ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡាន​ដឹក​ទំនិញ​ធុនធំ​បុ.ក​ផ្ទប់ឡានដឹក​កញ្ចក់ រុញ​បុ.ក​រះ​ចូល​ផ្ទះ​ពលរដ្ឋ៤ខ្នង ផ្អើលមហាវិថីឈ្នះឈ្នះ

9 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំ​ពេ​ញ ៖ ​បុរស​ម្នាក់​សង្ស័យ​ងងុយដេក​ បាន​បើក​រថយន្ត​ធន់​ធំ​សណ្តោង​រ៉ឺម៉ក​ដឹក​ទំនិញ​មួយ​គ្រឿង ក្នុង​ល្បឿន​លឿន​ក៏​រេ​ចង្កូត​ជ្រុល​ទៅ​បុក​ផ្ទុប​ពីក្រោយ​រថយន្ត​ដឹក​កញ្ចក់​ដែល​កំពុង​ឈប់​ចត​​នៅ​លើ​ចិញ្ចើម​ផ្លូវ​ រុញ​ទៅ​មុខ​បុក​រះ​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​៤​ខ្នង​រង​ការ​ខូចខាត​សំភារៈ​មួយ​ចំនួន​ធំ​និង​បណ្តាល​អោយ​បុរស​ម្នាក់​រង​របួស​ធ្ងន់ធ្ងរ​។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាល​ពីវេលា​ម៉ោង ៣ និង ៥…

រាជធានី​ភ្នំ​ពេ​ញ ៖ ​បុរស​ម្នាក់​សង្ស័យ​ងងុយដេក​ បាន​បើក​រថយន្ត​ធន់​ធំ​សណ្តោង​រ៉ឺម៉ក​ដឹក​ទំនិញ​មួយ​គ្រឿង ក្នុង​ល្បឿន​លឿន​ក៏​រេ​ចង្កូត​ជ្រុល​ទៅ​បុក​ផ្ទុប​ពីក្រោយ​រថយន្ត​ដឹក​កញ្ចក់​ដែល​កំពុង​ឈប់​ចត​​នៅ​លើ​ចិញ្ចើម​ផ្លូវ​ រុញ​ទៅ​មុខ​បុក​រះ​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​៤​ខ្នង​រង​ការ​ខូចខាត​សំភារៈ​មួយ​ចំនួន​ធំ​និង​បណ្តាល​អោយ​បុរស​ម្នាក់​រង​របួស​ធ្ងន់ធ្ងរ​។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាល​ពីវេលា​ម៉ោង ៣ និង ៥ នាទី​ឈាន​ចូលព្រឹក​​ថ្ងៃ​ទី​៧​ខែធ្នូ​ឆ្នាំ​២០២៥ ស្ថិត​នៅ​លើ​ផ្លូវ​មហាវិថី​ឈ្នះ​ឈ្នះ ត្រង់​ចំណុច​មន្ទី​ពេទ្យ​ជាតិ តេជោសន្តិភាព ភូមិ​កប់​ស្រូវ​ធំ​សង្កាត់​គោករ​ការ ខណ្ឌ​ព្រក​ព្នៅ រាជធានី​ភ្នំពេញ​។

រថយន្ត​បង្ក​ម៉ាក HYUNDAI ពណ៌​ស សណ្ដោង​ស៉ឺ​មីរ​រ៉ឺ​ម៉ក ពាក់​ផ្លា​ក​លេខ កំពង់ចាម 4A-0186 អ្នកបើកបរ (​គេចខ្លួន​ពី​កន្លែង​កើតហេតុ​មិន​ស្គាល់​អត្តសញ្ញាណ​) ។

រថយន្ត​រង​គ្រោះ​ដឹក​កញ្ចក់​ម៉ាក​HYUNDAI ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ 3C-3798 បើកបរ​ដោយ​ឈ្មោះ ឡ អើយ ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ មុខរបរ​បើកបរ ស្នាក់​នៅ​ភូមិ​សត្វ​ពង ឃុំ​សត្វ​ពង ស្រុក​ឈូក ខេត្តកំពត ។

បុក​រះ​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន ៤​ខ្នង​ រួមមាន ម្ចាស់ផ្ទះ​ទី​១ ឈ្មោះ ឡុ​ង ទិ​ត្យ ភេទ​ប្រុស អាយុ ៦២​ឆ្នាំ មុខរបរ​លក់ដូរ ស្នាក់​នៅ​ភូមិ​គ្រួ​ស សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ខូច​ទ្វារ​ដែក​២ កៅអី​ជ័រ​៨ ចង្ក្រាន​១ ទូ​តាំង​១ ។

ម្ចាស់ផ្ទះ​ទី​២ ឈ្មោះ សេង សុភាព​ភេទ​ប្រុស អាយុ ៤៤​ឆ្នាំ មុខរបរ​លក់ដូរ ស្នាក់​នៅ​ភូមិ​ដំណាក់​ជ្រៃ ឃុំ​ពាមជីកង ស្រុក​កងមាស ខេត្តកំពង់ចាម ខូច​សំ​យ៉ាប​ផ្ទះ​២​ល្វែង តុ​១០ កៅអី​ជ័រ​៥០ ទូ​តាំង​៣ ទូរ​ទឹកកក​១ ទ្វារ​រូត​ផ្ទះ​១ របាំង​ការពារ​២ ។

ម្ចាស់ផ្ទះ​ទី​៣ ឈ្មោះ ប៉ាក់ សុ​វ៉ា ភេទ​ស្រី អាយុ ៣៥​ឆ្នាំ មុខរបរ​លក់ដូរ ស្នាក់​នៅ​ភូមិ​កប់​ស្រូវ​ធំ សង្កាត់​គោក​ការ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ របួស​ម្ចាស់ផ្ទះ​ធ្ងន់ ០១​នាក់ ខូច​ទូរ​សព្ទ​០២ គ្រឿង​ទូ​កាហ្វេ​៤ ទូ​ខោអាវ​៤ ទូ​បាយ​១ ម៉ូតូ ០១​គ្រឿង ។

ម្ចាស់ផ្ទះ​ទី​៤​ឈ្មោះ អ៊ុ​ន ស្រី​មុំ ភេទ​ស្រី អាយុ ៤៥​ឆ្នាំ មុខរបរ​លក់ដូរ ស្នាក់​នៅ​ភូមិ​បឹង​ត្រើយ ឃុំ​សូរ​គង ស្រុក​កងមាស ខេត្តកំពង់ចាម ខូច​ម៉ូតូ ០១​គ្រឿង តុ ១៦ កៅអី​ដែក​៣០ សំយាបផ្ទះ​០១​ល្វែង ។

បើ​តាម​ការ​បញ្ជាក់​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ រថយន្ត​មួយ​គ្រឿង​HYUNDAI ពណ៌​ស ពាក់​ភ្នំពេញ 3C-3798 ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​មហាវិថី ឈ្នះ ឈ្នះ ដឹក​កញ្ចក់​ពេញ​ចេញពី​ភ្នំពេញ​ទៅ​ខេត្ត​ត្បូងឃ្មុំ​ដោយសារ​អ្នកបើកបរ​ងងុយដេក​ក៏​បាន​ឈប់​អែប​នៅ​លើ​ចិញ្ចើម​ផ្លូវ​មហាវិថី​ឈ្នះ ឈ្នះ ក្បែរ​ផ្ទះ​កើតហេតុ​ខាងលើ​ក្រោយមក​ស្រាប់តែ​គេ​ឃើញ​មាន​រថយន្ត​បង្ក​ដឹក​ទំនិញ​ធន់​ធំ​មួយ​គ្រឿង​ម៉ាក HYUNDAI ពាក់ ស្លាក​លេខ កំពង់ចាម 4A-0186 បើកបរ​ដោយ​បុរស​ម្នាក់ ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​មហាវិថី​ឈ្នះ​ឈ្នះ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ក្នុង​ល​ល្បឿ​លឿន​ដោយសារ​ងួ​ក​មួយភាំង​ក៏​រេ​ចង្កូត​ជ្រុល​ទៅ​បុក​ផ្ទប់​ពីក្រោយ​រថយន្ត​ដឹក​កញ្ចក់​យ៉ាង​ពេញទំហឹង​រុញ​បន្ត​បុ​រះ​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​លក​អីវ៉ាន់​ចាប់ហួយ​និង​លក់​បាយ​គុយទាវ​ក​ហ្វេ​ចំនួន​៤​ខ្នង ​ជា​បន្តបន្ទាប់​បណ្តាល​អោយ​រង​ការ​ខូចខាត​សំភារៈ​អស់​ជា​ច្រើន​និង​បុរស​ជា​ម្ចាស់ផ្ទះ​ម្នាក់​រង​របួសធ្ងន់​ត្រូវ​បាន​ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​ប្រៀប​ៗ​ផង​ដែរ​។ ចំណែក​ម្ចាស់​រថយន្ត​បង្ក​បាន​បេ​ី​ក​ទ្វារ​ចុះ​រត់គេច​ខ្លួន​បាត់​ស្រ​មោ ល ។

ក្រោយ​កើតហេតុ​ខាងលើ​សមត្ថកិច្ច​មូលដ្ឋាន​សហការ​ជាមួយនឹង​មន្ត្រី​ជំនាញ​ចរាចរណ៍​ចុះ​មក​ដល់​ធ្វើការ​វាស់វែង​យក​រថយន្ត​ទាំង​ពីរ​គ្រឿង​ទៅ​រក្សា​ទុកជា​បណ្ដោះអាសន្ន​នៅ​ការិយាល័យ​ចរាចរណ​ផ្លូវគោក​រាជធានី​ភ្នំពេញ​រង់ចាំ​ការ​ដោះស្រាយ​គ្នា​ជាមួយ​ម្ចាស់ផ្ទះ​នៅ​ពេល​ក្រោយ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ