ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្យល់​កន្ត្រាក់​វា.យប្រហារ​លំនៅ​ឋាន​អស់​១៦​ខ្នង​និង​សាលាឆាន់​១​ខ្នង

6 ម៉ោង មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​៖ លំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ​យ៉ាងតិច​ចំនួន​១​ខ្នង និងសាលាឆាន់​០១​ខ្នង​ផងនោះ ត្រូវ​បាន​បំផ្លាញ​ដោយ​ខ្យល់​កន្ត្រាក់ ដែល​បាន​វាយប្រហារ​យ៉ាងធ្ងន់ធ្ងរ កាលពី​ល្ងាច​ថ្ងៃ​ទី ១៧ មិថុនា នៅ​ភូមិ​កោះ​ថ្កូវ ឃុំ​គារ…

ខេត្តបាត់ដំបង​៖ លំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ​យ៉ាងតិច​ចំនួន​១​ខ្នង និងសាលាឆាន់​០១​ខ្នង​ផងនោះ ត្រូវ​បាន​បំផ្លាញ​ដោយ​ខ្យល់​កន្ត្រាក់ ដែល​បាន​វាយប្រហារ​យ៉ាងធ្ងន់ធ្ងរ កាលពី​ល្ងាច​ថ្ងៃ​ទី ១៧ មិថុនា នៅ​ភូមិ​កោះ​ថ្កូវ ឃុំ​គារ ស្រុក​មោង​ឬ​ស្សី តែ​ពុំ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ទេ​។

មន្ត្រី​រដ្ឋបាល ស្រុក​មោង​ឬ​ស្សី បាន​រាយ​ការ​ណ៏​ថា ភ្លៀង​ធ្លាក់ ដែល​មាន​ឡាយ​ជាមួយ​នូវ​ខ្យល់​កន្ត្រាក់​មួយ​ប្រាវ​ផង បាន​វាយប្រហារ​ទៅ​លើ​លំនៅ​ឋាន​ប្រជាពលរដ្ឋ និង សាលាឆាន់​នៅ​ក្នុង​វត្ត បណ្ដាល​ឲ្យ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ​។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា ក្រៅពី​ខូចខាត​ផ្ទះសម្បែង ក៏​មាន​ដើមឈើ​បាក់​រលំ គ្រប់​លើ​ដងផ្លូវ និង សង្កត់​ផ្ទះ​ដែរ តែ​ពុំ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ទេ​។

របាយ​ការ​ណ៏​សមត្ថកិច្ច ដែល​បាន​ចុះ​ទៅ​កាន់​កន្លែង​កើតហេតុ បាន​រាយ​ការ​ណ៏​ថា លំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ​ចំនួន​១៦​ខ្នង និង សាលាឆាន់​នៅ​ក្នុង​វត្ត ០១ ខ្នង បាន​រង​ការ​ខូចខាត ដែល​ភាគច្រើន​របើ់ក​ដំបូល​។ បង្គោល​ដែក​សម្រាប់​បំពាក់​មេក្រូ នៅ​ក្នុង​វត្ត​០១​ក៏​ដួល​រលំ​ដែរ ថែម​ទាំង​ធ្វើ​ខូចខាត​មេក្រូ​ចំនួន​០២​ទៀត​។

បើ​តាម​អ្នក​ភូមិ​បាន​ឲ្យ​ដឹង​ដែរ​ថា ភ្លៀង​ហាក់​មិនសូវ​ធ្លាក់​ខ្លាំង​ប៉ុន្មាន​ទេ តែ​ខ្យល់​កន្ត្រាក់​បាន​វាយប្រហារ​ខ្លាំង​ត្រិ​ម​រយៈពេល​មួយ​ប៉​ព្រិច​ភ្នែក បំផ្លាញ​ផ្ទះសម្បែង​របស់​ប្រជាពលរដ្ឋ​ក្នុងភូមិ ខូចខាត​យ៉ាងធ្ងន់ធ្ងរ​។ យ៉ាងណា ពេល​នេះ​អាជ្ញាធរ ដែនដី និង មន្ត្រី​ជំនាញ បាន​និង​កំពុង​ចុះ​ពិនិត្យ​ស្ថានភាព​នៅ​កន្លែង​កើតហេតុ ដើម្បី​ធ្វើ​របាយ​ការ​ណ៏​សុំ​ជំនួយ​បឋម​ពី​ថ្នាក់លើ ជួយ​ដល់​គ្រួសារ​ដែល​រង​គ្រោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ