ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វាយ​ប្រហារ​លើ​ការ​ប្រមូល​ផ្ដុំ​មនុស្ស​ឃោសនា​បោះ​ឆ្នោត​នៅ​អីុរ៉ាក់​ស្លា.ប់​33នាក់​

11 ឆ្នាំ មុន

ប្រភព​ក្រសួង​មហាផ្ទៃ​អីុរ៉ាក់​គូស​បញ្ជាក់​ថា​ មនុស្ស​យ៉ាង​តិច​៣៣​នាក់​បាន​ត្រូវ​ស្លា.ប់​ ហើយ​៩០​នាក់​ទៀត​ត្រូវ​របួស​កាល​ពី​ថ្ងៃ​ទី​២៥​ មេសា​ កន្លង​មក​នេះ​ ក្នុង​ការ​វាយ​ប្រហារ​ភេរវកម្មប្រើ​រថយន្ដ​ផ្ទុក​គ្រឿង​ផ្ទុះ​ប្រឆាំង​ការ​ប្រមូល​ផ្ដុំ​មនុស្ស​សម្រាប់​ការ​ឃោសនា​បោះ​ឆ្នោត​សភា​មួយ​នៅ​ក្រុង​បាដាដ​ រដ្ឋ​ធានី​អីុរ៉ាក់​ ។​

ប្រភព​ក្រសួង​មហាផ្ទៃ​អីុរ៉ាក់​គូស​បញ្ជាក់​ថា​ មនុស្ស​យ៉ាង​តិច​៣៣​នាក់​បាន​ត្រូវ​ស្លាប់​ ហើយ​៩០​នាក់​ទៀត​ត្រូវ​របួស​កាល​ពី​ថ្ងៃ​ទី​២៥​ មេសា​ កន្លង​មក​នេះ​ ក្នុង​ការ​វាយ​ប្រហារ​ភេរវកម្មប្រើ​រថយន្ដ​ផ្ទុក​គ្រឿង​ផ្ទុះ​ប្រឆាំង​ការ​ប្រមូល​ផ្ដុំ​មនុស្ស​សម្រាប់​ការ​ឃោសនា​បោះ​ឆ្នោត​សភា​មួយ​នៅ​ក្រុង​បាដាដ​ រដ្ឋ​ធានី​អីុរ៉ាក់​ ។​

ប្រភព​ព័ត៌មាន​នោះ​បញ្ជាក់​ថា​ ការ​ផ្ទុះ​៣​លើក​បន្ដ​បន្ទាប់​គ្នា​ កើត​មាន​ពេល​ពួក​អ្នក​គាំ​ទ្រ​គណបក្ស​ស៊ីអីុត​ មួយ​គឺ​គណបក្ស​ ASAEB AHEL AL-HAQ ធ្វើ​ការ​ប្រមូល​ផ្ដុំ​គ្នា​មួយ​សម្រាប់​ការ​បោះ​ឆ្នោត​នៅ​ក្បែរ​ក្លិប​កីឡា​មួួយ​នា​ភាគ​ខាង​កើត​ក្រុង​បាដាដ​ ។​

ក្រុម​រដ្ឋ​អ៊ិស្លាម​នៅ​អីុរ៉ាក់ និង​ LEVANT (EIIL) ជា​ក្រុម​រ៉ាឌីកាល់​បំផុត​មួយ​ប្រកាស​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​វាយ​ប្រហារ​យ៉ាង​បង្ហូរ​ឈាម​នោះ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​មួយ​របស់​គេ​ដែល​ថា​ បណ្ដា​សមាជិក​របស់​ខ្លួនបាន​ធ្វើ​ការ​វាយ​ប្រហារ​ទាំង​នោះ​ជា​ការ​សង​សឹក​ចំពោះ​ការ​ធ្វើ​ឃាត​ និង​ការ​ធ្វើ​ទារុណ​កម្ម​លើ​ពួក​ស៊ុននីត​ដោយ​ពួក​ជីវពល​ស៊ីអីុត​ ។
ការ​វាយ​ប្រហារ​នេះ​កើត​មាន​ខណៈ​សល់​ពេល​មិន​ដល់​១​សប្ដាហ៍​ទៀត​ផង​ដល់​ការ​បោះ​ឆ្នោត​សភា​​នៅ​អីុរ៉ាក់​ នា​ថ្ងៃ​ទី​៣០​ មេសា​ ដែល​នោះ​ជា​ការ​បោះ​ឆ្នោត​ដំបូង​ ក្រោយ​ការ​ដក​កង​ទ័ព​អាមេរិក​ចេញ​ពី​អីុរ៉ាក់​ កាល​ពី​ដំណាច់​ឆ្នាំ​២០១១​ មក​ ៕​