ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រឡាប់​រថ​យន្ត​យី​ឌុប​ដឹកជី​កសិកម្ម​ស្លា.ប់​​ម្នាក់​

11 ឆ្នាំ មុន

ខេត្ត​ព្រះ​វិហារ​ ៖ បុរស​ម្នាក់​បាន​ស្លា.ប់​​ក្រោម​​រថ​យន្ត​យី​ឌុប​យ៉ាង​អាណោច​អាធ័ម​ ខណៈ​ពេល​ដែល​រថ​យន្ត​យី​ឌុប​ដឹក​ជី​កសិ​កម្ម​១​គ្រឿង​ ពណ៌​ខៀវ ពាក់​ស្លាក​លេខ​កំពង់​ចាម​៣A១៧១៩ បាន​ក្រឡាប់​លើដង​ផ្លូវ​ជាតិ​លេខ​៦២ ស្ថិត​ក្នុង​ភូមិ​ស្រម៉ូវ សង្កាត់​កំពង់​ប្រណាក ក្រុងព្រះ​វិហារ​អតីត​ជ្រលង​ភ្នំ។

ខេត្ត​ព្រះ​វិហារ​ ៖ បុរស​ម្នាក់​បាន​ស្លាប់​​ក្រោម​​រថ​យន្ត​យី​ឌុប​យ៉ាង​អាណោច​អាធ័ម​ ខណៈ​ពេល​ដែល​រថ​យន្ត​យី​ឌុប​ដឹក​ជី​កសិ​កម្ម​១​គ្រឿង​ ពណ៌​ខៀវ ពាក់​ស្លាក​លេខ​កំពង់​ចាម​៣A១៧១៩ បាន​ក្រឡាប់​លើដង​ផ្លូវ​ជាតិ​លេខ​៦២ ស្ថិត​ក្នុង​ភូមិ​ស្រម៉ូវ សង្កាត់​កំពង់​ប្រណាក ក្រុងព្រះ​វិហារ​ អតីត​ជ្រលង​ភ្នំ។

តាម​ប្រភព​ពី​សមត្ថ​កិច្ច​នៅ​កន្លែង​កើតហេតុ​បាន​ឱ្យ​ដឹង​ថា ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​១១ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៥ មេសា ។ ប្រភព​បន្ត​ថា មុន​ពេល​កើត​ហេតុ​គេ​ឃើញរថ​យន្ត​យី​ឌុប​ខាង​លើ​ជិះ​គ្នា​៣នាក់​ដឹក​ទំនិញ​ជី​កសិកម្ម​ពី​រាជ​ធានី​ភ្នំពេញ​ទៅ​កាន់​ទី​រួម​ខេត្ត​ព្រះ​វិហារ​​ លុះ​មក​ដល់​ចំណុច​កើត​ហេតុ​ជា​ផ្លូវ​កោង​​​ ​​រថ​យន្ត​បើក​លឿន​ពេកយក​ចង្កូត​មិន​ទាន់​ក៏​បាន​ក្រឡាប់​ធ្លាក់​ក្នុង​ជ្រលង​ភ្នំ​បណ្តាល​ឱ្យ​បុរស​ម្នាក់​ស្លាប់​នៅ​ក្រោម​រថ​យន្ត​យ៉ាង​អាណោច​អាធ័ម ចំណែក​អ្នក​បើក​បរ​រថ​យន្ត​បាន​រត់​គេច​ខ្លួន​បាត់ស្រមោល​។

ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព