ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ភាគីថៃបានបើក និងបិទទ្វារព្រំដែនមុនកម្ពុជាបើក និងបិទទ្វារព្រំដែនក្រោយ

14 ម៉ោង មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ភាគី​ថៃ បាន​បើក និង​បិទមុន​កម្ពុជា​បើក និង​បិទទ្វារ​ព្រំដែន រហូត​ដល់​ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០២៥​ក្រុង​ប៉ោយ​ប៉ែ​ត ។…

បន្ទាយ​មាន​ជ័យ ៖ ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ភាគី​ថៃ បាន​បើក និង​បិទមុន​កម្ពុជា​បើក និង​បិទទ្វារ​ព្រំដែន រហូត​ដល់​ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០២៥​ក្រុង​ប៉ោយ​ប៉ែ​ត ។

ជាក់ស្តែង ក្រោយ​ភាគី​ថៃ​ត្រូវ​បាន​បិទ​ច្រក​ទ្វារ​ព្រំដែន​ដោយ​ឯកតោភាគី កាលពី​ថ្ងៃ​ទី​០៧ ខែមិថុនា ឆ្នាំ​២០២៥ ហើយ​ត្រូវ​បាន​សម្រួល​ពេលវេលា​ចេញ​.​ចូលហើយ ​ឃើញ​ភាគី​ថៃបាន​បើក​អោយ​ចេញ​.​ចូល ចាប់​ម៉ោង​៨​ព្រឹក រហូតដល់​ម៉ោង​៤​ល្ងាច ត្រូវ​បិទ​ដោយ​ក្រុម​តម្រួត​ថៃ ហើយ​កម្ពុជា ​ត្រូវ​បើក​អោយ​មានការ​ចេញ​.​ចូល ចាប់ពី​ម៉ោង​៩​ព្រឹក និងត្រូវ​បាន​បិទ​វិញ​ នៅ​ម៉ោង​៤​ល្ងាច ។

គួរ​អោយ​កត់​សម្គាល់ថា ៖ ក្រោយ​ភាគី​ថៃ​បិទ​ច្រក​ទ្វារ​ព្រំដែន​ ហើយ​សម្រួល​ពេលវេលា​ចេញ​.​ចូល ដោយ​កម្ពុជា​បើក​ចេញ​.​ចូល ១​ថ្ងៃ​៧​ម៉ោង និង​ភាគី​ថៃ​បើក​អោយ​ចេញ​.​ចូល ​៨​ម៉ោង ។ ​ព័ត៌មានបានឱ្យដឹង​ថា ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ ត្រូវ​បាន​ហាមឃាត់​ពលរដ្ឋ​ថៃ មិន​អោយមក​កម្ពុជា តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត តែ​ឃើញ​ពលរដ្ឋ​ថៃ ដែល​បាន​សម្រុក​ចេញពី​កម្ពុជា​ទៅ​ប្រទេស​ថៃ​វិញ ក្នុង​១​ថ្ងៃ រួម​ទាំង​អ្នកដំណើរ​ចេញ​.​ចូល ១​ថ្ងៃ​ជាង​១​ម៉ឺន​នាក់ ។

ដោយឡែក ខេត្តបន្ទាយមានជ័យ ​ព្រំដែន​កម្ពុជា​.​ថៃ មាន​ប្រវែង​១៥៣​គីឡូម៉ែត្រ មាន​៥​ស្រុក​/​ក្រុង ជាប់​ព្រំដែន​ថៃ ។ ​មាន​ច្រកព្រំដែន​កម្ពុជា​.​ថៃ ចំនួន​៤​កន្លែង មាន​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ ចំនួន​២​កន្លែង ច្រក​អន្តរជាតិ​ប៉ោយ​ប៉ែ​ត និង​ច្រក​អន្តរជាតិ​ស្ទឹង​បត់ ដែល​បើក​រវាង​ប្រទេស​កម្ពុជា​.​ថៃ និង​ច្រក​ទ្វារ​តំបន់​ព្រំដែនចំនួន​២​កន្លែង មាន​ច្រក​ម៉ា​ឡៃ និង​ច្រក​បឹង​ត្រកួន ដែល​បើក​រវាង​តំបន់ ឬ​ស្រុក និង​ស្រុក​ជាប់​ជាយ​ដែនកម្ពុជា​.​ថៃ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ