ក្រសួងការពារប្រទេសអង់គ្លេស រាយការណ៍ថា ឧទ្ធម្ភាគចក្រអង់គ្លេស១គ្រឿងបានធ្លាក់កាលពីថ្ងៃទី២៦ មេសា នៅភាគខាងត្បូងអាហ្វហ្គានីស្ថាន បណ្ដាលឱ្យមនុស្សស្លាប់៥នាក់ ។
ក្នុងសេចក្ដីប្រកាសមួយក្រសួងនេះនិយាយថា គ្រោះថ្នាក់នោះជាកម្មវត្ថុនៃការស៊ើបអង្កេតមួយហើយគេនឹងមិនធ្វើអត្ថាធិប្បាយអ្វីថែមមុនពេលសាច់ញាតិគ្រួសារជនរងគ្រោះត្រូវបានផ្ដល់ព័ត៌មានឡើយ ។ ចំណែកសារព័ត៌មានក្នុងស្រុកវិញ រាយការណ៍ថា ទាហានអង់គ្លេស៥នាក់ស្លាប់ក្នុងគ្រោះថ្នាក់នោះ ។
មុននេះ កងកម្លាំងអូតង់នៅអាហ្វហ្គានីស្ថានអះអាងក្នុងសេចក្ដីប្រកាសមួយថា ទាហាននៃកងកម្លាំងពហុជាតិនៅអាហ្វហ្គានីស្ថាន៥នាក់បានត្រូវស្លាប់ដោយសារការធ្លាក់ឧទ្ធម្ភាគចក្រមួយគ្រឿងនៅភាគខាងត្បូងអាហ្វហ្គានីស្ថាន ។ ប៉ុន្ដែសេចក្ដីប្រកាសនោះពុំបញ្ជាក់ប្រាប់ពីសញ្ជាតិរបស់ជនរងគ្រោះឡើយ ទាំងកន្លែងពិតប្រាកដនៃគ្រោះថ្នាក់នេះ ។
ចំណែកលោក ហ្សុីយ៉ាឌូរ៉ានី អ្នកនាំពាក្យរបស់ប៉ូលិសខេត្ដកាន់ដាហា អះអាងថា ឧទ្ធម្ភាគចក្រធ្លាក់ក្នុងខេត្ដនោះ ។
កងទាហានពហុជាតិប្រមាណជា៥២.០០០នាក់ដឹកនាំដោយអូតង់ក្នុងនោះមានទាហានអាមេរិកដល់ទៅ៣០.០០០នាក់ត្រូវបានដាក់ពង្រាយនៅអាហ្វហ្គានីស្ថាន ៕
ចែករំលែកព័តមាននេះ