ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ក្រុម​​លំដាប់​កំពូល​​តារាង​​ភ្នំ​ពេញ​​ក្រោន​ និង​​ណា​ហ្គា​​ខប​ ពេល​​ណា​អាច​​រក​កៅ​អី​​អង្គុយ​ម្នាក់​​ឯង​បាន ​?​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ​ ៖ បន្ទាប់​ពី​ធ្វើ​ការ​សម្រាក​អស់​រយៈ​ពេល​៣​សប្តាហ៍​ក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ​កន្លង​មក​ នៅ​រសៀល​ថ្ងៃ​សៅរ៍​ ទី​២៦ មេសា​ នេះ​ព្រឹត្តិ​ការណ៍​បាល់​ទាត់​ពាន​រង្វាន់​មិត្ត​ហ្វូន​ ខេម​បូឌាន​លីក​ឆ្នាំ​២០១៤​ នឹង​ចាប់​ផ្តើម​បើក​ការ​ប្រកួត​ជូន​ទស្សនិក​ជន​បាន​ទស្សនា​ជា​បន្ត​ទៀត​ហើយ ។​

រាជ​ធានី​ភ្នំ​ពេញ​ ៖ បន្ទាប់​ពី​ធ្វើ​ការ​សម្រាក​អស់​រយៈ​ពេល​៣​សប្តាហ៍​ក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ​កន្លង​មក​ នៅ​រសៀល​ថ្ងៃ​សៅរ៍​ ទី​២៦ មេសា​ នេះ​ព្រឹត្តិ​ការណ៍​បាល់​ទាត់​ពាន​រង្វាន់​មិត្ត​ហ្វូន​ ខេម​បូឌាន​លីក​ឆ្នាំ​២០១៤​ នឹង​ចាប់​ផ្តើម​បើក​ការ​ប្រកួត​ជូន​ទស្សនិក​ជន​បាន​ទស្សនា​ជា​បន្ត​ទៀត​ហើយ ។​

នៅ​ថ្ងៃ​នេះ​មាន​៤​ប្រកួត​លេង​លើ​២​ទីលាន​ ក្នុង​នោះ​ទីលាន​ស្តាត​ចាស់​ ការ​ប្រកួត​ត្រូវ​ចាប់​ផ្តើម​នៅវេលា​ម៉ោង​១៣​និង​៣០​នាទី​តទៅ​ រវាង​ក្រុម​ក្រសួង​ការពារ​ជាតិ​ ជួប​ជា​មួយ​ក្រុម​ Albirex Niigata Phnom Penh និង​មួយ​ប្រកួត​ទៀត​ក្រុម​ត្រាយ​អាស៊ី​ ជួប​ប្រកួត​​ជាមួយ​ក្រុម​សាកល​វិទ្យា​ល័យ​អាស៊ី​អឺរុ៉ប​ ។​ គិត​មក​ដល់​ពេល​នេះ​ ក្រុម​ក្រសួង​ការ​ពារ​ជាតិ​លេង​បាន​៨​ប្រកួត​ ឈ្នះ​១​ប្រកួត​ ស្មើ​៤​ប្រកួត ចាញ់​៣​ប្រកួត​ មាន​៧​ពិន្ទុ​ ​ឯ​ក្រុម Albirex Niigata Phnom Penh លេងបាន​៨​ប្រកួត​ដូចគ្នា​​ ឈ្នះ​១​ប្រកួត​ ចាញ់​៧​ប្រកួត​ មាន​៣​ពិន្ទុ​ ស្ថិត​នៅ​បាត​តារាង​ ។​

ចំណែក​ក្រុម​ត្រាយ​អាស៊ី​លេង​បាន​៨​ប្រកួត​​ ឈ្នះ​៣​ប្រកួត​ ស្មើ​២​ប្រកួត​ ចាញ់​៣​ប្រកួត​ មាន​១១​ពិន្ទុ​ ឯ​ក្រុម​សាកល​វិទ្យា​ល័យ​អាស៊ី​អឺរុ៉ប​៨​ប្រកួត​ ឈ្នះ​២​ប្រកួត​ ស្មើ​៣​​ប្រកួត​ និង​ចាញ់​៣​ប្រកួត​ ​មាន​៩ពិន្ទុ​ ។​​ ដោយ​ឡែក នៅ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ​ឯ​ណេះ​វិញ ការ​ប្រកួត​គឺ​ចាប់​ផ្តើម​នៅ​វេលា​ម៉ោង​១៥​និង​៣០​នាទី​តទៅ ដោយ​ក្រុម​ខេត្ត​ស្វាយ​រៀង​ ប្រកួត​ជា​មួយ​ក្រុម​បៀល​ប្រាយ​យូណា​ធីត​ និង​មួ​យប្រកួត​ទៀត​ក្រុម​ណា​ហ្គា​ខប​​ ជួប​ប្រកួត​ជា​មួយ​ក្រុម​ភ្នំ​ពេញ​ក្រោន​ ។​​ ក្រុមខេត្ត​ស្វាយ​រៀង​នៅ​ពេល​នេះ​លេង​បាន​៨​ប្រកួត​ ឈ្នះ​៣​ប្រកួត​ ស្មើ​៣​ប្រកួត​ ចាញ់​២​ប្រកួត​ មាន​១២ ពិន្ទុ ឯ​ក្រុម​បៀលប្រាយ​យូណា​ធីត​វិញ​លេងបាន​៨​ប្រកួត​ ឈ្នះ​៣​ប្រកួត ស្មើ​២​ប្រកួត​ និង​ចាញ់​៣​ប្រកួត​ មាន​១១​ពិន្ទុ ។​

ចំពោះ​ក្រុម​ជើង​ខ្លាំង​ភ្នំពេញ​ក្រោន​ និង​ក្រុម​ណា​ហ្គាខប​ បាន​រក្សា​ពិន្ទុ​លំដាប់​កំពូល​តារាង​ស្មើ​គ្នា​ដដែល​ ក្រោយ​ពី​ក្រុម​ទាំងពីរ​រក​បាន​៣​ពិន្ទុ​បន្ថែម​ដូចគ្នា​ កាល​ពី​ថ្ងៃទី​៥ មេសាកន្លង​ទៅ​នេះ។​ ក្រុម​ភ្នំពេញ​ក្រោន​ និង​ក្រុម​ណា​ហ្គា​ខប​​ មក​ដល់​ពេល​នេះ​នៅ​មិន​ទាន់​មាន​សំណាង​អាច​ដណ្តើម​បាន​កៅអី​កំពូល​តារាង​យក​មក​អង្គុយ​ម្នាក់​ឯង​បាន​​នៅ​ឡើយ​ទេ​ ក្រោយ​ពីក្រុម​​ជើង​ខ្លាំង​ទាំងពីរ​នេះ​​ទទួលបាន​ជ័យ​ជម្នះ​លើ​គូ​ប្រកួត​រៀងៗ​ខ្លួន​ ដែល​ធ្វើ​ឱ្យ​ក្រុម​ភ្នំ​ពេញ​ក្រោន​ និង​ក្រុម​ណាហ្គា​ខប​ មាន​១៩​ពិន្ទុ​ក្នុងដៃ​ស្មើ​គ្នា​ ដោយ​លេងបាន​៨​ប្រកួត​ ឈ្នះ​៦​ប្រកួត​ ចាញ់​១​ប្រកួត​ ​និង​ស្មើ​១​ប្រកួត​ដូចគ្នា​នោះ​ ៕​