តម្លៃហាងឆេងផ្ទះលក់ឬជួលនៅប្រទេសសិង្ហបុរីធ្លាក់ចុះក្នុងត្រីមាសដំបូង
ក្រុមប្រឹក្សាអភិវឌ្ឍន៍លំនៅឋានរបស់ប្រទេសសិង្ហបុរីបានឱ្យដឹងថា ហាងឆេងនៃតម្លៃទីផ្សារលក់ចេញផ្ទះល្វែងក្នុងប្រទេសបានធ្លាក់ចុះ១,៦% នៅក្នុងរយៈពេល៣ខែដំបូងឆ្នាំ២០១៤នេះ បើធៀបនឹងត្រីមាសចុងក្រោយនៃឆ្នាំ២០១៣ ហើយក្នុងនោះតម្លៃផ្ទះឯកជនធ្លាក់ចុះ១,៣% ។
ដោយឡែកនៅក្នុងអំឡុងពេលដូចគ្នានោះដែរ តម្លៃហាងឆេងផ្ទះជួលក៏បានរំកិលចុះ០,៧%ផងដែរ ដែលធៀបនឹងត្រីមាសទី៤ នៃឆ្នាំ២០១៣ ធ្លាក់ចុះ០,៥% ។
ប្រាក់អឺរ៉ូកើនឡើងខ្ពស់ប្រឆាំងប្រាក់ដុល្លារអាមេរិក
កាលពីថ្ងៃព្រហស្បតិ៍កន្លងមកនេះ តម្លៃប្រាក់អឺរ៉ូបានកើនឡើងខ្ពស់ជាងមុនប្រឆាំងនឹងប្រាក់ដុល្លារអាមេរិក នៅក្នុងចំណោមបណ្តាប្រទេសនៃតំបន់ទាំងពីរដែលមានទិន្នន័យសេដ្ឋកិច្ចវិជ្ជមាន ហើយប្រាក់យេនរបស់ជប៉ុនក៏ងើបឡើងបន្តិចផងដែរ ។ អត្រាប្តូរប្រាក់សម្រាប់ថ្ងៃព្រហស្បតិ៍គឺ ១អឺរ៉ូ ស្មើនឹង១.៣៨ដុល្លារអាមេរិក ។
ប្រាក់យន់របស់ចិនក្លាយជារូបិយវត្ថុធំនៅក្នុងពាណិជ្ជកម្មពិភពលោក
ធនាគារសាជីវកម្មហុងកុង-សៀងហៃ បានលើកឡើងថា នៅក្នុងរយៈពេល៥ឆ្នាំចុងក្រោយ ប្រាក់យន់របស់ប្រទេសចិន បាននិងកំពុងចរាចរនៅក្នុងវិស័យពាណិជ្ជកម្មលើពិភពលោកជាង៣០% ។ ម៉្យាងទៀតនៅចុងឆ្នាំ២០១៣កន្លងមកនេះ ប្រាក់យន់ គឺជារូបិយវត្ថុដែលគេប្រើប្រាស់ភាគច្រើនទី២ បន្ទាប់ពីដុល្លារអាមេរិកនៅតំបន់អឺរ៉ុប ៕
ចែករំលែកព័តមាននេះ