ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ទ្រុង​ដឹក​ទំនិញ ​បុក​រះយានយន្តបន្តបន្ទាប់ របួសធ្ងន់​៣​នាក់ ​និង​ស្រាល​១​នាក់

11 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ រថយន្ត​ទ្រុង​ឃ្លុប ១​គ្រឿង ខណៈ​ដឹក​ទំនិញ បើក​ចេញពី​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​(​កំ​បូល​) ឆ្ពោះទៅ​កាន់​ខេត្តកំពុងចាម ស្រាប់តែ​រេ​ចង្កូត​ជ្រុល​ទៅ​បុក​រះ​យានយន្ត​នៅ​ខាង​មុខជា​បន្តបន្ទាប់ ដែល​យានយន្ត​ខ្លះ​កំពុង​បើកបរ​ស្របគ្នា និង​ខ្លះ​ទៀត​កំពុង​ឈប់​ស្ងៀម…

រាជធានី​ភ្នំពេញ ៖ រថយន្ត​ទ្រុង​ឃ្លុប ១​គ្រឿង ខណៈ​ដឹក​ទំនិញ បើក​ចេញពី​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​(​កំ​បូល​) ឆ្ពោះទៅ​កាន់​ខេត្តកំពុងចាម ស្រាប់តែ​រេ​ចង្កូត​ជ្រុល​ទៅ​បុក​រះ​យានយន្ត​នៅ​ខាង​មុខជា​បន្តបន្ទាប់ ដែល​យានយន្ត​ខ្លះ​កំពុង​បើកបរ​ស្របគ្នា និង​ខ្លះ​ទៀត​កំពុង​ឈប់​ស្ងៀម បណ្ដាល​ឲ្យ​រថយន្ត​ទ្រុង​ឃ្លុប​ខាងលើ​ខ្ទេច​កាប៊ី​ន ហើយ​អ្នកបើកបរ​ម្នាក់ និង​ព្រូ​២​នាក់​ទៀត​រង​របួសធ្ងន់ រីឯ​អ្នកបើកបរ​ម៉ូតូ​កង់​បី​ម្នាក់​របួសស្រាល ចំណែក​អ្នកបើកបរ​រថយន្ត បង្ក​បាន​និយាយ​ថា ការ​បុក​រះ​នេះ បណ្ដាល​មក​ពី​រថយន្ត​ដាច់​ហ្វ្រាំង ។

ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នោះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​៥ ខែធ្នូ ឆ្នាំ​២០២៥ នៅ​លើ​មហាវិថី​ឈ្នះ​-​ឈ្នះ ត្រង់​ចំណុច​ផ្លូវ​រថភ្លើង​ខ្សែ​ភ្នំពេញ​-​កំពត មុខ​វត្ត​ត្រពាំង​ឈូក ស្ថិត​នៅ​ក្នុងភូមិ​ចែងម៉ែង សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

រថយន្ត​បង្ក​១​គ្រឿង​ខាងលើ​នោះ ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស ពាក់​ស្លាក​លេខ​ព្រះ​សីហ​នុ 3A-6226 ជា​ប្រភេទ​រថយន្ត​ទ្រុង​ឃ្លុប ដឹក​អី​វាន់​ជិះ​គ្នា​៣​នាក់ រួម​មាន​អ្នកបើកបរ និង​ព្រូ​២​នាក់ ហើយ​អ្នក​ទាំង​៣​រង​របួសធ្ងន់​ទាំងអស់​គ្នា​។ រថយន្ត​នេះ​បាន​បុក​រះ​យានយន្ត​ចំនួន​៣​គ្រឿង​ទៀត​ រួម​មាន​ ៖
១.​ម៉ូតូ​កង់​បី​ ១​គ្រឿង ​ម៉ាក ​BAJAJ MAXIMA ព​ណ៍​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​1HV-1239 បណ្ដាល​ឲ្យ​អ្នកបើកបរ​រង​របួសស្រាល​។
​២.​រថយន្ត​ធុន​ធំ ​មិន​ចាំ​ម៉ាក ហើយ​រថយន្ត​នេះ​ដាច់​សន្ទះ​គូទ​ក្រោយ និង​បាន​បន្តដំណើរ​ដំណើរ​ទៅ​មុខ​បាត់ អត់​ទាំង​រើស​សន្ទះ​យក​ទៅ​ផង​ទេ ព្រោះ​ខ្ជិល​មានរឿង​វែង​ឆ្ងាយ ។
​៣.​រថយន្ត​រថយន្ត ​១​គ្រឿង​ទៀត​ ម៉ាក​STERLiNG ព​ណ៍​បៃតង ពាក់​ស្លាក​លេខ​ភ្នំពេញ​3C-3320 ដឹក​កុងតឺន័រ ខណៈ​ដែល​រថយន្ត​នេះ​កំពុង​ចត​ស្ងៀម​នៅ​លើ​ផ្លូវ ។

សមត្ថកិច្ច ​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​រថយន្ត​ទ្រុង​ឃ្លុប​ខាងលើ​ បាន​ដឹក​ទំនិញ​ចេញពី​តំបន់​សេដ្ឋកិច្ច​ភ្នំពេញ (​កំ​បូល​) ឆ្ពោះទៅ​កាន់​ខេត្តកំពង់ចាម លុះ​ពេល​ទៅ​ដល់ត្រង់​ចំណុច​កើតហេតុ បាន​ជ្រុល​ទៅ​បុក​ពីក្រោយ​ម៉ូតូ​កង់​បី បណ្ដាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​កង់​រង​របួសស្រាល។ បន្ទាប់​មក​រថយន្ត​បង្ក​នេះ​បាន​ជ្រុល​បន្ត​ទៅ​បុក​ពីក្រោយ​រថយន្ត​ធុន​ធំ​ មិន​ចាំ​ម៉ាក ​១​គ្រឿង​ទៀត បណ្ដាល​ឲ្យ​រថយន្ត​មិន​ចាំ​ម៉ាក​នោះ​ដាច់​សន្ទះ​ក្រោយ ពេល​នោះ​រថយន្ត​បង្ក​នៅ​តែ​មិន​ទាន់​អស់​ល្បឿន​នៅឡើយ ។

សមត្ថកិច្ច​ ​បាន​ប្រាប់​ទៀត​ថា ចំណែក បន្ទាប់​មក​ក៏​ជ្រុល​ទៅ​បុក​ពីក្រោយ​កន្ទុយ​រ៉ឺ​ម៉ក​រថយន្ត​ម៉ាក​ STERLiNG ដឹក​កុងតឺន័រដែល​កំពុង​ឈប់​ចត​ស្ងៀម​ពេញទំហឹង បណ្ដាល​ឲ្យ​គាប​ជាប់ និង​ខ្ទេច​កាប៊ី​ន​គាប​អ្នកបើកបរ​ម្នាក់​ និង​ព្រូ​២​នាក់​ទៀត ​បាន​រង​របួស​ធ្ងន់ធ្ងរ។ ក្រោយ​ពេល​កើតហេតុ ​អ្នកបើកបរ​រថយន្ត​នេះ​បាន​និយាយ​ថា រថយន្ត​ដាច់​ហ្វ្រាំង​ ទើប​ជួប​គ្រោះថ្នាក់​បែប​នេះ អ្នក​រង​របួសធ្ងន់​ទាំង​៣​នាក់​ ត្រូវ​បាន​ក្រុម​សង្គ្រោះ​អង្គភាព​៧១១ ដឹក​យក​ទៅ​កាន់​មន្ទីរពេទ្យ ។

ដោយឡែក​រថយន្ត​ធុន​ធំ​ មិន​ស្គាល់​ម៉ាក​វិញ​ដោយ​ខ្ជិល​វែង​ឆ្ងាយ​ រថយន្ត​នោះ​មិន​បាន​ឈប់​ទេ ក៏​បន្តដំណើរ​ទៅ​មុខ​បាត់​ស្រមោល​ចោល​សន្ទះ​ក្រោយ​នៅ​កន្លែង​កើតហេតុ ។

បន្ទាប់​មក ​នគរបាល​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ចុះ​ទៅ​ធ្វើការ​វាស់វែង និង​នាំ​យក​រថយន្ត​បង្ក ព្រមទាំង​រថយន្ត​កុងតឺន័រ​ និង​ម៉ូតូ​កង់​បី​ ទៅ​រក្សា​ទុក​រង់ចាំ​ការ​ដោះ​ស្រាយ​គ្នា ​នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ