ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកចិត្តគ្រូពេទ្យខ្មែរ ៖ សង្គ្រោះជីវិតកុមារីភៀស សឹកម្នាក់មានបញ្ហាកង្វះអាហារូបត្ថម្ភឱ្យមានសង្ឃឹមឡើងវិញ

3 ម៉ោង មុន

ខេត្តព្រះវិហារ ៖ កុមារី​ឈ្មោះ រិ​ន សុ​គា អាយុ​២​ខែ​១៨​ថ្ងៃ ដែល​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ផ្ដល់​សេវា​សុខភាព​ជូន​ជនភៀសសឹក​នៅ​ក្នុង​មណ្ឌល​សុវត្ថិភាព​វត្ត​គី​រី​ទួល​អណ្ដែត បាន​រក​ឃើញ​ថា មាន​បញ្ហា​កង្វះ​អាហារូបត្ថម្ភ​ស្រួចស្រាល់​ធ្ងន់ធ្ងរ និង​បាន​បញ្ជូន​ទៅ​ព្យាបាល​បន្ត​នៅ​មន្ទីរពេទ្យ​បង្អែក…

ខេត្តព្រះវិហារ ៖ កុមារី​ឈ្មោះ រិ​ន សុ​គា អាយុ​២​ខែ​១៨​ថ្ងៃ ដែល​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ផ្ដល់​សេវា​សុខភាព​ជូន​ជនភៀសសឹក​នៅ​ក្នុង​មណ្ឌល​សុវត្ថិភាព​វត្ត​គី​រី​ទួល​អណ្ដែត បាន​រក​ឃើញ​ថា មាន​បញ្ហា​កង្វះ​អាហារូបត្ថម្ភ​ស្រួចស្រាល់​ធ្ងន់ធ្ងរ និង​បាន​បញ្ជូន​ទៅ​ព្យាបាល​បន្ត​នៅ​មន្ទីរពេទ្យ​បង្អែក 16​មក​រា ខេត្តព្រះវិហារ រួច​មក ។ នេះ​បើ​យោង​តាម​ផេ​ក មន្ទីរ​សុខាភិបាល ខេត្តព្រះវិហារ បាន​ប្រកាស​នា​រសៀល​ថ្ងៃ​ទី​២៥ ខែធ្នូ​នេះ ។

បច្ចុប្បន្ន កុមារី​នេះ ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​នៅ​មន្ទីរពេទ្យ​បង្អែក 16 មក​រា យកចិត្តទុកដាក់​ក្នុង​ថែទាំ និង​ព្យាបាល​ជូន​គាត់​បាន​យ៉ាង​ល្អ និង​បាន​កើន​គីឡូ​ពី​២.១ Kg មក​២.៧kg ហើយ​ស្ថានភាព​មាន​ភាពល្អ​ប្រសើរ ។

លោកគ្រូ​ពេទ្យ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត បាន​នឹង​កំពុង​បន្ត​ការ​ព្យាបាល​កុមារី​នេះ​យ៉ាង​យកចិត្តទុកដាក់ និង​មិន​គិតថ្លៃ​សេវា​រហូត​ដល់​កុមារី បានជា​សះស្បើយ ។

សកម្មភាព​នេះ មិន​ត្រឹមតែ​ជា​ការ​សង្គ្រោះ​ជីវិត​កុមារ​ម្នាក់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ គឺជា​ការ​បង្ហាញ​ពី​ស្មារតី​សាមគ្គីភាព និង​ការ​យកចិត្តទុកដាក់​របស់​រាជរដ្ឋាភិបាល​ចំពោះ​សុខមាលភាព​ប្រជាពលរដ្ឋ​ដែល​កំពុង​រង​គ្រោះ​ដោយសារ​សង្គ្រាម​ឈ្លានពាន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ