ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់ត្រូវបានតុលាការសម្រេចឃុំខ្លួនកាលពីល្ងាច ថ្ងៃទី២៦ មេសា ពីបទប្រើប្រាស់ឧបករណ៍ឆក់ត្រីខុសច្បាប់ដែលបានប្រព្រឹត្តកាលពីវេលាម៉ោង១២យប់ ថ្ងៃទី២៥ មេសា ២០១៤ ក្នុងបឹងអន្លង់ក្រាយ ស្ថិតក្នុងភូមិកំពង់ហៅ ឃុំកំពង់ហៅ ស្រុកកំពង់លែង ហើយត្រូវបានសមត្ថកិច្ចលើកគ្នាព័ទ្ធចាប់បាន។
ជុំវិញព័ត៌មានខាងលើនេះត្រូវបានលោកប៉ាល់ ជឿន អធិការនគរបាលស្រុកកំពង់លែងឱ្យដឹងថា នៅយប់នោះលោកគឹម សំអុន នាយនគរបាលប៉ុស្តិ៍មូលដ្ឋានបានដឹកនាំកម្លាំង៤នាក់ចុះទៅល្បាតនៅបឹងខាងលើ ក៏ចាប់បានជនសង្ស័យឆក់ត្រីម្នាក់ឈ្មោះរឹម រ៉ាត់ អាយុ៤១ឆ្នាំ រស់នៅភូមិចំបក់ខ្ពស់ ឃុំស្វាយរំពារ ស្រុកកំពង់លែង ដោយដកហូតបានអាំងវែទ័រឆក់២គ្រឿង អាគុយ៤០អំពែរ២គ្រឿង ដកឆក់១គូរ និងម៉ូតូ២គ្រឿងដែលម្ចាស់រត់ចោល។
លោកបញ្ជាក់ថា យប់នោះអ្នកឆក់ត្រីមានជាង១០នាក់ តែដេោយសារយប់ងងឹតពេក និងកម្លាំងសមត្ថកិច្ចមានតិចទើបពួកគេរត់រួចអស់ចាប់បានតែម្នាក់៕
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ