ខេត្តកណ្តាល ៖ សិស្សវិទ្យាល័យស្អាងម្នាក់រងរបួសបាក់ភ្លៅ បន្ទាប់ពីត្រូវរថយន្តមែរសឺដែសមួយគ្រឿងបុកចំពីមុខ ខណៈជិះបញ្ច្រាសទិសគ្នា បណ្តាលឱ្យប៉ើងបោកខ្ទប់នឹងថ្នល់ កាលពីវេលាម៉ោង៩ និង៣០នាទីព្រឹកថ្ងៃទី២៥ មេសា ២០១៤ ស្ថិតនៅខាងមុខមន្ទីរពេទ្យបង្អែកស្រុកស្អាង ក្នុងភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ។
ប្រភពបានឱ្យដឹងថា ជនរងគ្រោះត្រូវបានស្គាល់ឈ្មោះយី វុទ្ធី អាយុ១៨ឆ្នាំ ជាសិស្ស មានទីលំនៅក្នុងភូមិព្រៃទទឹង ឃុំខ្ពប ស្រុកស្អាង ។ ចំណែករថយន្តមែរសឺដែសពាក់ស្លាកលេខរាជការ បើកបរដោយបុរសម្នាក់ឈ្មោះកុយ ប៉ារ៉ាមូន អាយុ៧៤ឆ្នាំ មានទីលំនៅក្នុងឃុំព្រែកអំពិល ស្រុកស្អាង ។
ប្រភពបានបន្តថា ក្រោយពីកើតហេតុ ជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យនៅរាជធានីភ្នំពេញ រីឯរថយន្ត និងម៉ូតូត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីរង់ចាំការដោះស្រាយ ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ