ខេត្តកំពង់ធំ ៖ ចោរលួចក្របីប្រជាពលរដ្ឋ១១ក្បាលត្រូវបានសមត្ថកិច្ចនគរបាលស្រុកសន្ទុកចាប់បាន២នាក់ វាយខ្នោះបញ្ជូនមកកាន់ស្នងការនគរបាលខេត្តកំពង់ធំនៅវេលាម៉ោង៣និង២៥នាទីល្ងាចថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០១៤ ចំណែក១នាក់ទៀតរត់គេចខ្លួនបាត់។
លោកវរៈសេនីយ៏ឯក កែ ខាន់ណារ៉ាស្នងការងទទួលបន្ទុកព្រហ្មទណ្ឌបានឲ្យដឹងថាជនសង្ស័យទី១.ឈ្មោះ អ៊ិត មនោ ភេទប្រុស អាយុ២៩ ឆ្នាំ រស់នៅភូមិជ័យ ឃុំសាន់គរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ទើបតែចេញពីពន្ធនាគារកាលពីថ្ងៃទី០៣ ខែមេសាឆ្នាំ២០១៤ ជាប់ទោសពីករណីលួចគោប្រជាពលរដ្ឋយកទៅកាប់ស៊ីជនសង្ស័យទី២.ឈ្មោះប្លោក ឈឿង ភេទ ប្រុសអាយុ១៩ឆ្នាំចេញពីពន្ធនាគារកាលពីចុងខែវិច្ឆិកាឆ្នាំ២០១៣ជាប់ទោសពីករណីបង្កអំពើហឹង្សានិងជនសង្ស័យទី៣.ដែល បាន រត់គេចខ្លួនបាត់នោះ ឈ្មោះ ប្លោក ឈុនភេទប្រុសអាយុ២២ឆ្នាំ គឺជាបងប្អូនបង្កើតនឹងគ្នារស់នៅភូមិទួលចាន់ ឃុំតាំងក្រសាំង ស្រុក សន្ទុក ជនសង្ស័យទាំង២បានសារភាពថាពួកខ្លួនបានធ្វើសកម្មភាពលួចគៀងក្របីប្រជាពលរដ្ឋកាលពីវេលា ម៉ោង ១0 ព្រឹកថ្ងៃទី២៣ ខែមេសាឆ្នាំ២០១៤ ក្នុងគោលបំណងយកទៅលាក់ទុកនៅក្នុងព្រៃវាលក្រោមរួចនិងរក មូយទិញតែត្រូវបាន ប្រ ជាពលរដ្ឋម្ចាស់ក្របីប្រទះឃើញក៏ប្តឹងសមត្ថកិច្ចឲ្យចាប់តែម្តងទៅ បន្ទាប់ចាប់ខ្លួនជនសង្ស័យបាន២នាក់សមត្ថកិច្ចក៏បានប្រ គល់ ក្របីទាំង១១ក្បាល ជូនដល់ម្ចាស់វិញហើយកសាងសំនុំរឿងបញ្ជូនខ្លួនជនសង្ស័យទាំង២មកកាន់ស្នងការដ្ឋាននគរបាល ខេត្ត ដើម្បីចាត់ការបន្តបញ្ជូនខ្លួនទៅកាន់តុលាកា រួមជាមួយនិងវត្ថុតាងមានម៉ូតូម៉ាកវ៉េវពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1N 7619 ចំណែកជនសង្ស័យ ទី៣ .ដែលរត់គេចខ្លួនរួចឈ្មោះ ប្លោក ឈុន សមត្ថកិច្ចកំពុង តែធ្វើការតាមដាន ស្រាវជ្រាវ ចាប់ យកមកផ្តន្ទា ទោសទៅតាមច្បាប់ ។
ពាក់ព័ន្ធទៅនិងករណីអំពើចោរកម្មខាងលើនេះដែរក៏មានមតិរបស់ប្រជាពលរដ្ឋនិយាយរិះគន់ថា ដោយសារតែប្រព័ន្ធច្បាប់ធូរលុងពេកទើបធ្វើឲ្យជនខិលខូចមិនរាងចាល នៅតែនាំគ្នាប្រព្រឹត្តិបទល្មើសយ៉ាងដូច្នេះនោះពួកគាត់សំនូមពរដល់ប្រព័ន្ធតុលាកាធ្វើយ៉ាងណា ចាត់វិធានការឲ្យបានតឹងរឹងបំផុតចំពោះជនល្មើស ដើម្បីឲ្យពួកគេ នៅពេលដែលចេញពីពន្ធនាគារមកវិញហើយ កែប្រែខ្លួនធ្វើជាមនុស្សល្អនិងជាបុគ្គលម្នាក់ដែលមានប្រយោជន៏ដល់សង្គមជាតិរបស់យើង កុំឲ្យដូចជាករណីខាងលើនេះជាប់ គុករឿងលួចគោគេចេញពីគុកមកវិញបានតែ២០ថ្ងៃ ទៅលួចក្របីប្រជាពលរដ្ឋទាំងហ្វូងយ៉ាងដូច្នេះទៀត ។
ចែករំលែកព័តមាននេះ