ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវសិស្ស២​នាក់​ជិះ​ម៉ូតូ​ជែង​រថយន្ត​អត់​ផុត ​ទាក់​ដៃចង្កូត​ដួ.ល ​ត្រូវ​រថយន្ត​នោះ​កិ.នស្លា.ប់​ម្នាក់

6 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​ក្មេង​ស្រី​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង រីឯ​មិត្តភក្ដិ​ស្រី​ម្នាក់​ទៀត​រង​របួសស្រាល ខណៈ​ពួក​នាង​ជិះ​ម៉ូតូ​១​គ្រឿង​ឌុ​ប​គ្នា​វ៉ា​ជែង​ខាងឆ្វេង​រថយន្ត​ទ្រុង​ឃ្លុប​ដឹក​អី​វាន់​១​គ្រឿង​នៅ​ត្រង់​ចំណុច​រង្វង់​មូល​ដែល​មាន​ផ្លូវ​កោង ។ ពេល​នោះ​វ៉ា​រថយន្ត​អត់​ផុត ក៏​ទាក់​ដៃចង្កូត​ជាមួយ​រថយន្ត​ខាងលើ​នោះ បណ្ដាល​ឲ្យ​ដួល​ខ្ទាត​ចូល​ក្រោម​កង់ ក៏​ត្រូវ​រថយន្ត​នេះ​កិន​បែកក្បាល​ម្នាក់​ម្នាក់​តែ​ម្ដង…

រាជធានី​ភ្នំពេញ​ ៖ ​ក្មេង​ស្រី​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង រីឯ​មិត្តភក្ដិ​ស្រី​ម្នាក់​ទៀត​រង​របួសស្រាល ខណៈ​ពួក​នាង​ជិះ​ម៉ូតូ​១​គ្រឿង​ឌុ​ប​គ្នា​វ៉ា​ជែង​ខាងឆ្វេង​រថយន្ត​ទ្រុង​ឃ្លុប​ដឹក​អី​វាន់​១​គ្រឿង​នៅ​ត្រង់​ចំណុច​រង្វង់​មូល​ដែល​មាន​ផ្លូវ​កោង ។ ពេល​នោះ​វ៉ា​រថយន្ត​អត់​ផុត ក៏​ទាក់​ដៃចង្កូត​ជាមួយ​រថយន្ត​ខាងលើ​នោះ បណ្ដាល​ឲ្យ​ដួល​ខ្ទាត​ចូល​ក្រោម​កង់ ក៏​ត្រូវ​រថយន្ត​នេះ​កិន​បែកក្បាល​ម្នាក់​ម្នាក់​តែ​ម្ដង បន្ទាប់​មក​រថយន្ត​បាន​បើក​ហូ​ស​ទៅ​មុខ​ចំងាយ​ប្រមាណ​ជាង​៣០​ម៉ែត្រ​ទើប​ឈប់ រួច​អ្នកបើកបរ​បាន​ចុះ​រត់​បាត់​ដោយ​សុវត្ថិភាព ។

គ្រោះថ្នាក់​ចរាចរណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​២៥​នាទី​រសៀល​ថ្ងៃ​ទី​០៥ ខែធ្នូ ឆ្នាំ​២០២៥ នៅ​ត្រង់​ចំណុច​រង្វង់​មូល​គល់​ស្ពាន​អាកាស​មហាវិថី​សុ​ី ជី​ន​ពីង ត្រើយ​ខាងត្បូង ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ស្វាយ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹង​ថា ក្មេង​ស្រី​រង​គ្រោះ​ឈ្មោះ ស៊ឹ​ម សា​ណា​ក់ឡា​លី​ន អាយុ​១៣​ឆ្នាំ ជា​សិស្ស​រៀន​នៅ​សាលា​ឯកជនមួយ​ មាន​ទីលំនៅ​ភូមិ​ព្រៃ​ស្ពឺ សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ចំណែក​មិត្តភក្ដិ​ស្រី​ម្នាក់​ទៀត​ដែល​រួម​ដំណើរ​ជាមួយ​ហើយ​រង​របួសស្រាល​ឈ្មោះ​ចរត្ត​នា រូស្ស រូ​ហ្សា អាយុ​១២​ឆ្នាំ ជា​សិស្ស​រៀន​នៅ​សាលា​ជាមួយ​គ្នា មាន​ទីលំនៅ​ភូមិ​ទួល​កី សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​កំ​បូល ។

សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា នៅ​មុន​ពេល​កើតហេតុ​ ក្មេង​ស្រី​រង​គ្រោះ​ទាំង​២​នាក់​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ា​ហុងដា​ប៊ីត ព​ណ៍​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​1LH-7131 (​ម៉ូតូ​របស់​ក្មេង​ស្រី​ឈ្មោះ​ចរត្ត​នា រូស្ស​រូ​ហ្សា ) ចេញពី​សាលាឯកជនមួយកន្លែង​ ស្ថិត​នៅ​តាម​ផ្លូវជាតិ​លេខ ភូមិ​ព្រៃ​ព្រីង​ត្បូង​១ សង្កាត់​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ដោយ​បាន​ឌុ​ប​គ្នា​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ហើយ​ក្មេង​ស្រី​ឈ្មោះ ស៊ឹ​ម សា​ណា​ក់ឡា​លី​ន (​អ្នក​ស្លាប់​)​គឺជា​អ្នកបើកបរ​ម៉ូតូ ខណៈនោះ​ក៏​ពុំ​ដឹង​ថា​ពួក​នាង​ជិះពីទី​ណា​នោះ​ទេ ទើប​មិន​នៅ​រៀន​ បែរជា​នាំ​គ្នា​ជិះ​ម៉ូតូ​ចេញពី​សាលា​បែប​នេះ ។

សមត្ថកិច្ច​បាន​បញ្ជាក់​ប្រាប់​បន្ត​ទៀត​ថា លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​បាន​ជែង​ខាងឆ្វេង​រថយន្ត​ឃ្លុប​ដឹក​ទំ​និះ​១​គ្រឿង ម៉ាក​ហុ​ី​យ៉ា​ន់​ដាយ​ព​ណ៍​ស ពាក់​ស្លាក​លេ​ខ ភ្នំពេញ​23E-8563 ដែល​កំពុង​បើក​ស្របគ្នា​ត្រង់​ចំណុច​រង្វង់​មូល​គល់​ស្ពាន​អាកាស​មហាវិថី​សុ​ី ជី​ន​ពីង ។

ខណៈនោះ​វ៉ា​អត់​ផុត​ក៏​ទាក់​ដៃចង្កូត​ជាមួយ​រថយន្ត​ខាងលើ បណ្ដាល​ឲ្យ​ដួល​ខ្ទាត​ចូល​ក្រោម​កង់​រថយន្ត​នោះ​កិន​បែកក្បាល​ស្លាប់​ក្មេង​ស្រី​អ្នក​បើក​ម៉ូតូ​ភ្លាម​ៗ ចំណែក​មិត្តភក្ដិ​ដែល​ជា​ម្ចាស់​ម៉ូតូ​រង​របួសស្រាល ហើយ​រថយន្ត បាន​បើក​ហូ​ស​ទៅ​មុខ​ចំងាយ​ប្រមាណ​ជាង​៣០​ម៉ែត្រ​ទើប​ឈប់ រួច​អ្នកបើកបរ​បស​ន​ចុះ​រត់​បាត់ ។

បន្ទាប់​ពី​មាន​ឧប្បត្តិហេតុ​កើតឡើង គេ​បានឃើញ​ស្ត្រី​ម្នាក់​ដែល​ត្រូវជា​ម្ដាយមីង​​ក្មេងស្រីរងគ្រោះបាន​ទៅ​ដល់​យំ​ឱប​សព​ក្មួយ​ស្រី ដោយ​គាត់​បាន​និយាយ​ថា នៅ​វេលា​ម៉ោង​១​រសៀល​ថ្ងៃ​កើតហេតុ​ គាត់​បាន​ដឹក​ជូន​ក្មួយ​ស្រី​រង​គ្រោះ​ចេញពីផ្ទះ​ទៅ​ដាក់​នៅ​សាលា​ឯកជន​ ស្ថិត​នៅ​តាម​ផ្លូវជាតិ​លេខ ភូមិ​ព្រៃ​ព្រីង​ត្បូង​១ សង្កាត់​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ លុះ​ពេល​ដាក់​នៅ​សាលា​រួច ក៏​ត្រឡប់​ទៅ​ផ្ទះ​វិញ ក្រោយមក​មិន​បានដឹង​ថា​ក្មួយ​ជិះ​ម៉ូតូ​ជាមួយ​មិត្តភក្ដិ​ចេញពី​សាលា​ទៅ​ណា​នោះ​ទេ ក៏​ស្រាប់តែ​មាន​គ្រោះថ្នាក់​ចរាចរណ៍​រហូត​ដល់​ស្លាប់​បែប​នេះ​ទៅ​វិញ ។

ក្រោយ​ពេល​កើតហេតុ​នគរបាល​ការិយាល័យ​ចរាចរ​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ បាន​ចុះ​ទៅ​វាស់វែង​និង​ប្រគល់​សាកសព​ឲ្យ​ក្រុម​គ្រួសារ​នាំ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ព្រមទាំង​នាំ​យក​ម៉ូតូ​និង​រថយន្ត​ទៅ​រក្សា​ទុក​រង់ចាំ​ដោះស្រាយ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ