ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់ជិះម៉ូតូបោះពួយយ៉ាងលឿន ក៏ភ្លាត់ស្នៀតដួលបោកក្បាលស្លាប់នៅកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម ចំណែក២នាក់ទៀតរងរបួសស្រាល កាលពីវេលាម៉ោង១២ និង២០នាទីថ្ងៃទី២៤ មេសា ២០១៤ ស្ថិតក្នុងភូមិផ្លូវដំរីក្រោម ឃុំសឿ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ។
ប្រភពបានឱ្យដឹងថា ជនរងគ្រោះឈ្មោះខិត ខុម អាយុ២៥ឆ្នាំ រស់នៅភូមិតាគត់ ឃុំក្តុលតាហែន ស្រុកបវេល ខេត្តបាត់ដំបង (ស្លាប់) ចំណែកមិត្តភក្តិដែលជិះពីក្រោយ២នាក់ទៀត ម្នាក់ឈ្មោះសុខ អុន អាយុ២០ឆ្នាំ និងម្នាក់ទៀតឈ្មោះមុយ សាន អាយុ២០ឆ្នាំ រស់នៅភូមិតាគត់ ឃុំក្តុលតាហែន ស្រុកបវេល ខេត្តបាត់ដំបង (ទាំងពីរនាក់រងរបួសស្រាល) ។
ប្រភពពីសាក្សីឱ្យដឹងថា គេឃើញម៉ូតូម៉ាកហុងដាវ៉េវធុនC125 ស៊េរីឆ្នាំ២០០៥ គ្មានស្លាកលេខជិះបោះពួយយ៉ាងលឿនពីជើង ទៅត្បូង ស្រាប់តែមកដល់កន្លែងកើតហេតុ ដោយចាប់ហ្វ្រាំងម៉ូតូត្រង់ចំណុចផ្លូវមានជង្ហុក ក៏ដួលបោកក្បាលស្លាប់ម្នាក់នៅនឹងកន្លែងតែម្តង ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ