ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

២​នាក់​ប្តី​ប្រពន្ធ ជិះ​ម៉ូតូឌុប​គ្នា​ឆ.ក់​ទូរ​ស័ព្ទ​សិស្ស​លុះគេ​បើក​ម៉ូតូ​ដេញ​តាម​បំ​បុ.ក​ដួល វា.យ​ជន​រង​គ្រោះថែម​ទៀត

6 ម៉ោង មុន
  • កណ្តាល

ខេត្តកណ្តាល ៖ មិនធម្មតា​មែន​! ជនសង្ស័យ​២​នាក់​ប្តី​ប្រពន្ធ បាន​ជិះ​ម៉ូតូឌុប​គ្នា​ធ្វើ​សកម្មភាព​ឆក់​ទូរ​សព្ទ​ដៃ​ពី​សិស្សសាលា រហូត​ជន​រង​គ្រោះ​បើក​ម៉ូតូ​ដេញ​តាម​បំ​បុក​ដួល ស្រាប់តែ​ជនសង្ស័យ​ជា​ប្តី​នោះ វាយ​មក​លើ​សិស្សសាលា​ជា​ជន​រង​គ្រោះជា​ច្រើន​ដៃ​ថែម​ទៀត ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន ។…

ខេត្តកណ្តាល ៖ មិនធម្មតា​មែន​! ជនសង្ស័យ​២​នាក់​ប្តី​ប្រពន្ធ បាន​ជិះ​ម៉ូតូឌុប​គ្នា​ធ្វើ​សកម្មភាព​ឆក់​ទូរ​សព្ទ​ដៃ​ពី​សិស្សសាលា រហូត​ជន​រង​គ្រោះ​បើក​ម៉ូតូ​ដេញ​តាម​បំ​បុក​ដួល ស្រាប់តែ​ជនសង្ស័យ​ជា​ប្តី​នោះ វាយ​មក​លើ​សិស្សសាលា​ជា​ជន​រង​គ្រោះជា​ច្រើន​ដៃ​ថែម​ទៀត ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន ។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១៩​និង​៤០​នាទី​យប់​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០២៥ ស្ថិត​នៅ​ចំណុច​មុខ​សាលា​បឋម​សិក្សា ភូមិ​ព្រែក​សំរោង សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។

លោក​វរសេនីយ៍ឯក យី វណ្ណ​ដា អធិការដ្ឋាន​នគរបាល​ក្រុង​តា​ខ្មៅ​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​០២​នាក់​ប្តី​ប្រពន្ធ ៖
១-​ឈ្មោះ ប៉ា​ល់ វាសនា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ បើកបរ​រថយន្ត​ដឹក​ដី មាន​ទីលំនៅ​ភូមិ​ទួល​ក្រសាំង សង្កាត់​រកា​ខ្ពស់ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។
២-​ឈ្មោះ អឿ​ន ចាន់​មិ​នា ភេទ​ស្រី អាយុ​១៦​ឆ្នាំ មុខរបរ នៅផ្ទះ​មាន​ទីលំនៅ​ភូមិ​ទួល​ក្រសាំង សង្កាត់​រកា​ខ្ពស់ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។

ចំណែក​ជន​រង​គ្រោះ​មានឈ្មោះ អ៊ុ​ច សិរី​និសា ភេទ​ស្រី អាយុ​១៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​សំរោង​៣ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល មុខរបរ​សិស្ស របួស​ស្នាម​រលាត់​ក្រោម​ក្បាលជង្គង់​ខាងស្តាំ​មួយ​កន្លែង​និង​កំភួនជើង​ខាងស្តាំ​។

ក្នុង​នោះ​សមត្ថកិច្ច​បាន​ធ្វើការ​ដកហូត វត្ថុ​តាង​រួម​មាន ៖
១-​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​Honda C125​សេរី​២០២៤ ពណ៌​ខៀវ ស្លាក​លេខ​ភ្នំពេញ​១KZ៥៤៨១(​របស់​ជនសង្ស័យ​)​។
២-​ទូរ​សព្ទ័​មួយ​គ្រឿង​ម៉ាក Tech spark ពណ៌​ស (​របស់​ជនសង្ស័យ​)​។
៣-​ទូរ​សព្ទ័​មួយ​គ្រឿង​ម៉ាក​iphone 12pro mex ពណ៌​ស (​របស់​ជន​រង​គ្រោះ​)

លោក​វរសេនីយ៍ឯក យី វណ្ណ​ដា បាន​បន្ត​ថា​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០២៥ វេលា​ម៉ោង ១៩ និង ៤០​នាទី​យប់ ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ចេញពី​សាលារៀន ដើម្បី​ត្រឡប់​ទៅ​ផ្ទះ​វិញ​ដោយ​បាន​ទុក​ទូរ​សព្ទ​ក្នុង​ឃ្លុប​ម៉ូតូ លុះ​ជិះ​ដល់​មុខ​សាលា​បឋម​សិក្សា​ព្រែក​សំរោង ក៏​ស្រាប់តែ​មាន​ជនសង្ស័យ ២​នាក់​ប្តី​ប្រពន្ធ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​Honda C125​ពណ៌​ខៀវ ស្លាក​លេខ​ភ្នំពេញ 1KZ-5481 ដោយ​ប្តី​ជា​អ្នក​ឌុ​ប ហើយ​ប្រពន្ធ​អង្គុយ​ខាងក្រោយ ពេល​នោះ​ជនសង្ស័យ​ជា​ប្តី បាន​ធ្វើ​សកម្មភាព​ឆក់​ទូរ​សព្ទ័​របស់​ជន​រង​គ្រោះ​ហើយ​បើក​រត់គេច​ខ្លួន ។ ចំណែក ជន​រង​គ្រោះ​បាន​បើក​ម៉ូតូ​ដេញ​តាម​រហូត​ដល់​រង្វង់​មូល​វត្ត​ព្រែក​សំរោង ក៏​បាន​បុក​ជាមួយ​ម៉ូតូ​ជនសង្ស័យ​បណ្តាល​ឲ្យ​ដួល ហើយ​ជន​រង​គ្រោះ​បាន​ស្ទុះ​ទៅ​ចាប់​ក្របួច​ក​អាវ​ជនសង្ស័យ​ជា​បុរស ហើយ​ជនសង្ស័យ​ជា​បុរស​បាន​វាយ​ជន​រង​គ្រោះជា​ច្រើន​ដៃ ស្រប​ពេល​ដែល​កម្លាំង​នគរបាល​ក្រុង​តា​ខ្មៅ​ដែល​ប្រចាំការ​នៅ​រង្វង់​មូល​វត្ត​ព្រែក​សំរោង និង​ប្រជាពលរដ្ឋ​បាន​ជួយ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​ពីរ​នាក់​បញ្ជូន​មក​អធិការដ្ឋាន​ដើម្បី​ចាត់ការ​តាម​នីតិវិធី​តែ​ម្តង​។

តាម​ការ​សាកសួរ​ជនសង្ស័យ​ទាំង​២​នាក់ ប្តី​ប្រពន្ធ​បាន​ឆ្លើយ​ថា​ពួក​គាត់​ពិតជា​បាន​នាំ​គ្នា​ធ្វើ​សកម្មភាព​លួច​ទូរ​សព្ទ័​ក្នុង​ឃ្លាំង​របស់​ជន​រង​គ្រោះ ប្រាកដ​មែន ។

បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​ជា​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ