ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សប្ដាហ៍​នេះ​តម្លៃ​ប្រេង​កើន​ឡើង​​ដោយ​សារ​ភាព​​តាន​តឹង​​​នៅ​អ៊ុយ​ក្រែន​

11 ឆ្នាំ មុន

តម្លៃប្រេង​​បានហក់​ឡើង​​ខ្ពស់ជាមុន​​កាល​ពី​ថ្ងៃ​​ព្រហស្បត្តិ៍​​កន្លងមក ​​​ខណៈ​​​​ដែល​ភាព​តាន​តឹង​នៅក្នុង​ប្រទេស​អ៊ុយក្រែន​​​​​​កាន់​តែ​រាល​ដា​ល​ឡើង​ដែល​ព្យាយាម​បង្កើន​ការ​ព្រួយ​បារម្ភ​​ដល់​របាយ​​ការណ៍​នៃ​​​បញ្ជី​សារ​ពើភ័ណ្ឌ​​​នៅ​ក្នុង​ពាណិជ្ជ​កម្ម​ប្រេង​​​កាត​​របស់​សហ​រដ្ឋ​អាមេរិក។ សន្ទទស្សន៍​​​តម្លៃប្រេង​​នៅ​West Texas Intermediate របស់ទីក្រុង​​​​ញូវយ៉ក​​សម្រាប់​ការ​​ចែក​ចាយ​​នៅខែមិថុនា​​

​​តម្លៃប្រេង​​បានហក់​ឡើង​​ខ្ពស់ជាមុន​​កាល​ពី​ថ្ងៃ​​ព្រហស្បត្តិ៍​​កន្លងមក ​​​ខណៈ​​​​ដែល​ភាព​តាន​តឹង​នៅក្នុង​ប្រទេស​អ៊ុយក្រែន​​​​​​កាន់​តែ​រាល​ដា​ល​ឡើង​ដែល​ព្យាយាម​បង្កើន​ការ​ព្រួយ​បារម្ភ​​ដល់​របាយ​​ការណ៍​នៃ​​​បញ្ជី​សារ​ពើភ័ណ្ឌ​​​នៅ​ក្នុង​ពាណិជ្ជ​កម្ម​ប្រេង​​​កាត​​របស់​សហ​រដ្ឋ​អាមេរិក។ សន្ទទស្សន៍​​​តម្លៃប្រេង​​នៅ​West Texas Intermediate របស់ទីក្រុង​​​​ញូវយ៉ក​​សម្រាប់​ការ​​ចែក​ចាយ​​នៅខែមិថុនា​​ខាងមុខនេះ​មានកម្រិត​ខ្ពស់​​​​ជាងមុន​​​​៥០​​%​​ស្មើ​​នឹង​​​​១០១​​​,​​​៩៤​​ដុល្លារ​​​ក្នុ​​ង​មួយ​បារ៉ែល ។ ​

ចំណែក​​តម្លៃ​ប្រេង​​​​ឆៅ​នៅ​​​សមុទ្រ​​Brent ​សម្រាប់​​ខែមិថុនា ​​​​​​​ឡើង​ថ្លៃ​​​១,​២២​​​​​ដុល្លារ​​​​​​ ស្មើ​នឹ​ង​១១០,​​​៣៣​​ដុល្លារ​ក្នុង​១បារ៉ែល ​នៅ​ក្នុង​ទីក្រុង​​ឡុង​ ។  លោក​Andy Lipow ប្រធាន​សមាគមប្រេង​​​​​របស់សហ​រដ្ឋ​អាមេរិក​​​​បាន​ឱ្យដឹង​ថា ទី​ផ្សារ​​​​ អាច​​ប្រតិកម្ម​​​​​​នឹង​ភាព​តាន​តឹង​​រ​​វាង​រុស្ស៊ី​​ និង​អ៊ុយក្រែន​​​ដែល​​ជា​តំបន់​​​​​​​​​កើតមាន​អំពើ​ហិង្សា​​​ ។ ​ព្រឹត្តិការណ៍​​​​​ទាំង​នោះ​បាន​​ធ្វើ​ឱ្យ​មានការ​ព្រួយបារម្ភ​​​​ដល់​ទី​ផ្សារ​​ដែល​យើង​អាច​​មើល​ឃើញ​​​​​​​​​​ពីការ​បង្អាក់​​​​​​​​​​​ការ​ផ្គត់​ផ្គង់​​​​មួយ​ចំនួន​នៃ​​ផលិត​ផល​​ថាម​ពល​​ក៏ដូច​ជា​​មធ្យោ​បាយ​​​​ប្រើ​ប្រាស់​​នានា​ ។

ទីផ្សារ​​ប្រេង​​លោត​ឡើង​​ចាប់​ពី​ការលក់​​​បង្ហើយ​​​នៃ​ទិន្នផល​ប្រេង​​​​សហ​រដ្ឋ​អាមេរិក​​​កាល​ព​ី​​ថ្ងៃ​ព្រហប្បត្តិ៍​​​​ដែលបង្ហាញ​​ឱ្យឃើញ​ថា​ បញ្ជី​​សារ​ពើភ័ណ្ឌ​​ប្រេង​ឆៅ​​បាន​វាយ​ប្រហារ​​​នៅ​ក្នុង​អត្រា​​ខ្ពស់​​គ្រប់​ពេល​​​​កាល​ពី​សប្ដាហ៍មុន ៕