ការប្រកួតបាល់ទាត់អង់គ្លេសប្រឺមីញេលីកជុំទី 36 សម្រាប់ចុងសប្ដាហ៍នេះមាន 9 ប្រកួត ។ ក្រុមហង្សក្រហម Liverpool ត្រូវការស្មើ ឬឈ្នះតោខៀវ Chelsea ដើម្បីធ្វើឱ្យប្រាកដថាតំណែងជើងឯកស្ថិតក្នុងកណ្ដាប់ដៃរបស់គេ ខណៈក្រុមបាតតារាង Sunderland និង Fulham ត្រូវការឈ្នះគូប្រកួតដើម្បីរស់ ។
បញ្ជាក់ Chelsea ជាប់លេងឆេមពានលីកទទួលភ្ញៀវ Atletico ថ្ងៃ ៣០ មេសា ។
ថ្ងៃសៅរ៍
Southampton (8) V Everton (5)
Southampton 17 ប្រកួតក្នុងផ្ទះគឺ 7-5-5 ស៊ុតបាល់បាន 29 គ្រាប់ និងរបូតវិញ 22 គ្រាប់ ។ 3 ប្រកួតចុងក្រោយគឺលេងចាញ់ Man City 4-1 ក្រៅផ្ទះ ចាញ់ Cardiff 1-0 ក្នុងផ្ទះ បន្ទាប់មកលេងស្មើ Aston Villa 0-0 ក្រៅផ្ទះ ។
Everton ត្រូវការប្រជែងជាមួយ Arsenal យកតំណែងលេងជម្រុះឆេមពានលីក ។ 17 ប្រកួតក្រៅផ្ទះគឺ 7-6-4 ស៊ុតបាល់បាន 21 គ្រាប់ និងរបូតវិញ 18 គ្រាប់ ។ 3 ប្រកួតចុងក្រោយគឺលេងឈ្នះ Sunderland 1-0 ក្រៅផ្ទះ ចាញ់ Crystal 3-2 តែឈ្នះ Man Utd 2-0 ក្នុងផ្ទះ ។ ប្រវត្ដិជួបគ្នា 10 ប្រកួត Everton ឈ្នះ 5 Southampton ឈ្នះ 1 ស្មើ 4 ។
ជួបគ្នា 4 ប្រកួតចុងក្រោយគឺ៖
02-05 Southampton 2-2 Everton
09-12 Everton 3-1 Southampton
12-13 Everton 0-0 Southampton
12-13 Everton 2-1 Southampton
ទស្សនៈ WDW: Everton ឈ្នះ 1-0
PD: ស្មើ 2-2
Fulham (19) V Hull (14)
Fulham ត្រូវការឈ្នះ Hull ដើម្បីគេចឱ្យផុតពីតំបន់កាត់ចោល ។ 17 ប្រកួតក្នុងផ្ទះគឺ 5-1-11 ស៊ុតបាល់បាន 20 គ្រាប់ និងរបូតវិញ 34 គ្រាប់ ។ 3 ប្រកួតចុងក្រោយគឺលេងឈ្នះ Aston Villa 2-1 ក្រៅផ្ទះ ឈ្នះ Norwich 1-0 ក្នុងផ្ទះ តែចាញ់ Tottenham 3-1 ក្រៅផ្ទះ ។
Hull មាន 6 ពិន្ទុខ្ពស់ផុតពីក្រុមលេខ 3 បាតតារាងមិនទាន់មានសុវត្ថិភាពនៅឡើយទេ ។ 16 ប្រកួតក្រៅផ្ទះគឺ 3-2-11 ស៊ុតបាល់បាន 14 គ្រាប់ និងរបូតវិញ 24 គ្រាប់ ។ 3 ប្រកួតចុងក្រោយគឺលេងឈ្នះ Swansea 1-0 ក្នុងផ្ទះ ឈ្នះSheff Utd 5-3 តែចាញ់ Arsenal 3-0 ក្នុងផ្ទះទាំងបីប្រកួត ។ ប្រវត្ដិជួបគ្នា 10 ប្រកួត Fulham ឈ្នះ 3 Hull ឈ្នះ 5 ស្មើ 2 ។
ជួបគ្នា 4 ប្រកួតចុងក្រោយគឺ៖
03-09 Fulham 0-1 Hull
10-12 Fulham 2-0 Hull
03-10 Hull 2-0 Fulham
12-13 Hull 6-0 Fulham
ទស្សនៈ WDW: Hull ឈ្នះ 1-0
PD: Hull ឈ្នះ 1-0
Stoke (10) V Tottenham (6)
Stoke 17 ប្រកួតក្នុងផ្ទះគឺ 9-6-2 ស៊ុតបាល់បាន 23 គ្រាប់ និងរបូតវិញ 15 គ្រាប់ ។ 3 ប្រកួតចុងក្រោយគឺលេងចាញ់ Chelsea 3-0 ក្រៅផ្ទះ ឈ្នះ Newcastle 1-0 ក្នុងផ្ទះ បន្ទាប់មកលេងស្មើ Cardiff 1-1 ក្រៅផ្ទះ ។
Tottenham 17 ប្រកួតក្រៅផ្ទះគឺ 9-3-5 ស៊ុតបាល់បាន 24 គ្រាប់ និងរបូតវិញ 26 គ្រាប់ ។ 3 ប្រកួតចុងក្រោយគឺលេងឈ្នះ Sunderland 5-1 ក្នុងផ្ទះ ស្មើ West Brom 3-3 ក្រៅផ្ទះ បន្ទាប់មកលេងឈ្នះ Fulham 3-1 ក្នុងផ្ទះ ។ ប្រវត្ដិជួបគ្នា 10 ប្រកួត Tottenham ឈ្នះ 5 Stoke ឈ្នះ 2 ស្មើ 3 ។
ជួបគ្នា 4 ប្រកួតចុងក្រោយគឺ៖
03-12 Tottenham 1-1 Stoke
12-12 Tottenham 0-0 Stoke
05-13 Stoke 1-2 Tottenham
12-13 Tottenham 3-0 Stoke
ទស្សនៈ WDW: Tottenham ឈ្នះ 1-0
PD: ស្មើ 1-1
Swansea (13) V Aston Villa (15)
Swansea 17 ប្រកួតក្នុងផ្ទះគឺ 5-5-7 ស៊ុតបាល់បាន 29 គ្រាប់ និងរបូតវិញ 24 គ្រាប់ ។ 3 ប្រកួតចុងក្រោយគឺលេងចាញ់ Hull 1-0 ក្រៅផ្ទះ ចាញ់ Chelsea 1-0 ក្នុងផ្ទះ តែឈ្នះ Newcastle 2-1 ក្រៅផ្ទះ ។
Aston Villa 16 ប្រកួតក្រៅផ្ទះគឺ 4-5-7 ស៊ុតបាល់បាន 16 គ្រាប់ និងរបូតវិញ 21 គ្រាប់ ។ 3 ប្រកួតចុងក្រោយគឺលេងចាញ់ Fulham 2-1 ក្នុងផ្ទះ ចាញ់ Crystal 1-0 ក្រៅផ្ទះ បន្ទាប់មកលេងស្មើ Southampton 0-0 ក្នុងផ្ទះ ។ ប្រវត្ដិជួបគ្នា 10 ប្រកួត Swansea ឈ្នះ 4 Aston Villa ឈ្នះ 3 ស្មើ 3 ។
ជួបគ្នា 4 ប្រកួតចុងក្រោយគឺ៖
01-12 Aston Villa 0-2 Swansea
09-12 Aston Villa 2-0 Swansea
01-13 Swansea 2-2 Aston Villa
12-13 Aston Villa 1-1 Swansea
ទស្សនៈ WDW: Swansea ឈ្នះ 2-0
PD: Swansea ឈ្នះ 2-0
West Brom (16) V West Ham (12)
West Brom 17 ប្រកួតក្នុងផ្ទះគឺ 3-9-5 ស៊ុតបាល់បាន 22 គ្រាប់ និងរបូតវិញ 25 គ្រាប់ ។ 3 ប្រកួតចុងក្រោយគឺលេងឈ្នះ Norwich 1-0 ក្រៅផ្ទះ ស្មើ Tottenham 3-3 ក្នុងផ្ទះ បន្ទាប់មកលេងចាញ់ Man City 3-1 ក្រៅផ្ទះ ។
West Ham 17 ប្រកួតក្រៅផ្ទះគឺ 4-4-9 ស៊ុតបាល់បាន 15 គ្រាប់ និងរបូតវិញ 22 គ្រាប់ ។ 3 ប្រកួតចុងក្រោយគឺលេងចាញ់ Liverpool 2-1 ក្នុងផ្ទះ ចាញ់ Arsenal 3-1 ក្រៅផ្ទះ និងចាញ់ Crystal 1-0 ក្នុងផ្ទះ ។ ប្រវត្ដិជួបគ្នា 10 ប្រកួត West Brom ឈ្នះ 1 West Ham ឈ្នះ 3 ស្មើ 6 ។
ជួបគ្នា 4 ប្រកួតចុងក្រោយគឺ៖
02-11 West Brom 3-3 West Ham
12-12 West Brom 0-0 West Ham
03-12 West Ham 3-1 West Brom
12-13 West Ham 3-3 West Brom
ទស្សនៈ WDW: West Ham ឈ្នះ 1-0
PD: ស្មើ 1-1
Man Utd (7) V Norwich (17)
Man Utd 16 ប្រកួតក្នុងផ្ទះគឺ 7-3-6 ស៊ុតបាល់បាន 22 គ្រាប់ និងរបូតវិញ 19 គ្រាប់ ។ 3 ប្រកួតចុងក្រោយគឺលេងឈ្នះ Newcastle 4-0 ចាញ់ Bayern 3-1 និងចាញ់ Everton 2-0 ក្រៅផ្ទះទាំងបីប្រកួត ។
Norwich លេខ 4 បាតតារាងកំពុងប្រឹងត្រដររស់ ។ 17 ប្រកួតក្រៅផ្ទះគឺ 2-2-13 ស៊ុតបាល់បាន 11 គ្រាប់ និងរបូតវិញ 40 គ្រាប់ ។ 3 ប្រកួតចុងក្រោយគឺលេងចាញ់ West Brom 1-0 ក្នុងផ្ទះ ចាញ់ Fulham 1-0 ក្រៅផ្ទះ និងចាញ់ Liverpool 3-2 ក្នុងផ្ទះ ។ ប្រវត្ដិជួបគ្នា 10 ប្រកួត Norwich ឈ្នះ 2 Man Utd ឈ្នះ 8 ។
ជួបគ្នា 4 ប្រកួតចុងក្រោយគឺ៖
11-12 Norwich 1-0 Man Utd
03-13 Man Utd 4-0 Norwich
10-13 Man Utd 4-0 Norwich
12-13 Norwich 0-1 Man Utd
ទស្សនៈ WDW: Man Utd ឈ្នះ 2-0
PD: Man Utd ឈ្នះ 1-0
ថ្ងៃអាទិត្យ
Sunderland (20) V Cardiff (18)
Sunderland ក៏ដូច Cardiff ដែរត្រូវការឈ្នះដូចគ្នាថ្ងៃនេះ ។ 16 ប្រកួតក្នុងផ្ទះគឺ 3-3-10 ស៊ុតបាល់បាន 14 គ្រាប់ និងរបូតវិញ 24 គ្រាប់ ។ 3 ប្រកួតចុងក្រោយគឺលេងចាញ់ Everton 1-0 ក្នុងផ្ទះ ស្មើ Man City 2-2 បន្ទាប់មកលេងឈ្នះ Chelsea 2-1 ក្រៅផ្ទះ ។
Cardiff 17 ប្រកួតក្រៅផ្ទះគឺ 2-4-11 ស៊ុតបាល់បាន 12 គ្រាប់ និងរបូតវិញ 32 គ្រាប់ ។ 3 ប្រកួតចុងក្រោយគឺលេងចាញ់ Crystal 3-0 ក្នុងផ្ទះ ឈ្នះ Southampton 1-0 ក្រៅផ្ទះ បន្ទាប់មកលេងស្មើ Stoke 1-1 ក្នុងផ្ទះ ។ ប្រវត្ដិជួបគ្នា 10 ប្រកួត Sunderland ឈ្នះ 3 Cardiff ឈ្នះ 3 ស្មើ 4 ។
ជួបគ្នា 4 ប្រកួតចុងក្រោយគឺ៖
02-05 Sunderland 2-1 Cardiff
10-06 Sunderland 1-2 Cardiff
03-07 Cardiff 0-1 Sunderland
12-13 Cardiff 2-2 Sunderland
ទស្សនៈ WDW: ស្មើ 2-2
PD: Cardiff ឈ្នះ 1-0
Liverpool (1) V Chelsea (2)
Liverpool ប្រសិនបើលេងបានត្រឹមស្មើ ឬឈ្នះ Chelsea ថ្ងៃនេះតំណែងជើងឯកប្រាកដណាស់ថាស្ថិតក្នុងដៃរបស់គេ ។ 17 ប្រកួតក្នុងផ្ទះគឺ 15-1-1ស៊ុតបាល់បាន 51 គ្រាប់ និងរបូតវិញ 15 គ្រាប់ ។ 3 ប្រកួតចុងក្រោយគឺលេងឈ្នះ West Ham 2-1 ក្រៅផ្ទះ ឈ្នះ Man City 3-2 ក្នុងផ្ទះ និងឈ្នះ Norwich 3-2 ក្រៅផ្ទះ ។
Chelsea អាចនឹងបន្ធូដៃឱ្យ Liverpool ដើម្បីកុំឱ្យ Man City មានឱកាសប្រជែងយកពានជាមួយ Liverpool ណាមួយក្រុម Chelsea ជាប់ភារកិច្ចប្រកួតឆេមពានលីក ។ 17 ប្រកួតក្រៅផ្ទះគឺ 8-4-5 ស៊ុតបាល់បាន 24 គ្រាប់ និងរបូតវិញ 15 គ្រាប់ ។ 3 ប្រកួតចុងក្រោយគឺលេងឈ្នះ Swansea 1-0 ក្រៅផ្ទះ ចាញ់ Sunderland 2-1 ក្នុងផ្ទះ បន្ទាប់មកលេងស្មើ Atletico 0-0 ក្រៅផ្ទះ ។ ប្រវត្ដិជួបគ្នា 10 ប្រកួត Chelsea ឈ្នះ 2 Liverpool ឈ្នះ 5 ស្មើ 3 ។
ជួបគ្នា 4 ប្រកួតចុងក្រោយគឺ៖
05-12 Liverpool 4-1 Chelsea
11-12 Chelsea 1-1 Liverpool
04-13 Liverpool 2-2 Chelsea
12-13 Chelsea 2-1 Liverpool
ទស្សនៈ WDW: Liverpool ឈ្នះ 2-0
PD: Liverpool ឈ្នះ 3-1
Crystal (11) V Man City (3)
Crystal 17 ប្រកួតក្នុងផ្ទះគឺ 8-2-7 ស៊ុតបាល់បាន 15 គ្រាប់ និងរបូតវិញ 18 គ្រាប់ ។ 3 ប្រកួតចុងក្រោយគឺលេងឈ្នះ Aston Villa 1-0 ក្នុងផ្ទះ ឈ្នះ Everton 3-2 និងឈ្នះ West Ham 1-0 ក្រៅផ្ទះ ។
Man City 17 ប្រកួតក្រៅផ្ទះគឺ 8-4-5 ស៊ុតបាល់បាន 32 គ្រាប់ និងរបូតវិញ 22 គ្រាប់ ។ 3 ប្រកួតចុងក្រោយគឺលេងចាញ់ Liverpool 3-2 ក្រៅផ្ទះ ស្មើ Sunderland 2-2 បន្ទាប់មកលេងឈ្នះ West Brom 3-1 ក្នុងផ្ទះ ។ ប្រវត្ដិជួបគ្នា 10 ប្រកួត Man City ឈ្នះ 5 Crystal ឈ្នះ 3 ស្មើ 2 ។
ជួបគ្នា 4 ប្រកួតចុងក្រោយគឺ៖
09-04 Crystal 1-2 Man City
01-05 Man City 3-1 Crystal
08-09 Crystal 0-2 Man City
12-13 Man City 1-0 Crystal
ទស្សនៈ WDW: Man City ឈ្នះ 1-0
PD: Man City ឈ្នះ 2-0
ចែករំលែកព័តមាននេះ