មេដឹកនាំ​ម្នាក់ ​ត្រូវ​វាយ​ក្បាល​យ៉ាង​សាហាវ​​នឹង​​ញញួរ (វីដេអូ)


ក្រុង​ហុងកុង ៖ មេដឹកនាំ​ម្នាក់​ក្នុង​ចំណោម​មេដឹកនាំ​នៃ​ចលនា​តវ៉ា​នៅ​ក្រុង​ហុងកុង កាលពី​ថៃ្ង​ទី​១៦​ ខែ​តុលា ឆ្នាំ​២០១៩ ត្រូវ​បញ្ជូន​ទៅ​មន្ទីរពេទ្យ ក្រោយ​ពី​រង​ការ​វាយប្រហារ​ដ៏​សាហាវ ត្រង់​ក្បាល​​របស់​គេ​ដោយ​ញញួរ ពី​សំណាក់​ពួក​ជន​មិន​ស្គាល់​មុខ​។ នេះ​ជា​ការ​ប្រកាស​របស់​អង្គការ​ជន​​រង​គ្រោះ ដែល​បរិហារ​ថា ​នោះ​ជា​អំពើ​បំភិតបំភ័យ​ខាង​នយោបាយ​មួយ​។

អង្គការ​នោះ​ ជា​ប្រភព​នៃ​ការ​ប្រមូលផ្ដុំ​មនុស្ស​ដ៏​ធំ​ធ្វើ​បាតុកម្ម​តវ៉ា​នៅ​ហុងកុង ចាប់តាំងពី​ជាង​៤​ខែ​មក​ហើយ​ថ្លែង​ថា លោក​ JIMMY SHAM ​មេដឹកនាំ​នៃ​អង្គការ​រណសិរ្ស​ស៊ី​វិល​ការពារ​សិ​ទិ្ធ​មនុស្ស​ FCDH រង​របួស​ត្រង់​ក្បាល ហើយ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ KWING WAH​។ បណ្ដា​រូបភាព​ផ្សាយ​តាម​អ៊ី​ន​ធើ​រ​ណេ​ត​បង្ហាញ​បុរស​វ័យក្មេង​រូប​នោះ ដេក​ដួល​ក្នុង​ថ្លុកឈាម​លើ​ផ្លូវថ្នល់​។

FCDH ​បន្ត​ថា វា​ពិបាក​ដែល​ថា​ឧប្បត្តិហេតុ​នោះ​មិន​ទាក់ទិន​នឹង​ការ​កើនឡើង នៃ​អំពើ​សម្លុត​បំភ័យ​ខាង​នយោបាយ​មួយ សំដៅ​បង្ក្រាប​ពួក​អ្នក​ដែល​ចង់​ប្រើ​សិទ្ធិ​ធម្មជាតិ​និង​ស្របច្បាប់​របស់​ពួក​គេ​។

ក្រុង​ហុងកុង​ជួប​ប្រទះ​នឹង​បាតុកម្ម​ដែល​ជា​រឿយ​ៗ​កើត​មាន​ហិង្សា ចាប់តាំងពី​ជាង​៤​ខែ​មក​ហើយ ដើម្បី​ទាមទារ​ប្រជាធិបតេយ្យ និង​បរិហារ​ការ​លូកដៃ​របស់​ក្រុង​ប៉េ​កាំ​ង ចូល​កិច្ចការ​របស់​ដែនដី​ពាក់កណ្ដាល​ស្វ័​យ័​ត​នោះ​និង​ការ​ចុះ​ថយ​នៃ​សេរីភាព​។ ដំបូង​ដោយ​សន្តិវិធី​បណ្ដា​បាតុកម្ម​បាន​ប្រែ​ក្លាយទៅជា មានការ​ប៉ះទង្គិច​គ្នា​រវាង​ពួក​បាតុករ​រ៉ា​ឌី​កាល់​និង​កងកម្លាំង​ប៉ូលិស​។

ពួក​សកម្មជន​ស្និទ្ធ​លទ្ធិប្រជាធិបតេយ្យ​ជា​ច្រើន​នាក់ ត្រូវ​រង​ការ​វាយប្រហារ​ពី​សំណាក់​ពួក​អ្នក​គាំទ្រ​រដ្ឋអំណាច​ស្និទ្ធ​ក្រុង​ប៉េ​កាំ​ង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​។ លោក​JIMMY SHAM​ធ្លាប់​រង​ការ​វាយ​ធ្វើបាប​ម្ដង​រួច​មក​ហើយ​កាលពី​ខែសីហា​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​) (ប្រភព​វីដេអូ ៖ HongKonger我係香港人)

Facebook Google Twitter Email

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ