០២៥ នៅ​ក្នុងភូមិ​ចំការ​ចេក ឃុំ​យាយ​ម៉ៅ​ពេជ្រនិល ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។

នគរបាល​ស្រុក​ភ្នំស្រួច​បាន​និយាយ​ឱ្យ​ដឹង​ថា ជនសង្ស័យ​ជា​ជនជាតិ​ចិន​ដែល​ប្រជាពលរដ្ឋ និង​តៃកុង​រថយន្ត​តាក់​សុ​ី​ឃាត់​ប្រគល់​ឱ្យ​សមត្ថកិច្ច​នេះ មានឈ្មោះ​LIU XIAOQIANG  ភេទ​ប្រុស​អាយុ
៤៨​ឆ្នាំ កាន់​លិខិតឆ្លងដែន​លេខ EN 2866817 ស្នាក់​នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ​។

ចំណែក​ម្ចាស់​រថយន្ត​តាក់​សុ​ី​ដែល​ជា​ជន​រង​គ្រោះ ត្រូវ​បាន​ជនជាតិ​ចិន​គំរាមកំហែង​នោះ មានឈ្មោះ ហ៊ាន ធឹ​ម ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ មុខរបរ​រត់​តាក់​សុ​ី ស្នាក់​នៅ​រាជធានី​ភ្នំពេញ មានស្រុក​កំណើត​នៅ​ក្នុងភូមិ​ជើង​ទឹក ឃុំ​ប្រាំ​យ៉ា​ម​   ស្រុក​ស្រី​សន្ធរ​  ខេត្តកំពង់ចាម ។

នគរបាល​ស្រុក​ភ្នំស្រួច​បាន​និយាយ​ឱ្យ​ដឹង​ទៀត​ថា បើ​តាម​ការ​រៀបរាប់​ពី​ជន​រង​គ្រោះ ម្ចាស់​រថយន្ត​តាក់​សុ​ី​ថា កាលពី​វេលា​ម៉ោងជាង​១១​ព្រឹក​ថ្ងៃ​ទី​១៦ ខែមិថុនា រូបគេ​រត់​តាក់​សុ​ី ហើយ ជនបរទេស (​ជនជាតិ​ចិន​) ម្នាក់​បាន​ហៅ​ជិះ​រូបគេ​ក៏​ដឹក ដោយ​ជនជាតិ​ចិន​មានឈ្មោះ LIU XIAOQIANG  ភេទ​ប្រុស​អាយុ៤៨​ឆ្នាំ លិខិតឆ្លងដែន​លេខ EN 2866817 ចេញពី​ខេត្ត​ព្រះ​សីហ​នុ ឆ្ពោះទៅ​អាកាសយានដ្ឋាន​អន្ដរជាតិ​ភ្នំពេញ ដោយ​ធ្វើ​ដំណើរ តាម​ផ្លូវ​ល្បឿន​លឿន ។

​អ្នកបើកបរ​រថយន្ត​តាក់​សុ​ី​បាន​បន្ត​ថា លុះ​ពេល​ធ្វើ​ដំណើរ មក​ដល់​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​១៦០ ជនជាតិ​ចិន​ខាងលើ​បាន​ដក​យក​ទូរស័ព្ទ​ពី​រូប​គាត់ ជន​រង​គ្រោះ​(​អ្នក​បើករថយន្ត​)​ទុក​ស្រែក​គំរាម និង​សំឡុត លុះ​ធ្វើ​ដំណើរ រហូត​ដល់​ច្រក​កំពង់ស្ពឺ​លិច លើ​ផ្លូវ​ល្បឿន​លឿន ជនជាតិ​ចិន​រូប​នោះ​បាន​បញ្ជា​ឲ្យ​ខ្លួន​( ជន​រង​គ្រោះ​) បើករថយន្ត​ចេញ បត់​មក​ទិស​ខាងលិច​វិញ​តាម​ផ្លូវជាតិ​លេខ​៤ ដើម្បី​រក​កន្លែង​ស្ងាត់​ធ្វើ​សកម្មភាព​អ្វីមួយ ធ្វើ​ដំណើរ​ទាំង​មានការ​ភិតភ័យ​និង​ក្តី​បារម្ភ​ លុះដល់​បង្គោលគីឡូម៉ែត្រ​លេខ​(៩០-​ទៅ​លេខ​៩១)​ក្នុងភូមិ​ចំការ​ចេក ឃុំ​យាយ​ម៉ៅ​ពេជ្រនិល ស្រុក​ភ្នំស្រួច​(​មាន​កន្លែង​លក់ដូរ​) ជន​រងគ្រោះ បាន​ប្រើ​ល្បិច​ឈប់​រថយន្ត​ប្រាប់​ជនបរទេស​(​ជនជាតិ​ចិន​)​ថា​ឈប់​ចុះ​ទិញ​ទឹក​ផឹក​សិន ដោយ​ឃើញ​ឱកាសល្អ តៃកុង​រថយន្ត​ក៏ ប្រាប់​អ្នក​លក់ដូរ និង ប្រជាពលរដ្ឋ​ដែល​រស់នៅ​ទីនោះ​ដើម្បី​ឱ្យ ជួយ​អន្តរាគមន៍ បាន​ប្រតាយប្រតប់​ឃាត់​ជនសង្ស័យ​ជនបរទេស (​ជនជាតិ​ចិន​)​រូប​នោះ​បាន និង​រាយការណ៍​ទៅ​នគរបាល​ប៉ុស្តិ៍​ឃុំ​យាយ​ម៉ៅ​ពេជ្រនិល មក​ទទួលយក​តែ​ម្តង​។

ក្រោយ​ពី​ទទួល​បាន​ជនជាតិ​ចិន​ដែល​ជា​ជនសង្ស័យ និង​បាន​រាយ​ការ​បន្ត​ទៅ​កាន់​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ សហការ​ជាមួយ​នគរបាល​ស្រុក​ភ្នំស្រួច បាន​ឃាត់ខ្លួន​ជនសង្ស័យ និង​ដកហូត​ម្ស៉ៅ​ក្រាម​សង្ស័យ​ជា​គ្រឿងញៀន ច្រក​ក្នុង​ថង់​ផ្លាស្ទិក ចំនួន​មួយ​ថង់​តូច​ផង​ដែរ​។

បច្ចុប្បន្ន​ជនសង្ស័យ​ជា​ជនជាតិ​ចិន​ត្រូវ បាន​បញ្ជូន​ទៅ​កាន់​ការិយាល័យ​នគរបាល​ជំនាញ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ