រាជធានីភ្នំពេញ ៖ នគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់មិត្តភាពខណ្ឌ៧មករា កាលពីរសៀល ថ្ងៃទី ២៦ មេសា ២០១៤ បានអន្ទងក្រុមជនសង្ស័យជាចោរឆក់២នាក់ ឲ្យចូលមកទទួលទោសតាមផ្លូវច្បាប់ ។ ជនសង្ស័យម្នាក់ឈ្មោះលី គៀ ង ភេទ ប្រុស អាយុ ២៦ ឆ្នាំ មុខរបរជាងបាញ់ថ្នាំតុ ទូស្នាក់នៅផ្ទះជួលមុខក្រសួងកសិកម្ម សង្កាត់ទន្លេបាសាក់ខណ្ឌចំការមននិងម្នាក់ឈ្មោះយ៉ុង វិច្ឆិកា ភេទ ប្រុស អាយុ ២២ ឆ្នាំ មុខរបរជាងកាត់កញ្ចក់ ស្នាក់នៅ ផ្ទះជួលសង្កាត់បឹងត្របែក ខណ្ឌចំការមន ។
ទាក់ទិននឹងការឃាត់ខ្លួន ជនសង្ស័យ២នាក់ខាងលើនេះ លោកអនុសេនីយ៍ទោគុយ ផល្លា ប្រធននគរបាលប៉ុស្តិ៍មិត្តភាពបានឲ្យដឹងថា កាលពីវេលាម៉ោង១២យប់ថ្ងៃទី ២២ មេសា កម្លាំងល្បាតរបស់លោកបានប្រទះឃើញជនសង្សយ័២នាក់ជិះម៉ូតូម៉ាកអាយខន១គ្រឿង ពណ៌ផ្កាឈូកលាយស នៅតាមបណ្តោយផ្លូវកម្ពុជាក្រោម ដែលពួកគេបាននិងបំរុងធ្វើសកម្មភាពឆក់អ្នកដំ អ្នកដំណើរ ។ ពេលឃើញដូច្នោះកម្លាំងល្បាតបានតាមពីក្រោយ លុះ ដល់មុខភោជនីដ្ឋានណាម ជីង ជនសង្សយ័២នាក់នោះបានឈប់ម៉ូតូ ស្ទាក់កម្លាំងល្បាតយើង២នាក់វិញ ដោយមានការឈ្មោះប្រវាយប្រតប់គ្នាផង ។ លោកគុយ ផល្លា បន្តថា ពេលជនសង្ស័យមានការប៉ះទង្គិច ជាមួយកម្លាំងល្បាតយើងនោះ លោកបានបញ្ជាកម្លាំងបន្ថែមទៀតឲ្យ ទៅជួយ ពេលនោះសមត្តកិច្ចយើងចាប់ខ្លួនបានម្នាក់នឹងដកហូតម៉ូតូ១ គ្រឿងម៉ាកអាយខននៅកន្លែង រីឯម្នាក់រត់គេចខ្លួនបាត់ភា្លម ប៉ុន្តែនាំមក ដល់ប៉ុស្តិ៍ក៏ឲ្យគ្នាគេទាក់ទងមកវិញភ្លាម ។ ពេលជនសង្សយ័នាំទៅសួរ នៅស្នាក់ការនគរបាលប៉ុស្តិ៍ ពេលនោះសមត្តកិច្ចរកភស្តុតាងដាក់បន្ទុក ពួកគេមិនបាន ហើយក៏គ្មានពាក្យបណ្តឹងណាមួយសម្រាប់ចោទប្រកាន់ពួកគេដែរ សមត្តកិច្ចក៏បានអនុញាតិឲ្យគេវិលទៅវិញ ប៉ុន្តែបានទុកម៉ូតូ នឹងទូរសព្ទ័ដៃ១គ្រឿង ព្រោះម៉ូតូនោះគ្មានលិខិតស្នាមត្រឹមត្រូវ ។
លោកគុយ ផល្លា បន្តថាក្រោយពីសមត្តកិច្ចយើងបានឲ្យជនសង្ស័យ២នាក់នោះទៅផ្ទះ ស្រាប់តែព្រឹកថ្ងៃទី២៣ មេសា មានស្រ្តីម្នាក់ឈ្មោះឆាយ សុភា អាយុ ២៨ ឆ្នាំ អះអាងថាជាជនរងគ្រោះ ត្រូវជនសង្ស័យ២នាក់នោះឆក់ទូរសព្ទ័ដៃ កាលពីព្រឹកថ្ងៃទី២២មេសានៅស្ពានព្រះមុនីវង្ស សង្កាត់ច្បារអំពៅ២ ខណ្ឌមានជយ័ ។ ស្រ្តីឈ្មោះឆាយ សុភា ប្រាប់សមត្តកិច្ចថានាងបានឃើញតាមកញ្ចក់ទូរទស្សន៍ផ្សាយជនសង្សយ័២នា ក់នោះត្រូវសមត្តកិច្ចចាប់ខ្លួន ដូច្នេះពេលនេះនាងបានមកដាក់ពាក្យប ណ្តឹងប្តឹងចោទប្រកាន់លើជននោះ ពិតប្រាកដជាចោរឆក់ទូរសព្ទ័នាង មែន លើសពីនេះទៀតជនរងគ្រោះបានស្គាល់ទូរសព្ទ័ដៃ១គ្រឿងដែល សមត្តកិច្ចដកហូតពីជនសង្សយ័ នោះជារបស់នាងដែរ ។ លោកគុយ ផល្លា បន្តថាក្រោយពីទទួលពាក្យបណ្តឹងពីជនរងគ្រោះ នៅថ្ងៃទី២៥ មេសា មានមនុស្សម្នាក់បានមកនិយាយចចារសុំសម្រុះសម្រួលដោះស្រាយ យកម៉ូតូម៉ាកអាយខន ជារបស់ជនសង្សយ័២នាក់នោះតែលោកមិនឲ្យ ហើយថែមបានអន្ទង រើជំនាញធ្វើយ៉ាងឲ្យពួកគេចូលខ្លួនទៅកាន់ស្នាក់ការប៉ុស្តិ៍ដើម្បីឃាត់ខ្លួនរូបគេឲ្យទទួលខុសត្រូវចំពោះមុខច្បាប់ ដែលពេលនេះអ្វីជាចំណងរឹងមាំសំរាប់ចងជនសង្សយ័នោះគឺបណ្តឹងរបស់នាយឆាយ សុភា នឹងវត្ថុតាងចាប់យកជាក់ស្តែងទូរសព្ទ័ដៃរបស់ជនរង គ្រោះ១គ្រឿង ។
បន្ទាប់ពីដឹងថាជនទាំង២នាក់នោះពិតជាជនសង្សយ័ ក្នុងប្រព្រឹត្តអំពើឆក់ សមត្តកិច្ចនគរបាលប៉ុស្តិមិត្តភាពបានសហការជា មួយផែ្នកជំនាញព្រហ្មទណ្ឌខណ្ឌ ប្រើប្រាស់វិធីជំនាញអូសទាញជនស ង្សយ័ឲ្យចូលខ្លួនដើម្បីឃាត់ខ្លួនចាត់ការតាមផ្លូវច្បាប់ ។ នៅថ្ងៃទី ២៦ ពួកគេបានចូលខ្លួនទៅកាន់ស្នាក់ការនគរបាលប៉ុស្តិមិត្តភាព តាមការអន្ទងរបស់សមត្តកិច្ច ទើបពួកគេបានត្រូវឃាត់ខ្លួនតែម្តងទៅ ។
ចែករំលែកព័តមាននេះ