ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​រដ្ឋាភិបាល ៖ ជន​ស៊ី​វិល​ស្លូតត្រង់​កម្ពុជា​ស្លាប់ ដោយសារ​យោធា​ថៃ​បាញ់ប្រហារ កើន​ដល់​៣០​នាក់ របួស​៨៨​នាក់ និង​ភៀសខ្លួន​ជាង​៦៣​ម៉ឺន​នាក់

11 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​រាជរដ្ឋាភិបាល បាន​ឲ្យ​ដឹង​ថា ដោយសារ​ការ​ឈ្លានពាន​របស់​យោធា​ថៃ លើ​ដែន​អធិបតេយ្យភាព​កម្ពុជា មក​ដល់​ពេល​នេះ យោធា​ថៃ បាន​ធ្វើការ​បាញ់ប្រហារ​បណ្តាល​ឲ្យ​ជន​ស៊ី​វិល​ស្លូតត្រង់​កម្ពុជា ស្លាប់​កើន​ដល់​៣០​នាក់…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​រាជរដ្ឋាភិបាល បាន​ឲ្យ​ដឹង​ថា ដោយសារ​ការ​ឈ្លានពាន​របស់​យោធា​ថៃ លើ​ដែន​អធិបតេយ្យភាព​កម្ពុជា មក​ដល់​ពេល​នេះ យោធា​ថៃ បាន​ធ្វើការ​បាញ់ប្រហារ​បណ្តាល​ឲ្យ​ជន​ស៊ី​វិល​ស្លូតត្រង់​កម្ពុជា ស្លាប់​កើន​ដល់​៣០​នាក់ និង​របួស​កើន​ដល់​៨៨​នាក់ ។

ថ្លែង​ក្នុង​ស​ន្នី​សារព័ត៌មាន នា​រសៀល​ថ្ងៃ​ទី​២៥ ខែធ្នូ ឆ្នាំ​២០២៥ នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម ប៉ែន បូ​ណា អ្នកនាំពាក្យ​រាជរដ្ឋាភិបាល បាន​លើក​ឡើង​ថា គិត​មក​ដល់​ម៉ោង​នេះ មាន​ជន​ស៊ី​វិល​ស្លូតត្រង់​កម្ពុជា បាន​ស្លាប់​ចំនួន​៣០​នាក់ របួស​កើន​ដល់​៨៨​នាក់ ក្នុង​នោះ​មាន​កុមារ ស្ត្រី​មនុស្ស​ចាស់ ចំណែក​មនុស្ស​ភៀស​សឹក ចេញពីផ្ទះ​សំបែង កើន​ដល់​ជាង​៦៣​ម៉ឺន​នាក់ ដោយសារ​យោធា​ថៃ​បាន​ធ្វើការ​ឈាន​ពាន​ដែន​អធិបតេយ្យ​កម្ពុជា ។

ឯកឧត្តម អ្នកនាំពាក្យ បាន​លើក​ឡើង​ថា យោធា​ថៃ បាន​បាញ់​បំផ្លិចបំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ​កម្ពុជា​ច្រើន មានផ្ទះ​សំបែង ផ្លូវ​ស្ពាន សាលារៀន មន្ទី​ពេទ្យ ផ្សារ អាគា​អាជីវកម្ម​ឯកជន វត្ត​អារាម រូប​បដិមា​ព្រះ​វិ​ស្ណ្ រហូត​សម្បត្តិ​វប្បធម៌​ជាតិ និង​បេតិកភណ្ឌ​ពិភពលោក ដ៏​មាន​តម្លៃ​របស់​មនុស្សជាតិ បាន​រង​ការ​បំផ្លិចបំផ្លាញ​ចា​រៀងរាល់ថ្ងៃ​ពី​ការ​ទម្លាក់​គ្រាប់បែក និង​ការ​បាញ់​ផ្លោង របស់​ទាហាន​ថៃ ។

អ្នកនាំពាក្យ បាន​បញ្ជាក់​ថា ៖ “​នេះ​តុល្យការ​ដ៏​ធ្ងន់ធ្ងរ បំផុត​មក​លើ​ជន​ស៊ី​វិល និង​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ី​វិល បណ្តាល​មក​សង្គ្រាម​ឈ្លានពាន​យ៉ាង​កម្រោល រយៈពេល​១៩​ថ្ងៃ​ហើយ របស់​ទា​ហា​ថៃ មក​លើ​ដែន​អធិបតេយ្យភាព​កម្ពុជា រាប់​ចាប់តាំងពី​ថ្ងៃ​ទី​៧​ធ្នូ ឆ្នាំ​មក​” ។

ឯក​ឧត្ត ម​ន្ថែ​ម​ថា កងទ័ព​ឈ្លា​ន​បាន​ថៃ បាន​ទម្លាក់​គ្រាប់បែក​ដោយ​មិន​រើស​ទីតាំង មិន​រើស​កន្លែង ដែល​ធ្វើ​ឲ្យ​ជន​ស៊ី​វិល​ស្លូតត្រង់​កម្ពុជា​រង​គ្រោះជា​ច្រើន និង​បន្ត​កើន​ឡើងជា​លំដាប់ ខណៈ​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ី​វិល​ក៏​រង​ការ​បំផ្លិចបំផ្លាញ់​ជា​រៀងរាល់ថ្ងៃ​។ ទន្ទឹម​នឹង​សង្គ្រាម​ប្រដាប់​អាវុធ ដ៏​សាហាវព្រៃផ្សៃ មក​លើ​កម្ពុជា និង​ពលរដ្ឋ​ស្លូតត្រង់ មេដឹកនាំ​ថៃ ក៏​បាន​ប្រើប្រាស់ សង្គ្រាមចិត្តសាស្ត្រ តាម​រយៈ​ការ​ប្រើប្រាស់​បណ្តាញ​ផ្លូវការ និង​មិន​ផ្លូវការ ផ្សព្វផ្សាយ​នានា ព័ត៌មាន​មិន​ពិត ប្រឌិត​បំភ្លៃ​ក្នុង​គោលដៅ​ភូត​កុហក់​របស់​ខ្លួន ដើម្បី​ទាក់ទាញ​ប្រជាប្រិយភាព​នយោបាយ​ផង និង​ក៏​ដើម្បី​វាយបំបាក់​ទឹកចិត្ត​ប្រជាពលរដ្ឋ​ខ្មែរ​ផង និង​បំបែក​កម្លាំង​សាមគ្គី​រវាង​ប្រជាពលរដ្ឋ និង​ថ្នាក់ដឹកនាំ​យើង​ផង ។

ជាមួយ​គ្នា​នោះ​ដែរ ឯកឧត្តម បាន​លើក​ឡើង​ថា ទោះ​យ៉ាងណា​ប្រជាពលរដ្ឋ​កម្ពុជា មិន​បាន​ជឿរ​នោះ​ទេ ផ្ទុយ​ទៅ​វិញ ប្រជាពលរដ្ឋ និង​កងកម្លាំងប្រដាប់អាវុធ រឹតតែ​កៀក​ស្មា​គ្នា ដើម្បី​ការពារ​ទឹកដី សេចក្តី​ថ្លៃថ្នូ​របស់​ប្រជាពលរដ្ឋ​ខ្មែរ ដែល​នេះ​ជា​ខឿន​ការពារ​ជាតិ​ដ៏​រឹង​មាំ ។

ក្នុង​នាម​ជា​អ្នកនាំពាក្យ ឯកឧត្តម បាន​កោតសរសើ​ចំពោះ​កម្លាំង​មហា​សាមគ្គី របស់​ប្រជាជាតិ​ខ្មែរ និង​សូម​ស្ញប់ស្ញែង​ចំពោះ​វីរ​កងទ័ព ប្រដាប់​អាវុធ​គ្រប់​ប្រភេទ ដែល​តស៊ូ​ជាមួយ​សត្រូវ​ឈ្លានពាន ដ៏​អង់អាច​ក្លាហាន ដើម្បី​ការពារ​ទឹកដី ដោយ​ផ្តល់​ទំនុកចិត្ត​ទាំងស្រុង ចំពោះ​ថ្នាក់ដឹកនាំ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ