ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រ តាន់ ៖ «សង្គ្រាមថៃ ឈ្លានពានកម្ពុជា» តំបន់ និងពិភពលោក ត្រូវថ្កោលទោសថៃ
រាជធានីភ្នំពេញ ៖ តាមរយៈសំណេររបស់ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី នៅថ្ងៃទី២៥ ធ្នូ ២០២៥…
រាជធានីភ្នំពេញ ៖ តាមរយៈសំណេររបស់ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី នៅថ្ងៃទី២៥ ធ្នូ ២០២៥…
រាជធានីភ្នំពេញ ៖ តាមរយៈសំណេររបស់ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី នៅថ្ងៃទី២៥ ធ្នូ ២០២៥ បានលើកឡើងលើបណ្តាញសង្គម ដោយលើកឡើងថា តំបន់ និងពិភពលោក ត្រូវថ្កោលទោសថៃ ក្នុង«សង្គ្រាមថៃ ឈ្លានពានកម្ពុជា» ។
ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រ តាន់ បានរៀបរាប់ថា ៖ ១.សង្គ្រាមឈ្លានពាន ដែលទីក្រុងបាងកក កំពុងបន្តធ្វើមកលើកម្ពុជា ជារបត់ភូមិសាស្ត្រនយោបាយមួយដ៏គ្រោះថ្នាក់។ នៅក្នុងបរិបទពិភពលោក គឺជាការវិលទៅរកសណ្តាប់ធ្នាប់អន្តរជាតិ មុនសម័យសង្គ្រាមលោកលើកទី២។ រីឯនៅក្នុងបរិបទ នៃតំបន់អាស៊ីអាគ្នេយ៍វិញ គឺជាការត្រឡប់ទៅរកសករាជ មុនកំណើតអាស៊ាន នៅឆ្នាំ១៩៦៧។ ពោលគឺជាសម័យកាលនៃ «អាធំវ៉ៃអាតូច» «អានេះវ៉ៃអានោះ» ស្រេចតែអំពើចិត្ត ។
២.«សង្គ្រាមថៃ ឈ្លានពានកម្ពុជា»នេះ គឺ ជាព្រៃយុទ្ធសាស្ត្រមួយ ដែលនៅក្នុងនោះ គេបោះចោល ក្នុងធុងសម្រាមប្រវត្តិសាស្ត្រ នូវប៊ិចសរសេរ សន្ធិសញ្ញា កិច្ចព្រមព្រៀង និងផែនទីផ្លូវការ ដើម្បីគូសបន្ទាត់ព្រំដែនឡើងវិញ ដោយប្រើប្រាស់ កម្លាំងបាយ, យន្តហោះចម្បាំង F-16, T-50TH, Gripen, គ្រាប់បែកចង្កោម, ផ្សែងពុល, ដ្រូនពិឃាដ, ដ្រូនទម្លាក់គ្រាប់បែក, រថក្រោះ, រថពាសដែក.. ។
៣.«សង្គ្រាមថៃ ឈ្លានពានកម្ពុជា»នេះ មិនយូរមិនឆាប់ នឹងអាចរុញច្រានតំបន់អាស៊ីអាគ្នេយ៍ទាំងមូល ទៅក្នុងជ្រោះ នៃអសន្តិសុខ អស្ថិរភាព និងចម្បាំងរាំងជល។ វានឹងអាចបំផ្លាញយ៉ាងលឿនរហ័ស លទ្ធផល នៃការប្រឹងប្រែងច្រើនទសវត្សរ៍របស់អាស៊ានក្នុងការបង្កើត ពង្រឹងពង្រីក និង រក្សាបាន នូវលំហតំបន់មួយ នៃកិច្ចសហប្រតិបត្តិការ សន្តិភាព និងវិបុលភាពរួម។ ហេតុអ្វី ? ពីព្រោះចង់ ឬមិនចង់ ស្ថាបត្យកម្មអាស៊ាន ផ្តើមបែកប្រេះឆា រួចស្រេចបាត់ទៅហើយ ខណៈដែលតាំងពីថ្ងៃ៧ ធ្នូ ២០២៥មក ប្រទេសសមាជិកមួយ វាយឈ្លានពានប្រទេសសមាជិកមួយទៀត ។
៤.តើបណ្តាប្រទេសជិតខាងដទៃរបស់ថៃ ដែលសុទ្ធតែជាសមាជិកអាស៊ាន អាចកក់ក្តៅចិត្តដែរ ឬទេ ? នៅពេលដែលឃើញថៃ វាយប្រហារកម្ពុជា ទាំងនៅលើដី ពីលើអាកាស និងពីនាវាចម្បាំង ? ដូចគ្នា គេគួរសាកល្បងមមៃមើលថា តើសសរគ្រឹះ នៃសហភាពអឺរ៉ុប នឹងរង្គោះរង្គើខ្លាំងក្លាបែបណា បើសិនជាប្រទេសសមាជិកអឺរ៉ុបមួយ ចូលឈ្លានពានទាំងកំរោលប្រទេសសមាជិកអឺរ៉ុបមួយទៀត ? ម្ល៉ោះហើយ ថ្នាក់ដឹកនាំតំបន់ និងពិភពលោក ព្រមទាំងសាធារណមតិ តំបន់ និងអន្តរជាតិ ត្រូវតែក្លាហានហ៊ានប្រតិកម្ម ហ៊ានថ្កោលទោស ហ៊ានហៅសង្គ្រាមនេះថា ជា«សង្គ្រាមថៃឈ្លានពានកម្ពុជា» ៕






ចែករំលែកព័តមាននេះ